ប៉ូលីស​ស័ក្តិ ៣ ក្លែង​ពាក់​ស័ក្តិ ៤ ចូល​គុក​បញ្ចេញ​យុទ្ធ​សីល ខ្លា​ជាប់ទ្រុង​

ប៉ូលីស​ជើង​ខ្លាំង​អាង​ខ្លួន​មាន​ស័ក្តិ ៣ ពាក់​លើ​ស្មា សង្ហា​បន្លំ​បន្ថែម​យក​ស័ក្តិ ៤ មក​ពាក់​តំកើង​បុណ្យ សព្វ​ថ្ងៃ​ធ្វើការ នៅ​នាយកដ្ឋាន​ប្រឆាំង​បទ​បច្ចេកវិទ្យា អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ត្រូវបាន​ឃាត់ខ្លួន ក្រោយ​ការប្រព្រឹត្តិ​អំពើហឹង្សា​ដ៏​ឃោរឃៅ កាច​ឬ​ស្យា មួយ​ចំអិន​កំពឹស ទៅលើ​ជនរងគ្រោះ ឈ្មោះ អឿន ចំណាន មន្ត្រី​ជាប់​កិច្ចសន្យា នៅ​ចំណុច​ប៉ុស្តិ​ត្រួតពិនិត្យ​ស្តុប​ត្រឡោកបែក ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​រឿងហេតុ​ផ្តើមឡើង ដោយ​អា​លោក ប៉ូលីស តូ​ហ៊ា ដែល​ខ្លួន​មាន​ឋានន្តរស័ក្តិ​ត្រឹមតែ​អនុសេនីយ៍ឯក បែក​គំនឹត​ក្លែង​ខ្លួន ជា​លោក​ប៉ូលីស​ពាក់​ស័ក្តិ ៤ បើករថយន្ត ម៉ាក FORD ស្លាក​លេខ​ភ្នំពេញ​2AC 9099 ឆ្លងកាត់ ប៉ុស្តិ​ត្រួតពិនិត្យ​ពី​ថ្ងៃ​មុន ដោយ​ខុសច្បាប់​ច្បាប់​ចរាចរណ៍ ត្រូវបាន​លោក អឿន ចំណាន ឃាត់​ដើម្បី​សួរនាំ តែ​ឈ្មោះ សៅ បញ្ញា បើករថយន្ត​គេច មិន​អោយ​ត្រួតពិនិត្យ​សោះឡើយ ។​

​ដោយសារ​គំនុំ​ជាប់​ក្នុង​ចិត្ត អំឡុង​ពេល​ក្រោយមក ឈ្មោះ សៅ បញ្ញា បាន​បើករថយន្ត​មក​កាន់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ត្រឡោកបែក សារជាថ្មី ក្នុង​ចិត្ត អោយតែ​ដល់​និង​ព្រលះ​អោយ​ដឹង​ដៃ កុំអោយ​ហ្អែ​ង​មាក់ងាយ​ត្មាត​អញ​ជា​អ្នកធំ​ប៉ិន​ក្រ​ទិន​ទឹកត្រី អោយ​ដឹង​ដៃ​ម្តង​។​

​លុះ​បើករថយន្ត​មកដល់​ចំណុច​ប៉ុស្តិ៍ ជន​កំណាច សៅ បញ្ញា បើកទ្វា​រថយន្ត​ស្ទុះ​ទៅ​ចាប់​ក្របួច​កអាវ ជនរងគ្រោះ អឿន ចំណាន អូស​ត្រឡប់ត្រឡិន ព្រមទាំង​លើកជើង​ធាក់​ចំ​ដើមទ្រូង​មួយ​ទំហឹង ចុក​រមួលខ្លួន​។​

​ដោយសារ​ការ​ទប់​ស្មារតី ក្នុងនាម​គោរព​វិន័យ​កងកម្លាំង លោក អឿន ចំណាន លើកដៃ​គំនាប់ ក្នុងន័យ​សុំ​ទោស​លោក​ធំ​សំបើម​យក្ស ។​

​ក្រោយ​ហេតុការណ៍​នេះ​កើតឡើង នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជនល្មើស សៅ បញ្ញា ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់​ក្របួច  នាំខ្នួន​ទៅ​តុលាកា​ររាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ។​

​លោក មេធាវី ស៊ុយ ឈុន ហាក់​ប្រធាន​ក្រុម​ការិយាល័យ​មេធាវី​យុត្តិធម៌ និង​សហការី បាន​ដឹកនាំ​មេធាវី ចំនួន ៧​រូប ក្នុង នោះ មាន មេធាវី ស៊ុយ សុខុន មេធាវី  អ៊ូ វុ​ធ មេធាវី ព្រុំ សុវណ្ណារ៉ា មេធាវី ជ្រា ឈុន ឡេង និង លោកស្រី មេធាវី ស៊ុយ សុវណ្ណ បញា ដើម្បី​ការពារ​ក្តី​អោយ​ជនរងគ្រោះ​ទទួលបាន​នូវ​យុត្តិធ៌ម​តាម​ផ្លូវច្បាប់ ៕

 

h1801011g2

h1801011g4 h1801011g1

h180111a1 h180111a2

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...