បទល្មើស​កាប់​ឈើ​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ពុករលួយ​

ប្រជាពលរដ្ឋ​នៅ​ឃុំ​ពពក ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​ប្រឈម​នឹង​ការបង្ក្រាប​យ៉ាង​មហន្តរាយ ព្រោះ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក ស៊ីវ ដែលជា​ប្រធាន​ស្នាក់ការ​បរិស្ថាន​ឃុំ​ពពក ស្រុក​ស្ទោង គឺជា​អ្នកប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស ហើយ​មិន​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃឈើ​នោះទេ​។ ប្រជាពលរដ្ឋ​ខ្លះ​បាន​ឲ្យ​ដឹងថា ក្នុង​គោយន្ត​ដឹកឈើ​១​គ្រឿង​ត្រូវ​លោក ស៊ីវ ជំរិត​យកលុយ​៤​ម៉ឺន​រៀល​ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពពក ស្រុក​ស្ទោង បាន​បញ្ជាក់ថា​សម្រាប់​គោយន្ត​ដឹកឈើ​មកពី​តំបន់​ឆ្ងាយៗ​ដូចជា ចេញពី​ស្រុក​ជីក្រែង ខេត្តសៀមរាប ឆ្លងកាត់​ឃុំ​ពពក ស្រុក​ស្ទោង ខេត្តកំពង់ធំ ត្រូវ​លោក ស៊ីវ ជំរិត​យកលុយ​ក្នុង​១​គោយន្ត​៨​ម៉ឺន​រៀល​ដោយ​គ្មាន​ការលើកលែង​ឡើយ​។ ទង្វើ​របស់លោក ស៊ីវ គ្មាន​អ្នកដឹកឈើ​ណា​ហ៊ាន​តវ៉ា​នោះទេ ព្រោះ​ខ្លាច​ប្រឈម​នឹង​ការបង្ក្រាប​ហើយ​លោក ស៊ីវ ប្រព្រឹត្ត​អំពើពុករលួយ​បែបនេះ មិនតិច​ឆ្នាំ​នោះទេ​ដោយសារ​អាង​មាន​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ប្រសិនបើ​គ្មាន​ការ​ឃុ​ប​ឃិ​បើកដៃ​ពី​សំណាក់​លោក តុ​ប កក្កដា ដែលជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ទេនោះ គឺ​លោក ស៊ីវ និង​មន្ត្រី​បរិស្ថាន​ដទៃទៀត​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។

24852332_131626600948513_4846413552130172386_n
24852107_131626654281841_2646734344768205865_n 24796397_131626740948499_7392209473002306178_n 24296757_131626624281844_7595304306964189966_nនៅក្នុង​ស្រុក​សន្ទុក និង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ក៏មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​អង់​តែ​ន និង​ព្រៃ​ឡង់ យ៉ាង​ពេញបន្ទុក​ដែរ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន ក្រោម​ការគ្រប់គ្រង​រប​ស់លោក តុ​ប កក្កដា ដែលជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​។ អំពើពុករលួយ​របស់​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ក៏ដូចជា​មន្ត្រីក្រោមឱវាទ​ត្រូវបាន​មជ្ឈដ្ឋាន​នានា​លាតត្រដាង​ជា​បន្តបន្ទាប់ ជាក់ស្ដែង​លោក ស៊ីវ ប្រធាន​ស្នាក់ការ​បរិស្ថាន​ឃុំ​ពពក ស្រុក​ស្ទោង កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រើ​អំណាច​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​ក្រអឺតក្រទម​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ និង​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​ស្ទោង ស្រុក​ប្រាសាទ​សំបូរ ស្រុក​សន្ទុក និង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​មន្ត្រី​បរិស្ថាន គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​។ ដោយសារ​ថា​ប្រសិនបើ​គ្មាន​ការ​បើកដៃ​ពី​មន្ត្រី​បរិស្ថាន​ទេនោះ គឺ​គ្មាន​ឈ្មួញ​ឬ​ជនល្មើស​ណា​អាច​ចូល​ព្រៃ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​យ៉ាង​គគ្រឹកគគ្រេង​ដូច​សព្វថ្ងៃ​នេះឡើយ​៕

Source link

x

Check Also

នារី​បម្រើ​ការងារ​នៅ KTV ម្នាក់​ត្រូវ​ជនមិនស្គាល់មុខ​ចាក់​សម្លាប់​ក្នុង​បន្ទប់​ជួល​

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ ខណៈ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ...

ហួសហេតុ​ពេក​ហើយ ! សូម្បី​នំ​បង្អែម​បាញ់ឌុក ក៏ត្រូវ​បាន​រកឃើញ​មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​បូរ៉ា​ក់ (Borax) ដែរ

សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា នំ​បង្អែម​បាញ់ឌុក​ដែល​អាជីវករ​ដាក់លក់​នៅ​ផ្សារ​ចាស់ ឋិត​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល​ពិនិត្យឃើញថា ...