បក្ស​កាន់អំណាច​ថា​ខ្លួន​មិន​បាន​ធានា​ជាមួយ​ទូត​ណា​ថា​មិន​រំលាយ​បក្ស​ប្រឆាំង​ទេ

​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សំណូមពរ​របស់​សហជីព​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន (ឆ្វេង) និង​ប្រធាន​ក្រុម​ការងារ​គណៈកម្មការ​ចំពោះ​កិច្ច​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សំណូមពរ​របស់​សហជីព​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។ RFA/Leng Maly

ដោយ អាស៊ីសេរី RFA 2017-10-12

អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ទាត់ចោល​ការ​លើកឡើង​របស់​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្សប្រឆាំង លោក សុន ឆ័យ ដែល​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ធានា​ជាមួយ​មន្ត្រី​ស្ថានទូត ដោយ​មិន​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ។

លោក សុខ ឥសាន បាន​ប្រាប់​វិទ្យុ​បាយ័ន​ដែល​ស្និត​នឹង​រដ្ឋាភិបាល ថា គណបក្ស​ប្រជាជន​កម្ពុជា មានតែ​ជំរុញ​ឲ្យ​រំលាយ​បក្ស​ប្រឆាំង។

លោក សុន ឆ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ តុលា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មន្ត្រី​ស្ថានទូត បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ធានា​ជាមួយ​ស្ថានទូត ថា នឹង​មិន​រំលាយ​គណបក្សប្រឆាំង​នោះ​ទេ។ ប៉ុន្តែ​លោក​មិន​ប្រាប់​ពី​ទូត​ប្រទេស​ណា​មួយ​នោះ​ទេ។ ទន្ទឹម​នឹង​ការ​មិន​រំលាយ​នេះ លោក សុន ឆ័យ ប្រាប់​ថា គណបក្សប្រឆាំង​កំពុង​ព្យាយាម​ចរចា​ដើម្បី​បន្ថយ​កម្ដៅ​នយោបាយ​នៅ​កម្ពុជា។

អ្នកវិភាគ និង​អ្នកនយោបាយ​ព្រួយបារម្ភ​ថា ក្រោយ​មានការ​រំលាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ពលរដ្ឋ​ខ្មែរ​នឹង​បែកបាក់ ហើយ​រាស្ត្រ​ខ្មែរ​នឹង​មិន​សុខចិត្ត​នោះ​ទេ ខណៈ​ដែល​កម្ពុជា​អាច​នឹង​ប្រឈម​ការ​ផ្ដាច់​ជំនួយ និង​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ។
បើ​ទោះ​ជា​បែបនេះ​ក្ដី អ្នកនយោបាយ​ខាង​គណបក្ស​កាន់អំណាច​វិញ ហាក់​មិនសូវ​ខ្វល់ និង​ផ្គើន​ការ​គំរាម​នេះ ហើយ​មាន​គម្រោង​យក​តំណែង​ទាំងអស់​របស់​បក្ស​ប្រឆាំង ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង ដែល​ពលរដ្ឋ​ខ្មែរ​មិន​ពេញចិត្ត តាមរយៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន នៅ​ថ្ងៃ​ទី​១២ តុលា៕

Source link

x

Check Also

ជាតិខ្មែរតែមួយ

Source link

សង្គម​ក្រៅរដ្ឋាភិបាលថា​វិធានការ​បិទ​សិប្បកម្ម​ស្ករ​ត្នោត​ក្លែងក្លាយ​យឺតយ៉ាវ

មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ ចុះ​ពិសោធ​ស្ករ​ត្នោត​រក​សារធាតុ​គីមី​ឈ្មោះ សូដ្យូម អ៊ីដ្រូសូលហ្វីត (sodium ...