Don't Miss

បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុងស្រុក​អូរ​យ៉ា​ដាវ សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​

ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​ជា​បន្តបន្ទាប់ ហើយ​ក្នុងចំណោម​ឈ្មួញ​ដែល​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប គឺមាន​ទាំង​លោក សេង កុសល មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉​ដាវ​ផងដែរ​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រី​អាជ្ញាធរ មន្ត្រី​យោធា សមត្ថកិច្ច​នគរបាល និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បង្ក្រាប​តែ​ឈ្មួញ​ដែល​មិន​បង់លុយ​តាម​ការកំណត់​ប៉ុណ្ណោះ​។ ចំណែក​ឈ្មួញ​ដែល​ចេះ​ចែក​ផលប្រយោជន៍​ដែល​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ពួកគេ​អាច​ដឹកឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។

កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​អូ​រយ៉ា​ដាវ ដែលមាន​ការចូលរួម​ពី​អភិបាលរង​ស្រុក​អូ​រយ៉ា​ដាវ ម្នាក់​ផងដែរ​បាន​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ​។ នៅក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ចម្រុះ​ឃាត់​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង​ម៉ាក​ម៉ា​ស្ដា ស៊េរី​ចាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2B-8631​។ ក៏ប៉ុន្តែ​សមត្ថកិច្ច​ចម្រុះ​មិនបាន​បង្ហាញ​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​និង​ម្ចាស់​ឈើ​នោះទេ ហើយ​ឈើ​និង​រថយន្ត​ជា​វត្ថុតាង​ត្រូវបាន​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​លើកឡើងថា​ពួកគាត់​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​ចម្រុះ​ក្នុងការ​បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ដោយហេតុថា មួយរយៈ​កន្លងទៅនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម និង​ច្រករបៀង​មួយចំនួនទៀត​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាបបាន​តិចតួច​បំផុត​។ លើស​នេះ​ទៅទៀត​ប្រជាពលរដ្ឋ​បាន​រិះគន់ថា​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ថែមទៀត​៕

22523943_373112836443016_390310847_n 22471556_373112899776343_1059477525_n 22447186_373112859776347_1024572950_n

Source link

x

Check Also

​បញ្ជូន​យោធា​ម្នាក់​ប្រើប្រាស់​រថយន្ត​ព័ណ៌​ត្រីអ៊ី និង​ក្លែង​ស្លាក​លេខ​ទៅ​តុលាការ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ...

បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​កំពុង​បំផ្លាញ​សន្តិសុខ​សង្គម​គួរ​ឲ្យ​ភ័យខ្លាច​

ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​កំពុង​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​ដែល​កើតចេញពី​បទល្មើស​គ្រឿងញៀន បើទោះបី​សមត្ថកិច្ច​នៅ​ទូទាំងប្រទេស​កំពុង​អនុវត្តន៍​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​យ៉ាងណាក៏ដោយ​។ រយៈពេល​ជាង​មួយឆ្នាំ​កន្លងទៅនេះ​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បាន​រាប់ពាន់​ករណី​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​រាប់ម៉ឺន​នាក់​និង​រឹបអូស​វត្ថុតាង​គ្រឿងញៀន​បាន​យ៉ាងច្រើន​ផងដែរ​។ ទោះជា​យ៉ាងណា​មកដល់​បច្ចុប្បន្ន​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ហាក់ដូចជា​មិនទាន់មាន​ការថយចុះ​នៅឡើយ​ទេ ...