បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប ខេត្តកំពង់ធំ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

ប្រភពពី​ប្រជា​នេសាទ​ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ និង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ក្រុម​អ្នក​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​យ៉ាង​គឃ្លើន​ភាគច្រើន​ជា​ជនជាតិ​យួន​។ មានការ​រិះគន់​ចំៗ​ថា លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ មិន​ខ្វល់​ពី​ការព្រមាន​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដែល​ជំរុញ​ឲ្យ​បង្ក្រាប​បទល្មើស​នេសាទ​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ សូម្បីតែ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ក្នុងខណៈដែល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប ខេត្តកំពង់ធំ នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​ធនធាន​មច្ឆជាតិ​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក យ៉ាន់ វិសាក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ និង​បក្ខពួក​កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មាន​ជនជាតិ​យួន​ឈ្មោះ ង្វៀង យ៉ាំង​ហុង ហៅ​ហុង​ក្បាល​ដែក គឺជា​អ្នកប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​ទើប​ប្រគល់​ឲ្យ​ក្រុមមន្ត្រី​ពុករលួយ​ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​។ លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ និង​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ត្រូវបាន​គេ​ដឹងថា​ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧ​បរក​រណ៍​ខុសច្បាប់ ហើយ​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ និង​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តកំពង់ធំ ជាបន្ទាន់​។ ដោយហេតុថា​សព្វថ្ងៃនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទរ​បាំងសាច់​អួន​ក្រឡា​ញឹក របាំង​ស្បៃ​មុង បណ​រ៉ាវ និង​ឆ្នុក​ភ្លើងពណ៌​ជាដើម នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ហើយ​ជា​ប្រភព​ចំណូល​របស់លោក យ៉ាន់ វិសាក់ ហៅ​សែ និង​បក្ខពួក​សម្រាប់​យកទៅ​បែងចែក​ដល់​មន្ត្រី​ថ្នាក់លើ​ជាប្រចាំ​។ អាច​និយាយបានថា បទល្មើស​នេសាទ​ប្រើ​ឧ​បរក​រណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប កើតឡើង​ដោយសារតែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​រវាង​មន្ត្រីរដ្ឋបាល​ជលផល សមត្ថកិច្ច​ពាក់ព័ន្ធ និង​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក្លាយជា​រឿង​ឥតន័យ​ព្រោះ​សព្វថ្ងៃនេះ​នៅ​តំបន់​បឹង​ទន្លេសាប​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ និង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅតែ​កើតមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​រាលដាល ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​៕

26913735_408022486285384_1231258701_nលោក សុខ លូ អភិបាលខេត្តកំពង់ធំ
26913491_408022572952042_719656273_n 26857672_408022556285377_1772460759_n 26857245_408022519618714_1906649828_n

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...