បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សៀម​ប៉ាង នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​កា​ប់​ឈើ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​តំបន់​កន្ទុយ​នាគ​នៃ​ស្រុក​សៀម​ប៉ាង កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​បានដាក់​កម្លាំង​ចូល​កាប់​ឈើ​ក្នុង​តំបន់​ខាងលើ ហើយ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នោះ​យ៉ាង​ពេញបន្ទុក ដោយ​មិនឃើញ​មាន​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ទន្ទឹមនឹងនេះ​មន្ត្រីរាជការ​និង​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​សៀម​ប៉ាង បាន​ឲ្យ​ដឹងថា លោក ស៊ី សួន អភិបាលស្រុក​សៀម​ប៉ាង គឺជា​មេខ្លោង​ធំ​បំផុត​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​ក្នុង​តំបន់​ការពារ​និង​អភិរក្ស​។

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​សៀម​ប៉ាង បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក៏ដូចជា​តំបន់​កន្ទុយ​នាគ កំពុង​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​នោះ គឺ​លោក ស៊ី សួន អាច​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម ហើយក៏​មានការ​បែងចែក​ទៅ​ថ្នាក់លើ​ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​ស្ងប់ស្ងាត់​។ ក្នុង​មួយ​យប់ៗ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​ឡិច​ស៊ី​ស​៤៧០ រថយន្ត​ឡង់​គ្រឺ​ស័​រ និង​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ ពី​១០​ទៅ​២០​គ្រឿង​ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​គេ​ខ្លាច​ឥទ្ធិពល​លោក ស៊ី សួន អភិបាលស្រុក​សៀម​ប៉ាង ដែលមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។

ប្រភពពី​ឈ្មួញ​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា យ៉ាងហោចណាស់​ក្នុង​រថយន្ត​ដឹកឈើ​១​គ្រឿង​ពួកគេ​ត្រូវ​បង់លុយ​ឲ្យ​លោក ស៊ី សួន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ពី​២០០​ទៅ​៣០០​ដុល្លារ​ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប ហើយ​បន្តដំណើរ​ទៅដល់​គោលដៅ​។ ប្រសិនបើ​ឈ្មួញ​ណា​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ លោក ស៊ី សួន បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​យក​ស្នាដៃ​ជាមិនខាន​។ បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ ព្រោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​លោក ស៊ី សួន អភិបាលស្រុក​សៀម​ប៉ាង គឺជា​មេខ្លោង​ធំជាងគេ​ក្នុងការ​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​តំបន់​កន្ទុយ​នាគ​យ៉ាង​មហន្តរាយ​៕

20134883_341369999617300_1913409256_n IMG_0988លោក ស៊ី សួន  20158415_341370026283964_1437685444_n

Source link

x

Check Also

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​» មុន​ម៉ោង​១១​ថ្ងៃនេះ​

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ...

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា (គិតចាប់ពីម៉ោង ១៤:០០ ថ្ងៃទី ២២ ​កញ្ញា – ដល់ម៉ោង ១៤:០០ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧)

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា  ...