បទល្មើសដឹកជញ្ជូនឈើពីស្រុកសណ្តាន់ចូលក្រុងស្ទឹងសែន នៅតែកើតឡើងយ៉ាងពេញបន្ទុក

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា មានឈ្មួញជាច្រើននាក់នៅតែបន្តដឹកឈើតាមរថយន្តសាំយ៉ុង និងរថយន្តជាច្រើនប្រភេទទៀត ចេញពីស្រុកសណ្តាន់ចូលទៅចែកចាយតាមដេប៉ូក្នុងក្រុងស្ទឹងសែន ដោយគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះទេ។ ជាមួយគ្នានេះបទល្មើសកាប់ឈើនៅក្នុងតំបន់ព្រៃឡង់នៃស្រុកសណ្តាន់ ខេត្តកំពង់ធំ បន្តកើតឡើង គួរឲ្យព្រួយបារម្ភព្រោះឈ្មួញមួយចំនួនមិនញញើតនឹងការបង្រ្កាបពីសំណាក់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ។ ប្រជាពលរដ្ឋបានរិះគន់ចំៗថា រថយន្តដឹកឈើពីស្រុកសណ្តាន់ ចូលទៅចែកចាយតាមដេប៉ូក្នុងក្រុងស្ទឹងសែន គឺមានមន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ឈ្មោះ មុត ជាអ្នកប្រមូលលុយ ហើយបណ្តោយឲ្យបទល្មើស កើតឡើងយ៉ាងរាលដាល។

សហគមន៍ការពារព្រៃឈើក្នុងស្រុកសណ្តាន់ បានរិះគន់ថាមកដល់ពេលនេះលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក តិប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនចាត់វិធានការបង្រ្កាបបទល្មើសព្រៃឈើឲ្យស្របតាមបទបញ្ជាលេខ០០២របស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះទេ។ ហេតុនេះហើយទើបឈ្មួញ និងក្រុមជនល្មើសនៅតែអាចចូលកាប់ឈើដឹកតាមរទេះគោក្របី រថយន្តកែច្នៃ និងគោយន្តកន្រ្តៃចេញពីព្រៃឡង់យ៉ាងគគ្រឹកគគ្រេងគ្មានញញើតអ្វីទាំងអស់។ ជាក់ស្តែងឈើប្រភេទលេខ១ និងប្រភេទលេខ២ក្នុងព្រៃឡង់នៃឃុំទំរីង ឃុំដងកាំបិត និងឃុំមានរិទ្ធ កំពុងប្រឈមនឹងសេចក្តីវិនាស ហើយមន្រ្តីបរិស្ថាន និងមន្រ្តីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ត្រូវបានគេដឹងថា ជាអ្នកឃុបឃិតឲ្យមានបទល្មើសដើម្បីជាថ្នូរនឹងផលប្រយោជន៍។

សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ធំបានឲ្យដឹងថា ការដែលឈ្មួញបន្តដឹកឈើចេញពីស្រុកសណ្តាន់ចូលទៅចែកចាយតាមដេប៉ូក្នុងក្រុងស្ទឹងសែន យ៉ាងរលូនដូចសព្វថ្ងៃនេះ គឺមានការឃុបឃិតបើកដៃពីមន្រ្តីរដ្ឋបាលព្រៃឈើឈ្មោះ មុត និងក្រុមមន្រ្តីបរិស្ថានក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀត។ ក្នុងនោះការដែលមន្រ្តីរដ្ឋបាលព្រៃឈើឈ្មោះ មុត ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺមានការបើកដៃពីលោក តិប មាតា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដែលគិតគូរតែរឿងប្រមូលលុយដាក់ហោប៉ៅ។ បញ្ហានេះលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មគួរពិនិត្យមើលឡើងវិញចំពោះបទល្មើសបំផ្លាញព្រៃឈើនៅខេត្តកំពង់ធំដែលបន្តកើតមានឥតឈប់ឈរ ព្រោះលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក តិប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តនេះមិនចាត់វិធានការបង្រ្កាបបទល្មើសដែលកំពុងកើតឡើងយ៉ាងរាលដាលនោះទេ៕

18622960_313753969045570_1889390248_n18555143_313754099045557_917763660_n18601221_313754189045548_1852081886_n

Source link

x

Check Also

ឡើង​ថ្នាក់​ក្របខ័ណ្ឌ​មន្ត្រី ! ជំទាវ កុយ ពិសី មន្ត្រី​ធំ​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ទទួលបាន​ការដំឡើង​ថ្នាក់​ជា​វរមន្ត្រី​ថ្នាក់​លេខ​១

​អនុប្រធាន និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី គឺ​លោកជំទាវ កុយ ...

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បីឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ...