បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​រាលដាល​កាន់តែខ្លាំង​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​

ទោះបី​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្ដា​ខេត្ត​នានា យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងណាក៏ដោយ ក៏​ជាក់ស្ដែង​បទល្មើស​គ្រឿងញៀន​ហាក់ដូចជា​មិនទាន់មាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ​។ តាម​បណ្ដា​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដូចជា ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក និង​ខេត្ត​ប្ញ​ស្សី​កែវជា​ដើម សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​មិនចេះ​អស់​ឡើយ ដែល​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ព្រួយបារម្ភ​យ៉ា​ខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​តាម​បណ្ដា​ខេត្ត​នានា​យកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។

​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ សមត្ថកិច្ច​នៅ​ទូទាំងប្រទេស​បង្ក្រាប​បទ​ល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បាន​២១​ករណី​ឃាត់ខ្លួន​មនុស្ស​៤៩​នាក់ ក្នុងនោះ​មាន​ស្រី​៣​នាក់​។ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ សមត្ថកិច្ច​នៅ​ទូទាំងប្រទេស​បង្ក្រាប​បទ​ល្មើស​គ្រៀង​ញៀន​បាន​១៦​ករណី​ឃាត់ខ្លួន​មនុស្ស​៣៣​នាក់ ហើយ​ក្នុងនោះ​មាន​ស្រី​ម្នាក់​។ លទ្ធផល​នៃ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​បានបង្ហាញ​យ៉ាងច្បាស់​ថា បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​នៅតែ​រាលដាល​គួរ​ឲ្យ​ភ័យខ្លាច ព្រោះ​គ្រឿងញៀន​កំពុង​នាំ​ឲ្យ​មាន​ហានិភ័យ​ច្រើនយ៉ាង​នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​។ គ្រឿងញៀន​កំពុង​បំផ្លាញ​ធនធានមនុស្ស​កាន់តែច្រើន​ឡើងៗ ហើយ​បទល្មើស​ផ្សេងៗ​ដូចជា​អំពើចោរកម្ម​លួច​ឆក់​ប្លន់ និង​អំពើ​ឃាតកម្ម​ក៏ដូចជា​អំពើហិង្សា​ភាគច្រើន​កើតចេញពី​គ្រឿងញៀន​។ ប្រការ​នេះហើយ​ដែល​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ក៏ដូចជា​ទប់ស្កាត់​កុំ​ឲ្យ​សង្គម​កម្ពុជា​រងគ្រោះ​ដោយសារ​គ្រឿងញៀន​កាន់តែខ្លាំង​។​ ​

កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​និង​ដកហូត​គ្រឿងញៀន​ចំនួន​៤៥​កញ្ចប់​នៅ​ចំណុច​ភូមិ​២០​ឧសភា ភូមិ​ដង្កោ​ទាប ភូមិ​ជ្រៃ​កោង ក្រុង​បាត់ដំបង​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​នានា​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នៅមានកម្រិត​។ ឥទ្ធិពល​នៃ​បទល្មើស​គ្រឿងញៀន​កំពុង​បំផ្លាញ​ធនធានមនុស្ស​ជាពិសេស​យុវវ័យ​កាន់តែ​ច្រើនឡើងៗ ហើយ​បញ្ហា​នេះ​កំពុងតែ​ក្លាយទៅជា​វិបត្តិ​ដ៏​ធំ​ក្នុងសង្គម​កម្ពុជា​។ ដូច្នេះ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជាប្រចាំ គឺជា​ប្រការ​សំខាន់បំផុត​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ហើយ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ទើប​អាច​ទប់ស្កាត់​គ្រោះថ្នាក់​ពី​គ្រឿងញៀន​ប្រកបដោយ​ប្រសិទ្ធភាព​។ បើ​មិន​ដូច្នេះ​ទេ​គ្រឿងញៀន​នឹងធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែខ្លាំង​ដល់​សន្តិសុខ​សង្គម ក៏ដូចជា​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ ព្រោះ​អី​សូម្បីតែ​នៅក្នុង​តំបន់​ជនបទ​ដាច់ស្រយាល​ក៏មាន​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​កើតឡើង​យ៉ាង​ពេញបន្ទុក​ដែរ​៕

23584653_384899135264386_1789496944_n 23619127_384899198597713_1565108402_n 23602072_384899211931045_2029074652_n 23602032_384899168597716_1360053946_n

Source link

x

Check Also

ឡើង​ថ្នាក់​ក្របខ័ណ្ឌ​មន្ត្រី ! ជំទាវ កុយ ពិសី មន្ត្រី​ធំ​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ទទួលបាន​ការដំឡើង​ថ្នាក់​ជា​វរមន្ត្រី​ថ្នាក់​លេខ​១

​អនុប្រធាន និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី គឺ​លោកជំទាវ កុយ ...

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បីឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ...