បទល្មើស​គេច​និង​បន្លំ​ពន្ធ​ក្រោម​ភ្នែក លោក​ទុំ​ណូំ​មេ​គយ​ខេត្ត​ព្រះ​ស៊ី​ហ​នុ​

​ខេត្ត​ព្រះសីហនុ ៖​គេ​នៅ​ចាំបាន​ថា​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧​កន្លងទៅនេះ​កម្លាំង​គយ​ចល័ត​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ទំនិញ​នាំចូល​ជា​ទូរស័ព្ទ​ម៉ាក​អាយ​ផូ​ន​(iPhone)​ដែល​ឈ្មួញ​បំណង​គេច​មិន​បង់ពន្ធ​ចំនួន​១៣​កេស ដឹក​ចូល​ពី​ប្រទេស​ថៃ​នៅ​ចំណុច​ក្នុង​ផែ​គមនាគមន៍​ហៅ​ផែ​ឡើង​ទំនិញ​ទំនប់រលក​ស្ថិត​ក្នុងភូមិ​៣​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​នៅ ។

ការបង្ក្រាប​ទំនិញ​ទូរ​សព្ទ​លោត​ឆ​ត្រ័​នេះ​គឺ​កើតឡើង​តែ​១១​ថ្ងៃ​ក្រោយពី​លោក​ទុំ ណូ អតីត​ប្រធាន សាខាគយ​ខេត្ត​ប៉ៃលិន​ដែល​ធ្លាប់​សាង​កំហុស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងការ​ធ្វើ​ឲ្យ​បាត់​ចំណូល​ពន្ធ​ត្រូវបាន​លោក នួន ច័ន្ទ​រិ​ទ្ធ អគ្គនាយករង នៃ​អគ្គនាយដ្ឋាន គយ​និង​រដ្ឋាករ កម្ពុជា តំណាង​ឲ្យ លោក គុណ ញឹម​ប្រកាស​ឲ្យ ចូលកាន់​តំណែង​ជា​មេ​គយ​ខេត្ត​ព្រះសីហនុ​ជំនួស​លោក​លោក យ៉ឹ​ក យូ ដែល​បាន​ប្តូរ​ទៅជា​ប្រធាន សាខាគយ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ ជំនួស​លោក គិ​ន លី ដែល​ត្រូវដាក់​ឲ្យ​ចូលនិវត្តន៍ ។​

នៅក្នុង​តួនាទី​ជា​មេ​សាខា​ខេត្ត​ព្រះសីហនុ​ដែលមាន​សេចក្តីរាយការណ៍​លោក​ទុំ​ណូ​ចាយ​សេវា​យ៉ាងច្រើន​ដើម្បី​ទទួលបាន​នោះ​ក្រៅពី​ពិនិត្យមើល​ចំណូល​ពន្ធ​ក្នុង​ខេត្ត​ត្រូវ​លោក​ទុំ​ណូ​ត្រូវ​មើល​ការខុសត្រូវ​គយ​គយ​កំពង់ផែ​ទំនប់រលក​ស្ទឹងហាវ​និង​គយ​កំពង់ផែ​កែវផុស​ដែល​គេ​ដឹងថា​ជា​កន្លែង​ឈ្មួញ​គ្រាក់ៗ​នាំចេញ​និង​ចូល​ទំនិញគេចពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​។​ចឹ​ង​អ្វីៗ​បើ​គ្មាន​ការឯកភាព​ពី​លោក​ទុំ​ណូ​ទេ​មិន​អាចធ្វើ​បានឡើយ​។​

ជាក់ស្តែង​ង​ថ្មីៗ​នេះ​មានការ​លេច​ធ្លាយ​ករណី​មន្ត្រី​គយ​ខេត្ត​ព្រះ​សី​ហុ​នុ​ឃុ​ប​ឃឺ​ត​ជាមួយ​ឈ្មួញ​លួច​បន្លំ​ប្រាក់​ពន្ធ​រដ្ឋ​។​ប្រភពពី​ប្រជាពលរដ្ឋ ដែល​មើលឃើញ​ពី​ភាពមិនប្រក្រតី របស់​មន្ត្រី​គយ​ឃុបឃិត​គ្នា​ខាងលើនេះ បាន​បង្ហើប​អោយដឹងថា កាលពីដើម​ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅនេះ មាន​ពាណិជ្ជករ ជា​ជនបរទេស​ម្នាក់​ដែល​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ បាន​លួច​នាំចូល​កប៉ាល់​ដែក​ដាក់​ម៉ាស៊ីន​អូប័រ​(​អូប័រ​ដឹក​អ្នកដំណើរ​) ក្នុង​បំណង​យកមក​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវទេសចរ​ណ៏ ក៏ត្រូវ​បាន​មន្ត្រីនគរបាល​ប្រចាំការ នៅលើ​ផ្ទៃសមុទ្រ​ក្បែរ​ដែនទឹក​ខេត្តកោះកុង ស្ទាក់​ចាប់បាន​នាំយកមក​កាន់​ដែន​គោក តែ​ពេលមកដល់​មិនដឹង​ជាមាន​ការ​ស៊ិះ​ស៊ុះ​គ្នា​យ៉ាងណាទេ បែរជា​គេ​ឃើញ​មន្ត្រី​គយ យកតែ​ពន្ធ​នាំចូល​ប៉ុណ្ណោះ ដោយ​គេ​មិនឃើញ​មានការ​ពិន័យ ក្នុងនាម​ជា​ទំនិញគេចពន្ធ​ល្មើស​អ្វី​ឡើយ​។​

​មិនតែប៉ុណ្ណោះ​នៅក្នុង​បង្កាន់ដៃ​បង់ពន្ធ គយ​បានកំណត់​តម្លៃ​ឯក​តា​សំរាប់​គិត​ពន្ធ​ក្នុង តម្លៃ​ដើម​តែ​៧០០០​ដុល្លារ​ប៉ុណ្ណោះ ហើយ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់ មាន​ចំនួន​ជាង​៣២​លាន​រៀល ស្មើរ​ជាង​៨០០០​ដុល្លារ​តែប៉ុណ្ណោះ ព្រោះ​គេ​សំអាងថា កប៉ាល់​ដែក​សំរាប់​ដឹក​អ្នកដំណើរ​ខាងលើនេះ​(​អូប័រ​) ជា​ប្រភេទ​ស្មាច់ ដែល​ធ្វើអោយ​ការកំណត់​តម្លៃ ដើម​ទាប​បង់ពន្ធ​នាំចូល​តិច​។​ផ្ទុយ​ទៅ​វី​ញក​ប៉ាល់​ដែក​ខាងលើ​មានតម្លៃ​ដើម​មិន​ក្រោម​ពី​៣០​ម៉ឺន​ដុល្លារ​នោះទេ បើទោះជា​គេ​កំណត់ថា ជា​កប៉ាល់​ធ្វើ​ពី​ស្មាច់ ក៏​តម្លៃ​ដើម​ខ្ទង់​១០​ម៉ឺន​ដុល្លារ​ដែរ រឿង​អី​គយ​ដាក់​តម្លៃ​ឯក​តា សំរាប់​គិត​ពន្ធ​តែ​៧០០០​ដុល្លារ​នោះ​? គេ​ថា​៧០០០​ដុល្លារ គ្រាន់តែ​ម៉ាស៊ីន​អូប័រ​៤​គ្រឿង ដែល​បំពាក់​ជាប់​កប៉ាល់​នេះ ក៏​ទិញ​មិនបាន​ផង​។

​គយ​កំពង់ផែ​ទំនប់រលក​ក្រោម​បញ្ជា​រលោក​ឡឹង​សុភាព​ត្រូវគេ​រាយការណ៍​មក​ថា បាន​ឃុ​ប​ឃឹ​ត​គ្នា​ជាមួយ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ ដែល​នាំ​ឲ្យ​ខាត​ថវិកា​ពន្ធ​រដ្ឋ​រាប់សិប​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​។ ប្រជា​នេសាទ​នៅ​ទំនប់រលក​បាន​ឲ្យ​ដឹងថា គយ​នៅ​កំពង់ផែ​ទំនប់រលក​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ ឲ្យ​នាំ​ទំនិញ គេចពន្ធ​ចូល​តំបន់​ទំនប់រលក​សង្កា​ត់​លេខ​១ ក្រុងព្រះសីហនុ​ធ្វើការ​ចែកចាយ​ក្នុង​ក្រុង និង​នាំយកទៅ​បណ្តា​ខេត្ត​មួយចំនួន​ដោយ​ខុសច្បាប់​។

​ប៉ុន្តែ​បើតាម​ប្រជាពលរដ្ឋ​នៅ​ទំនប់រលក​ឲ្យ​ដឹងថា​៖​ប្រតិបត្តិ​ការបង្ក្រាប​ទំ​និ​ញ​គេច​ព​ន្ធា​តាម​ច្រក​ផែ​គមនាគមន៍​ហៅ​ផែ​ឡើង​ទំនិញ​ទំនប់រលក​នេះ​គឺ​យូៗ​បានកើត​ឡើង​ម្តង​ហើយ​កើត​តែ​ចំពោះ​ឈ្មួញ​ណា​ដែល​មិនត្រូវ​គ្នា​ឬ​ចង់​លោត​ឆ​ត្រ័​ជាមួយ​គយ​តែប៉ុណ្ណោះ​។​
​ប្រជាពលរដ្ឋ​អ្នករកស៊ី បាន​រាយការណ៍​ថា ទំនិញគេចពន្ធ​ឡើង​តាម​ច្រក​នេះ​ទាំងនោះ ភាគច្រើន​ជា​គ្រឿងឧបភោគ និង​បរិភោគ ដូចជា​ទឹកក្រូច ហ្គាស ប្រេង និង​សម្ភារៈប្រើប្រាស់ ជាច្រើន​មុខ​ទៀត​រាប់មិនអស់​។​

​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​ក្រុងព្រះសីហនុ​ដែរ​នោះបាន​បង្ហើប​ឲ្យ​ដឹងថា គេ​សង្កេតឃើញ ទំនិញគេចពន្ធ​របស់​ឈ្មួញ​ធំៗ នៅតែ​បន្ត​ហូរ​ចូល យ៉ាង​គគ្រឹកគគ្រេង​ដូច​មុន​ដដែល ដោយ​គេ​ជឿថា​ថា លោក ទុំ ណូ ដែល​ឡើងកាន់តំណែង​ថ្មី​បាន​ប្រមាណ​៨​ខែ កំពុង​ដើរ​តាម​គន្លង​ចាស់ គឺ​បន្ត​ការចាត់តាំង​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​ប្រមូល​លុយ​គ្មាន​វិក្កយបត្រ ពី​ឈ្មួញ​នាំ​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់ ដែល​ឆ្លងកាត់​ផែ​ទំនប់រលក ផែ​ស្ទឹងហាវ ផែ​កែវផុស ផែ​លោក​ឧកញ៉ា សូ ជុង​ហួ​។​ល​។​

ក្រៅពី​សេចក្តីរាយការណ៍​អំពីរ​កម្ម​ភាព​ឃុ​ប​ឃឹ​ត​រវាង​គយ​គយ​កំពង់ផែ​ទំនប់រលក​គយ​ច្រក​កំពង់ផែ​កែវផុស​ក្រោម​ការគ្រប់គ្រង​បញ្ជារ​របស់លោក ហេង ស៊ុ​ង​ហៃ​ក៏​មិន​ណ​យ​ប៉ុន្មាន​ដែរ​។​ប្រភពពី​សម​ត្ត​កិច្ច​ផ្សេង​នៅ​កំពង់ផែ​កែវផុស​របស់​ឧកញ៉ា​ម៉ុង បាន​បង្ហើប​ថា ក្រោម​ការដឹកនាំ របស់លោក ហេង ស៊ុ​ង​ហៃ ប្រធានការិយាល័យ​គយ នឹង​រដ្ឋាករ ច្រក​កំពង់ ផែ​កែវផុស របស់លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ថ្មីៗ​នេះ គេ​សង្កេតឃើញ ភាពមិនប្រក្រតី​ជាច្រើន បាន​នឹង​កំពុង​កើតមាន នៅ​កំពង់ផែ​នេះ​។

លោក ហេង ស៊ុ​ង​ហៃ កំពុងតែ​ជិះសេះ ប្រលែង​ដៃ ក្នុងការ​ប្រមូល​ព័ន្ធ​គយ នឹងមាន​ការបើក​ដៃ ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ប្រព្រឹត្ត​អំពើពុករលួយ ឃុបឃិត​ជាមួយ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ នឹង​ទំនិញ​ខុសច្បាប់ ពី​ប្រទេស​ថៃ​ជាច្រើន ដោយ​ពុំមាន​ការត្រួតពិនិត្យ ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​? ។​

​បើតាម​ប្រភព​ខាងលើ បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​ទំនិញ​នាំចូល ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រក​កំពង់ផែ ម៉ុង ឬ​ទ្ធី កែវផុស សព្វថ្ងៃនេះ គេ​ពុំដែល​ឃើញ លោក សេង ស៊ុ​ង​ហៃ ប្រធានការិយាល័យ​គយ នឹង​រដ្ឋាករ ផែ​កែវផុស ដឹកនាំ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ចុះ​ត្រួតពិនិត្យ ទំនិញ ទៅតាម​ជំនាញ​គយ​សោះ គឺ​មេ​គយ​រូបនេះ អង្គុយចាំតែ​ស៊ី​ញ៉េ រាល់​ឯកសារ​ទាក់ទង ការនាំ​ទំនិញ​ចូល តែប៉ុណ្ណោះ​? ។

​ប្រជាពលរដ្ឋ រស់នៅ​ក្បែ​លៗ ច្រក​កែវផុស​បាន​និយាយថា រាល់​ទូក ឬ កា​ប៉ាល់ មក​សំចត​ដើម្បី​ទំលាក់​ទំនិញ គេ​មិនដែល​ឃើញ មាន​ភ្នាក់ងារ​ស្ថាប័នគយ ចុះមក​វាយតម្លៃ ឬ​ត្រួតពិនិត្យ​ទំនិញ​ឡើយ​? គឹ​មន្ត្រី​គយ​ទាំងនោះ អង្គុយតែ​ក្នុង​បន្ទប់ ចាំ​រាប់​ក្បាល​ឡាន​តែប៉ុណ្ណោះ​? គេ​ឃើញ​មានតែ​ឡាន​យ៉ី​ឌុប រាប់រយ​គ្រឿង ក្នុង​មួយថ្ងៃៗ ចូលមក​ដឹកទំនិញ ពី​កំពង់ផែរ ម៉ុង ឬ​ទ្ធី កែវផុស គ្មាន​ការពិនិត្យ ពី​សំណាក់​មន្ត្រី​គយ ឈរជើង​នៅ​ច្រក​កែវផុស​ឡើយ​? នេះ​ជា​ចេតនា បើក​ឲ្យ​មាន​ទំនិញ គេចពន្ធ​យ៉ាង​ចំហរ ពេញបន្ទុក​។​

​ប្រភព ពី​មន្ត្រី​គយ​តូចតាច នៅ​ការិយាល័យ កែវផុស ដែល​មិន​ពេញចិត្ត ក្នុង​ការដឹកនាំ​ផ្ដាច់ការ បក្ខពួកនិយម របស់លោក សេង ស៊ុ​ង​ហៃ ប្រធានការិយាល័យ​គយ នឹង​រដ្ឋាករ កែវផុស បាន​ទម្លាយ​ឲ្យ​ដឹង​ឲ្យ​ថា​៖ កាលដែល​លោក មេ​គយ​រួប​នេះ ហ៊ាន​ប្រ​ព្រឹ​ត​អំពើ​ពុក​​រលួយ​បែបនេះ គឺ​ដើម្បី​រក្សា​តំណែង របស់ខ្លួន​ឲ្យ​នៅ​គង់វង្ស​បន្តទៀត​?​។ ហេតុនេះ ត្រូវតែមាន​កញ្ចប់ ក្រៅ​ប្រព័ន្ធ ដើម្បី​សូកប៉ាន លោក​មេ​គយ​ខេត្ត ទើប​មកកាន់​តំណែង​ថ្មីៗ​នេះ ដើម្បី​ជួយ​ទប់​កៅអី​ខ្លួន មិន​ឲ្យ​របូត​? ។
​ប្រភព​បាន​បន្តថា បច្ចុប្បន្ន លោក​មេ​គយ​រូបនេះ អាង​បង្អែ​កដ៍​រឹងមាំ នៅ​សាខាគយ​ខេត្ត នឹង​ដោយ​សំអាង​ទៅលើ​ឈ្មោះ កំពង់ផែរ របស់​អ្នក​ឧក​ញា ម៉ុង ឬ​ទ្ធី ក៍ ឃុ​ប​ឃឺ​ត​ជាមួយ​ឈ្មួញ​យ៉ាង​ចំហរ ដោយ​មិន​ខ្លាចញញើត​ឡើយ​។

​គួររំលឹកថា ក្នុងអំឡុង​ពេលដែល លោក ទុំ ណូ កាន់តំណែង​ជា ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន ក្រុម​ឈ្មួញ មានឱកាស​ពេញលិញ​ក្នុងការ ដឹកជញ្ជូន ទំនិញគេចពន្ធ ឆ្លងកាត់​ខេត្ត​ប៉ៃលិន ដោយ​រលូន លោក ទុំ ណូ ក្នុងនាម​ជា​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ស្និទ្ធ​ក្រោម​ឱវាទ ប្រមូល​លុយ​ពី​ឈ្មួញ ដោយ​មិន​ខ្វល់ ពី​ការកែទម្រង់ អ្វី​នោះឡើយ​។

ដោយសារតែ​ភ្លើង​ខៀវ​របស់ លោក ទុំ ណូ ទំនិញ​នាំចូល​ត្រូវ​បង់ពន្ធ​ខ្ពស់ បង់ពន្ធ​ជា​ប្រភេទ​ទំនិញ​ចម្រុះ និង​គ្រឿងបន្លាស់ ហើយ​បង់​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ដែល​នាំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ រាប់សិប​ម៉ឺន​ដុល្លារ ក្នុង​មួយខែៗ តែ​ប្រាក់​ទាំង​នោះបាន​ធ្លាក់ចូល ដៃ​មនុស្ស​ដែល​លោក​ទុំ​ណូ​ចាត់តាំង ។​សេចក្តីរាយការណ៍​ខាងលើនេះ​សង្ឃឹមថា​នឺង​មានការ​ស៊ើបអង្កេត​ពី​សម​ត្ត​កិច្ច​ជំនាញ​ថ្នាក់លើ​ពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឬ​ប្រតិកម្ម​បកស្រាយ​ពី​លោក​ទុំ​ណូ​ជាមិនខាន​!​។​

ដោយឡែក​ស​ម្រា​បើ​បុគ្គល​ទុំ​ណូ​នេះ​គេ​សង្ស័យ​នឹង​ឆ្ងល់​ផង​ដែលថា​៖​ឈ្មោះ ទំ ណូ ប្រហែលជា​ឈ្មោះ​គយ​ណាមួយ កាល​​ពីមុនមក ហើយ​ត្រូវបាន​លោក ទំ ណូ បច្ចុប្បន្ន​ទិញ​ឈ្មោះ​នេះ​មក​។ ពីព្រោះ បងប្អូន​លោក ទំ ណូ​មាន ៣​នាក់​គឺជា​មន្ត្រី​គយ​ទាំងអស់ ហើយ​ត្រកូល​ខុសគ្នា​ទាំងអស់​។ ទី​១.​ឈ្មោះ យឹម ណាវី ជា​មន្ត្រី​គយ នៅ​ច្រក​គីឡូ​១៣ ស្រុក​សំពៅ​លូន ទី​២.​លោក ទំ ណូ ប្រ​ធា​សាខាគយ​នឹង​រដ្ឋាករ ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន ទី​៣.​ឈ្មោះ លឹម សម្បត្តិ ជា​មន្ត្រី​សាខាគយ ខេត្ត​ប៉ៃលិន​ដែល​ឭ​ថា​ជ្រែ​ចេញទៅ​កន្លែង​ផ្សេង​បាត់​ហើយ​។​

custom-sihanu-tum-nocustom-keo-phoscustom-pai-lin-sombattcustom-sihanu-bcustom-sihanu-b2custom-so-chung1

 

Source link

x

Check Also

ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​មេ​ឈ្មួញ សឹង សំអុល អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ សឹង សំអុល ...

មេ​ឈ្មួញ គង់ ក្រឹ​ង កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​តំបន់​ភូមិភាគ​ឦសាន​ប្រឈម​នឹង​សេចក្ដី​វិនាស

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​មេ​ឈ្មួញ គង់ ...