Don't Miss

ទុកពេល​៤៥​ថ្ងៃ​ឲ្យ​ឡ​ដុត​ធ្យូង​ប្រមាណ​ជិត​៣០០​ឡ នៅ​ចំណុច​ទួល​ឈើ​នាង​និង​ទួល​ម្អម ស្រុក​ឱ​រ៉ា​ល់​នឹង បញ្ឈប់​សកម្មភាព​! | មាតុភូមិ

ទុកពេល​៤៥​ថ្ងៃ​ឲ្យ​ឡ​ដុត​ធ្យូង​ប្រមាណ​ជិត​៣០០​ឡ នៅ​ចំណុច​ទួល​ឈើ​នាង​និង​ទួល​ម្អម ស្រុក​ឱ​រ៉ា​ល់​នឹង បញ្ឈប់​សកម្មភាព​!

k-coal1

​ខេត្តកំពង់ស្ពឺ​៖​កាលពី​ព្រឹក​ថ្ងៃទី​១១. តុលា​.២០១៧​នេះ​អាជ្ញាធរ​ស្រុក​ឱរា​ល់​និង​សមត្ថ​ស្ថិ​កិច្ច​ចម្រុះ​ខេត្តកំពង់ស្ពឺ បាន​ចុះទៅ​ប្រជុំ​ផ្សព្វផ្សាយ​និង​អបរំ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​រកស៊ី​ដុត​ធ្យូង​នៅ​ចំណុច​ភូមិ​ទួល​ឈើ​នាង និង​ទួល​ម្អម ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ប៊ុន វិចិត្រ​អភិបាលរង​ន​ស្រុក​ឱ​រ៉ា​ល់​ខាង​មន្ត្រី​ជំនាញ់​បានធ្វើ​

កិច្ចសន្យា​ទៅលើ​ម្ចាស់​ដី​៥​កន្លែង​ដែល​កំពុងធ្វើការ​ជួល​ដី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​មកពី​ភូមិ​គោ​កប​ង្កោ ឃុំ​ពេជ្រ​មុន្នី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​អោយ​បញ្ឈប់​សកម្មភាព​ជួល​ដី​អោយ​ប្រជាពលរដ្ឋ​ទាំងនោះ ធ្វើ​សកម្មភាព ដុត​ឡធ្យូង​បន្តទៀត​។ ដោយមាន​ការយល់ឃើញ​ដូច​ខាងលើនេះ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ ស្មើ​និង​១២៧​នាក់ ដែរ​មាន​ឡធ្យូង​ចំនួន​២៥០​ឡ ពួកគាត់​បាន​ស្ម័គ្រចិត្ត​ឈប់​ដុត​ឡ​បន្តទៀត ហើយ​សូម​ចាកចេញ​អោយអស់​ក្នុង​រយៈពេល​៤៥​ថ្ងៃ​ចាប់​គិតពី​ថ្ងៃទី​(11.​តុលា​.2017​ដល់​ថ្ងៃទី​26.​វិ​ច្ឆ​ការ​.2017)​នេះ​តទៅ​។​

​ប្រជាពលរដ្ឋ​បានអោយដឹងថា សកម្មភាព​ឡ​ដុត​ធ្យូង​នៅ​ចំណុច​ទួល​ឈើ​នាង​និង​ទួល​ម្អម​នេះ​បានកើត​មាន​ជា​យូ​មកហើយ ហើយ​គេ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​មេព្រៃ​និង​បរិស្ថាន​ដែលមាន​លោក ខន សុខុម​ជានា​យក​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​បង្ក្រាបបាន​មួយ​ករណី​ណា​ឡើយ ។

​មួយថ្ងៃៗ​បើ​និយាយ​ពី​គោរ​យន្ត​ដឹកឈើ​ស្រស់ៗ​ដែល​គេ​កាត់​ជា​អុស​ស្ទែ​រដឹក​តាម​គោយន្ត​មក​ដុត​ឡធ្យូង​ចេញពី​តំបន់​ជួរ​ភ្នំ​ឱ​រ៉ា​ល់​ទឹកដី​ខេត្តពោធិ៍សាត់ កាត់​តាម​ច្រក​អូរ​ត្រាវ​ខេត្តកំពង់ស្ពឺ​និង​កាត់​តាម​ចំការ​ដំឡូង​មី​ក្រុមហ៊ុន​ចិន​វិញ​មាន រាប់រយ​គោយន្ត ។​ចំណែក រឺ​ម៉ក គោយន្ត​ដឹក​ធ្យូង​និង​រថយន្ត​ដឹកអុស​វិញ​គឺ​ដឹក​បន្តកន្ទុយ​គ្នា​ដូច​ហែ​កឋិន ចេញពី​ស្រុក​ឱ​រ៉ា​ល់ ទាំងយប់ ទាំង​ថ្ងៃ ។ ចាំមើល​ថា​តើ​៤៥​ថ្ងៃ​ទៀត​មាន​ប្រសិទ្ធី​ភាព​អត់​?៕

k-coal1k-coal

Source link

x

Check Also

​បញ្ជូន​យោធា​ម្នាក់​ប្រើប្រាស់​រថយន្ត​ព័ណ៌​ត្រីអ៊ី និង​ក្លែង​ស្លាក​លេខ​ទៅ​តុលាការ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ...

បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​កំពុង​បំផ្លាញ​សន្តិសុខ​សង្គម​គួរ​ឲ្យ​ភ័យខ្លាច​

ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​កំពុង​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​ដែល​កើតចេញពី​បទល្មើស​គ្រឿងញៀន បើទោះបី​សមត្ថកិច្ច​នៅ​ទូទាំងប្រទេស​កំពុង​អនុវត្តន៍​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​យ៉ាងណាក៏ដោយ​។ រយៈពេល​ជាង​មួយឆ្នាំ​កន្លងទៅនេះ​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បាន​រាប់ពាន់​ករណី​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​រាប់ម៉ឺន​នាក់​និង​រឹបអូស​វត្ថុតាង​គ្រឿងញៀន​បាន​យ៉ាងច្រើន​ផងដែរ​។ ទោះជា​យ៉ាងណា​មកដល់​បច្ចុប្បន្ន​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ហាក់ដូចជា​មិនទាន់មាន​ការថយចុះ​នៅឡើយ​ទេ ...