ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងជម្រាបមន្ត្រីអូស្រ្តាលី អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្រោម

នៅវេលាម៉ោង ១០ យប់ ម៉ោងនៅរដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ១៨ ខែឧសភា ត្រូវនឹងម៉ោង ១២ ថ្ងៃត្រង់ ម៉ោងនៅដែនដីកម្ពុជាក្រោម ថ្ងៃទី ១៩ ខែឧសភា នេះ គណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម រួមមាន លោក ចៅ សេរី ជាអនុប្រធានប្រតិបត្តិ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋានព័ត៌មាន និង បណ្ឌិត Cooper ជាទីប្រឹក្សា បានធ្វើដំណើរចេញពីសហរដ្ឋអាមេរិក ទៅប្រទេសអូស្ត្រាលី ដើម្បីជួបមន្ត្រីក្រសួងការបរទេសអូស្ត្រាលី នៅទីក្រុង កង់ប៊ើរ៉ា ដើម្បីជម្រាបអំពីបញ្ហាសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម ។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា (ឆ្វេង) និង លោក ចៅ សេរី នៅព្រលានយន្តហោះអន្តរជាតិ San Francisco ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧ ។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា (ឆ្វេង) និង លោក ចៅ សេរី នៅព្រលានយន្តហោះអន្តរជាតិ San Francisco ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧ ។

មុនពេលឡើងយន្តហោះនៅព្រលានយន្តហោះអន្តរជាតិ San Francisco លោក ចៅ សេរី ជាអនុប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ដល់បទសម្ភាសប្រាប់អំពីមូលហេតុនៃដំណើរនេះថា សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងយកឯកសារប្រវត្តិសិទ្ធិ មនុស្សខ្មែរក្រោមទៅជម្រាបដល់មន្ត្រីប្រទេសអូស្រ្តាលី មុនពេលរដ្ឋាភិបាលអូស្ត្រាលីធ្វើសវនាការអំពីបញ្ហាសិទ្ធិមនុស្សជាមួយនឹងរដ្ឋាភិបាលវៀតណាម នៅពេលឆាប់ៗខាងមុខនេះ ។ ប្រទេសវៀតណាមបានទទួលជំនួយពីប្រទេសអូស្ត្រាលីយ៉ាងច្រើនដោយបានសន្យាថា នឹងធ្វើឲ្យប្រសើរឡើងនូវប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួន ។

លោក ចៅ សេរី បានមានប្រសាសន៍ថា៖

(សំឡេង)

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានមានថេរដីកាប្រាប់អំពីឯកសារបញ្ហាសិទ្ធិមនុស្សខ្មែរក្រោមដែលសហព័ន្ធខ្មែរកម្ពុជាក្រោម យកទៅជម្រាបមន្ត្រីអូស្រ្តាលីនោះ រួមមានបញ្ហា រដ្ឋាភិបាលយួនមិនព្រមទទួលស្គាល់ខ្មែរក្រោមថា ជាជនជាតិដើម ហើយនៅតែចាត់ទុកខ្មែរក្រោមថា ជាជនជាតិភាគតិច បញ្ហាសាលាអន្តេវាសិកដ្ឋានសម្រាប់ជនជាតិខ្មែរ រៀនតែភាសាយួនដោយកូនសិស្សខ្មែររៀនភាសាខ្មែរបានតែ ៣ ម៉ោងក្នុងមួយសប្ដាហ៍ បញ្ហាយួនកម្ទេចខ្លោងទ្វារដែលមានរចនាបទ្មខ្មែរចូលទីរួមខេត្តព្រះត្រពាំង បញ្ហារដ្ឋាភិបាលយួនចាប់ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី នៃវត្តសិរីតាសេក ផ្សឹកនិងដាក់គុក បញ្ហាយួនយកដីវត្តមុនីរង្សីមេពាំង បញ្ហាខ្មែរក្រោមនៅខេត្តឃ្លាំង និង ពលលាវ កើតជំងឺខ្វាក់ភ្នែករាប់ម៉ឺននាក់ដោយមិនមានមូលហេតុ បញ្ហារដ្ឋាភិបាលយួនរើសអើងលើពលរដ្ឋខ្មែរក្រោមដោយមិនបានផ្ដល់ឱកាសឲ្យនិស្សិតខ្មែរក្រោមបានចេញទៅបន្តការសិក្សានៅក្រៅប្រទេស ខណៈដែលនិស្សិតជនជាតិយួនរាប់ម៉ឺននាក់កំពុងតែសិក្សានៅក្រៅប្រទេស និងបញ្ហាគាបសង្កត់លើ ព្រះសង្ឃខ្មែរក្រោមដែលមានបំណងចង់បង្កើតសមាគមក្រៅរដ្ឋាភិបាលជាដើម ។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា បានមានពុទ្ធដីកាថា៖

(សំឡេង)

Source link

x

Check Also

រឿង​កំប្លែង ! បង្ក្រាប​សង្វៀន​បញ្ជល់មាន់​គ្រប់គ្រង​ដោយ​ក្មួយ​ប្រសា​នាយករដ្ឋមន្ត្រី​ដែល​ដំណើរការ​ជាង​១​ឆ្នាំ​មកហើយ ដូច​បំបាក់មុខ​សមត្ថកិច្ច​មូលដ្ឋាន​

​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​រាប់សិប​នាក់​ត្រូវបាន​ចាត់​បញ្ជូន​ឲ្យ​ទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន​ដ៏​ធំ​មួយកន្លែង​ឋិត​នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ...

ព្រះ​សង្ឃរាជ​ទេព វង្ស​ ​ប្រាប់​ព្រះសង្ឃ​និង​ពលរដ្ឋ​​ខ្មែរ​ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់អំណាច

មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ផុត​លេខនៃ​ប្រទេស​កម្ពុជា​ នៅ​សប្តាហ៍​នេះ​ បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ ព្រះ​សង្ឃ​ទូទាំង​ប្រទេស​កម្ពុជាបោះឆ្នោតឱ្យ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​ ​ហ៊ុន ...