បែកធ្លាយ​លុយ​៥​ម៉ឺន​ដុល្លា​សម្រាប់​រត់​ការ​ដាក់​ឆ្នុក​បំផ្លាញ​មឆ្ឆជាតិ​ជូន​ដល់​អង្គភាព​ពាក់ព័​ន្ឋ​ខេត្ត​កំពង់ធំ​!?

កំពង់ធំ ៖ យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ក្នុងស្រុក មួយចំនួន​បានឲ្យដឹងថា​៖ ក្នុង​រដូវ​ដាក់​ឆ្នុក​ឆ្នាំនេះ មាន​ជនជាតិ​វៀតណាម ឈ្មោះ​សេង​ហ៊ុង (​ហៅ​ហ៊​ង​ក្បាល​ដែក​)​ជនជាតិ​វៀតណាម រស់នៅ​ភូមិ​មាត់​ខ្លា ឃុំ​អន្លុង​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ស្ពាយ​លុយ​ប្រមាណ​ជាង​៥​ម៉ឺន​ដុល្លា​អាមេរិក មក​ចែក​ជូន​ដល់​សមត្ថកិច្ច​ជំនាញ​និង​អង្គភាព​ពាក់ព័ន្ឋ​នៅក្នុង​ខេត្ត​កំពង់ធំ ដើម្បី​ជា​ថ្នូរ​និង​ការសុំ​ដាក់​ឆ្នុក​ចាប់ពី ព្រំប្រទល់​ស្រុក​ជីក្រែង​ខេត្តសៀមរាប​និង ពី​ទិកដី​ឃុំ​ពាម​បាង ស្រុក​ស្ទោង រហូត​ដល់​ឃុំ​ផាត់​សណ្តាយ ដោយ​ហាម​ដាច់ខាត​មិន​អោយ​ប្រជា​នេសាទ​ដាក់​ឆ្នុក​ឡើយ​ប្រសិនបើ​មិន​បង់លុយ​អោយ​គេ ។​

​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖​សព្វ​ថ្ងៃ​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​ខេត្តកំពង់ធំ​ទាំងមូល វា​ហាក់បីដូចជា​ស្ថិតក្រោម​ការ​គ្រប់​គ្រង់រ​បស់ ឈ្មោះ​សេង​ហ៊ុង ហៅ​ហ៊ុង​ក្បាលដែក​ដែល​ជា​ជនជាតិ​វៀតណាម កាន់កាប់​គ្រប់គ្រង​ទាំងស្រុង​ដោយសារ​លោក ប៉ែន វណ្ណ​រិទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ បាន​ផ្ទេរសិទ្ធិ ឲ្យ​។ ព្រោះ​ប្រជា​នេសាទ ទាំងអស់​ស្ថិតនៅក្នុង​ផ្ទៃ​បឹង​ទន្លេសាប ទាំង​ខ្មែរ និង​វៀតណាម ត្រូវ​បង់លុយ​ឲ្យ​លោក សេង​ហ៊ុង​ទាំងអស់ បើ​ចង់​ដាក់​ឆ្នុក តែបើ សិន​ជា​ប្រជាពលរដ្ឋ​ណា​មិន​បង់លុយ​ឲ្យ​ទេ លោក ហ៊ុង និង​បញ្ជា​ឲ្យ​លោក យ៉ាន់ វិសាក់​(​ហៅ​សែ​) នាយ​ផ្នែក​ជលផល​ផាត់​សណ្ដា​យ និង​លោក ហួន ផល នាយ​សង្កាត់​ពាម​បាង ចាប់​ទាំងយប់ ។​

​ករណីយ៍​នេះ លោក សេង​ហ៊ុង ដែល​អាច​ថា​ជា​អ្នកទិញ​សិទ្ធិ​ផ្តាច់​ពី​លោកនាយខ​ណ្ទ​រដ្ឋបាល​ជលផល កំពង់ធំ ហើយ​បាន​ធ្វើ​សមកម្ម​ភាព ប្រមូល​លុយ​ពី​ប្រជា​នេសាទ​មក​បង់​ជូន​សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្ត​កំពង់ធំ​បានឲ្យដឹងថា​៖ ការប្រមូល​លុយ​ពី​ប្រជា​នេសាទ​ឆ្នាំនេះ មាន​ការយឺតយ៉ាវ ដោយសារ​តែ​ក្រោយ ពី​លោក​បាន​បង់លុយ​ទាំងអស់​ទៅ​ខាង​សមត្ថកិច្ច រួច​ហើយ​នោះ​មាន​ប្រជា​នេសាទ​ខ្លះ​មិន​ព្រម​បង់លុយ​ឲ្យ​លោក អ្នកខ្លះ​បាន​រត់គេច ពី​លោក ធ្វើឲ្យ​លោក​ដើរ​ប្រមូល​លុយ​មក​វិញ​មិន​បាន​គ្រប់​ចំនួន ។​

​លោក យ៉ាន់ វី​សាក់ ហៅ​សែ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តា​យ គ្រប់គ្រង​តាំងពី​ព្រំព្រទល់​សៀមរាប រហូតដល់ ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងតាម​ទូស័​ព្ទ​ថា ៖​លោក​ជា​នាយ​ផ្នែក​មែន ហើយ​លោក​គ្រាន់តែ​ជា​អ្នក​មើល​ពី​លើ​នោះ​ទេ ចំនែក​អ្នក​ដែល​អនុវត្ត​ការបង្ក្រាប​បទល្មើស​គឺ​លោក នាយ​សង្កាត់ ខ្ញុំ​ឯ​ណា​ទៅ​មើល​ម្នាក់ឯង​បាន​សព្វ នោះ ?​ហើយ​លោក​អ្នកកាសែត​ម៉េច​ក៏​មិន​សួរ​លោក ផល​ជា​នាយ​សង្កាត់​ពាម​បា​ង និង​លោក ឃឿន ដែល​ជា​នាយ​សង្កាត់​កំពង់ស្វាយ​ទៅ​? ។ សូមបញ្ជាក់​ថា តេ​ជោ​សែន​នាយករដ្ឋមន្ត្រីបានលុច​ចោល​ឡូតិ៍​នេសាទ​ដើម្បីឲ្យ​ប្រជាជន​បាន​ស្រួល​តែ​ទីបំផុត​ស្រួល​តែ​ឈ្មួញ​និង​សមត្តកិច្ចដ​ដែល​!​។​

​សូមបញ្ជាក់​ថា​៖​បទល្មើស​ឆ្នុក និង​រុញ​ស៊ី​ប ត្រូវបាន​គេ​ប្រទះឃើញ ធ្វើ​សកម្មភាព​នៅ​ចំនុច​ឃុំ​ពាម​បាង បាឡ​ត ពៅ​វើយ ដូន​ស្តើង អន្លុង​តា​ឱន ក្នុង​តំបន់​ស្នូល​ទន្លេ​ឆ្មា ឃុំ​ពាម​បាង​និង​ឃុំ​ផាត់​សណ្តា​យ ជា​រៀងរាល់​យប់ ដែល​ជា​សកម្មភាព​យ៉ាង​គឃ្លើន​ផ្គើន​ទៅនឹង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​បទបញ្ជា​ឲ្យ នាយ​សង្កាត់ នាយផ្នែក និង​នាយខ​ណ្ទ​រដ្ឋបាល​ជលផល រួម​គ្នា​ទប់ស្កាត់​ការពារ​មឆ្ឆា​ជាតិ តែ​បែរជា​លោក ប៉ែន វណ្ណ​រិទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល មិន​ខ្ចី​អើពើ អសមត្ថភាព​ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ ដែល​ពោ​ពេញ​ទៅដោយ​ភ្លើង​ឆ្នុក​ដូច​បុណ្យ​កឋិន យ៉ាអនា​ធិបតេយ្យ​ទៅវិញ ដើម្បី​តែ​ផលប្រយោជន៍​បុគ្គល​និង​បក្ខពួក​តែប៉ុណ្ណោះ​៕​

 

d171207d1 d171207d2 d171207d3 d171207d4 d171207d54

Source link

x

Check Also

នារី​បម្រើ​ការងារ​នៅ KTV ម្នាក់​ត្រូវ​ជនមិនស្គាល់មុខ​ចាក់​សម្លាប់​ក្នុង​បន្ទប់​ជួល​

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ ខណៈ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ...

ហួសហេតុ​ពេក​ហើយ ! សូម្បី​នំ​បង្អែម​បាញ់ឌុក ក៏ត្រូវ​បាន​រកឃើញ​មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​បូរ៉ា​ក់ (Borax) ដែរ

សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា នំ​បង្អែម​បាញ់ឌុក​ដែល​អាជីវករ​ដាក់លក់​នៅ​ផ្សារ​ចាស់ ឋិត​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល​ពិនិត្យឃើញថា ...