Don't Miss

នៅតែមាន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​ក្នុង​ខេត្ត​ស្រះកែវ​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ពលរដ្ឋ​ខ្មែរ​ចំនួន​២០​នាក់​ដែល​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម ត្រូវ​សមត្ថកិច្ច​ចម្រុះ​សៀម​ចាប់ខ្លួនបាន​២​នាក់ ហើយ​១៨​នាក់​ទៀត​បាន​រត់គេច​ខ្លួន​ចូលមក​ទឹកដី​ខ្មែរ​វិញ​។ សេចក្ដីរាយការណ៍​ពី​បណ្ដាញ​ព័ត៌មាន​ក្នុងប្រទេស​សៀម​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​សៀម​មាន​ទាហាន​ឈុតខ្មៅ ទាហាន​ប៉ា​រ៉ា និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ អភិរក្ស​សត្វព្រៃ​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ បាន​ចុះ​ល្បាត​នៅ​តំបន់​អភិរក្ស​ស្រុក​តា​តាក​គៀប ជាប់​ព្រំប្រទល់​រវាង​ខេត្ត​ស្រះកែវ និង​ខេត្ត​ឆាក់​ឆឺង​សៃ ប្រទេស​សៀម​។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​សមត្ថកិច្ច​ចម្រុះ​របស់​សៀម​ចុះ​ល្បាត​ក្នុង​តំបន់​ព្រៃ​អភិរក្ស ក៏​ប្រទះឃើញ​មនុស្ស​មួយក្រុម​ដែល​កំពុង​សម្រាក​នៅលើ​គំនរ​ឈើ​គ្រញូង​ជាច្រើន​ដុំ ទើប​សមត្ថកិច្ច​សៀម​ព័ទ្ធចាប់​ខ្លួន​។ ក៏ប៉ុន្តែ​ក្នុងពេលដែល​សមត្ថកិច្ច​ចម្រុះ​សៀម​ព័ទ្ធចាប់​ខ្លួន​នោះ គឺ​ចាប់​បានតែ​២​នាក់​ប៉ុណ្ណោះ​ចំណែក​១៨​នាក់​ទៀត​បាន​រត់គេច​ចូល​ព្រៃ​បាត់​ភ្លាមៗ​។ តាម​ការអះអាង​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​សមត្ថកិច្ច​សៀម​ចាប់ខ្លួនបាន​ឲ្យ​ដឹងថា ពួកគេ​មាន​គ្នា​២០​នាក់​បាន​លួច​ឆ្លងដែន​តាម​ច្រករបៀង​ក្បែ​ង​ផ្សារ​រ៉ុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ដែលមាន​ជនជាតិ​សៀម​២​នាក់​ជា​អ្នក​នាំ​ផ្លូវ​ចូលទៅ​តាម​ចំណុច​ខ្លង​ឧ​ត្ត​ម ឃុំ​វ៉ាំ​ង​ថង ស្រុក​វ៉ាំ​ង​សំបូរ ខេត្ត​ស្រះកែវ ដើម្បី​ស៊ីឈ្នួល​កាប់​ឈើ​គ្រញូង​យកមក​លក់​ឲ្យ​ឈ្មួញ​ដែល​ចាំ​ទិញ​នៅតាម​តំបន់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​។

ប្រភពពី​សមត្ថកិច្ច​ខ្មែរ​តាម​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅពេល​សមត្ថកិច្ច​សៀម​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​២​នាក់​នោះ គឺ​រឹបអូស​បាន​វត្ថុតាង​ឈើ​គ្រញូង​៣០​ដុំ ដើម្បី​ចាត់ការ​តាមច្បាប់​ក្នុងប្រទេស​សៀម​ផងដែរ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា បើ​ចង់​ទប់ស្កាត់​កុំ​ឲ្យ​មាន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​តទៅទៀត គឺ​សមត្ថកិច្ច​គួរ​ចាត់វិធានការ​បង្ក្រាប​លើ​ឈ្មួញ​ឈើ​គ្រញូង​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​។ បើ​មិន​ដូច្នេះ​ទេ​នៅតែមាន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​ដដែល ដោយមាន​សមត្ថកិច្ច​តាម​ច្រករបៀង​មួយចំនួន​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​៕

25395444_396305887457044_161684741_n 25434420_396305910790375_1621801914_o

Source link

x

Check Also

ល្បែងស៊ីសង​រាលដាល​ក្នុង​ទឹកដី​ខណ្ឌទួលគោក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​លើកឡើងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​) កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ...

អំពើពុករលួយ​របស់​សមត្ថកិច្ច​លើផ្លូវ​ជាតិ​លេខ​៧៨ ខេត្តរតនគិរី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​រកស៊ី​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​ដែល​រកស៊ី​ដឹក​កសិផល​ដូចជា ដំឡូង​មី ពោត សណ្ដែក ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ...