ទុកពេល​៤៥​ថ្ងៃ​ឲ្យ​ឡ​ដុត​ធ្យូង​ប្រមាណ​ជិត​៣០០​ឡ នៅ​ចំណុច​ទួល​ឈើ​នាង​និង​ទួល​ម្អម ស្រុក​ឱ​រ៉ា​ល់នឹង បញ្ឈប់​សកម្មភាព​!

ខេត្ត​កំពង់ស្ពឺ​ ៖ ​កាលពី​ព្រឹក​ថ្ងៃទី​១១. តុលា​.២០១៧​នេះ​អាជ្ញាធរ​ស្រុក​ឱ​រាល់​និង​សមត្ថ​ស្ថិកិ​ច្ច​ចម្រុះ​ខេត្តកំពង់ស្ពឺ បាន​ចុះ​ទៅ​ប្រជុំ​ផ្សព្វផ្សាយ​និង​អបរំ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​រកស៊ី​ដុត​ធ្យូង​នៅ​ចំណុច​ភូមិ​ទួល​ឈើ​នាង និង​ទួល​ម្អម ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​។​

​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ប៊ុន វិចិត្រ​អភិបាលរង​​ស្រុក​ឱ​រ៉ាល់​ខាង​មន្ត្រី​ជំនាញ់​បាន​ធ្វើ កិច្ចសន្យា​ទៅលើ​ម្ចាស់​ដី​៥​កន្លែង​ដែល​កំពុង​ធ្វើ​ការជួល​ដី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​មកពី​ភូមិ​គោក​ប​ង្កោ ឃុំ​ពេជ្រ​មុន្នី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​អោយ​បញ្ឈប់​សកម្មភាព​ជួល​ដី​អោយ​ប្រជាពលរដ្ឋ​ទាំងនោះ ធ្វើ​សកម្មភាព ដុត​ឡធ្យូង​បន្តទៀត​។ ដោយ​មាន​ការយល់ឃើញ​ដូច​ខាងលើ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ ស្មើ​និង​១២៧​នាក់ ដែរ​មាន​ឡធ្យូង​ចំនួន​២៥០​ឡ ពួកគាត់​បាន​ស្ម័គ្រចិត្ត​ឈប់​ដុត​ឡ​បន្តទៀត ហើយ​សូម​ចាកចេញ​អោយអស់​ក្នុង​រយៈពេល​៤៥​ថ្ងៃ​ចាប់​គិតពី​ថ្ងៃ​ទី​(11.​តុលា​.2017​ដល់​ថ្ងៃ​ទី​26.​វិច្ឆកា​រ​.2017)​នេះ​តទៅ​។

​ប្រជាពលរដ្ឋ​បានអោយដឹងថា សកម្មភាព​ឡ​ដុត​ធ្យូង​នៅ​ចំណុច​ទួល​ឈើ​នាង​និង​ទួល​ម្អម​នេះ​បាន​កើតមាន​ជា​យូ​មកហើយ ហើយ​គេ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​មេព្រៃ​និង​បរិស្ថាន​ដែល​មាន​លោក ខន សុខុម​ជា​នាយក​ដែនជម្រកសត្វព្រៃ​ឱ​រ៉ាល់​ខេត្ត​កំពង់ស្ពឺ​បង្ក្រាបបា​ន​មួយ​ករណីណា​ឡើយ ។

​មួយថ្ងៃៗ​បើ​និយាយ​ពី​គោរ​យន្ត​ដឹកឈើ​ស្រស់ៗ​ដែល​គេ​កាត់​ជា​អុស​ស្ទែរ​ដឹក​តាម​គោយន្ត​មក​ដុត​ឡធ្យូង​ចេញពី​តំបន់​ជួរ​ភ្នំ​ឱ​រ៉ាល់​ទឹកដី​ខេត្ត​ពោធិ៍សាត់ កាត់​តាម​ច្រក​អូរ​ត្រាវ​ខេត្តកំពង់ស្ពឺ​និង​កាត់​តាម​ចំការ​ដំឡូង​មី​ក្រុមហ៊ុន​ចិន​វិញ​មាន រាប់រយ​គោយន្ត ។​ចំណែក រឺ​ម៉ក គោយន្ត​ដឹក​ធ្យូង​និង​រថយន្ត​ដឹកអុស​វិញ​គឺ​ដឹក​បន្តកន្ទុយ​គ្នា​ដូច​ហែ​កឋិន ចេញពី​ស្រុក​ឱ​រ៉ា​ល់ ទាំងយប់ ទាំង​ថ្ងៃ ។ ចាំ​មើល​ថា​តើ​៤៥​ថ្ងៃ​ទៀត​មាន​ប្រសិទ្ធី​ភាព​អត់​?៕

 

img20171013dp3 (1) img20171013dp2 (2)

Source link

x

Check Also

​ជយោ ! រាជរដ្ឋាភិបាល​បុរស​ខ្លាំង​បង្គាប់​ឲ្យ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ប្រើប្រាស់​ភាសា និង​អក្សរ​ខ្មែរ​ដោយ​យក​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ធ្វើជា​គោល

បន្ទាប់ពី​និរាករណ៍​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១១/៦០០ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១១ ស្តីពី​ការបង្កើត​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ...

សមត្ថកិច្ច​ច្រក​អូ​រយ៉ា​ដាវ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចូលទៅ​ស្រុក​យួន​យ៉ាង​រលូន​

​ប្រភពពី​មន្ត្រី​និង​សមត្ថកិច្ច​មួយចំនួន​នៅ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​កាលពី​យប់​ថ្ងៃទី​១៨ ខែតុលា ...