Don't Miss

បទល្មើស​នេសាទ​ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​

ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មាន​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​មូលដ្ឋាន​ពួកគាត់​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ការបង្ក្រាប​នោះ​ពុំមាន​ប្រសិទ្ធភាព​ឡើយ​។ ដោយហេតុថា​ពេល​សមត្ថកិច្ច​ចម្រុះ​ដកថយ​ទៅវិញ គឺ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតមាន​ឡើងវិញ​ដដែល ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ចំណែក​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ មិនទាន់​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ក្នុង​ខេត្តកំពង់ធំ ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ បើទោះបី​មាន​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​យ៉ាងណាក៏ដោយ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មេខ្លោង​ធំៗ​បំផុត​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ គឺ​លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង ដែល​គិតគូរ​តែ​រឿង​ប្រមូល​លុយ​ពីបទ​ល្មើស​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​លោក ហួន ផល ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ និង​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ចៅហ្វាយនាយ​នៅ​ខាងលើ​ទេនោះ គឺ​លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ព្រោះ​អាច​ប្រឈម​នឹង​ការព្រមាន​ពី​ថ្នាក់លើ​របស់ខ្លួន​។

​គួរ​រំលឹក​ដែរ​ថា បទល្មើស​នេសាទ​នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង និង​នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០១​របស់​រាជរដ្ឋាភិបាល​នោះទេ​។ ថ្មីៗ​នេះ​សម្ដេច​ក្រឡាហោម ស ខេង បាន​ព្រមាន​ដកហូត​តំណែង​អភិបាលខេត្ត ជុំវិញ​តំបន់​បឹង​ទន្លេសាប​ដែល​បណ្ដោយ​ឲ្យ​មាន​បទល្មើស​នេសាទ​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​។ ក៏ប៉ុន្តែ​ការព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មិនទាន់​ត្រូវបាន​មន្ត្រី​ថ្នាក់ក្រោម​អនុវត្តន៍​តាម​នៅឡើយ​ទេ ហើយ​នៅក្នុង​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅតែមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​ដដែល​។ ទន្ទឹមនឹងនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ទំនង​ទទួលបាន​ផលប្រយោជន៍​មួយផ្នែក​ណា​នោះ​ពីបទ​ល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប ខេត្តកំពង់ធំ ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឲ្យ​បាន​ទាន់ពេលវេលា​៕

26176898_401489146938718_957658539_n 26177022_401489006938732_1375451414_n 25396029_384699075287018_3404789063797246652_n-500x288​ ​

Source link

x

Check Also

ល្បែងស៊ីសង​រាលដាល​ក្នុង​ទឹកដី​ខណ្ឌទួលគោក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​លើកឡើងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​) កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ...

អំពើពុករលួយ​របស់​សមត្ថកិច្ច​លើផ្លូវ​ជាតិ​លេខ​៧៨ ខេត្តរតនគិរី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​រកស៊ី​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​ដែល​រកស៊ី​ដឹក​កសិផល​ដូចជា ដំឡូង​មី ពោត សណ្ដែក ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ...