តំណាងរាស្ត្រ​ខ្មែរ-​អាមេរិកាំង​រង​ការ​រិះគន់​រឿង​មើល​រំលង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​និង​ភាព​ក្រីក្រ​នៅ​កម្ពុជា

សមាជិក​សភា​ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត (Massachusetts) នៃ​សហរដ្ឋ​អាមេរិក លោក ម៉ុម រ៉ាឌី ជួប​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧។ RFA

ដោយ មួង ណារ៉េត RFA 2017-04-19

ជនជាតិ​ខ្មែរ-​អាមេរិកាំង មួយ​រូប ដែល​ជា​មន្ត្រី​ជាប់​ឆ្នោត​នៅ​ទីក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាសាឈូសេត (Massachusetts) រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស ដោយសារ​ពួកគាត់​ចោទ​ថា លោក​មាន​ឈាមជ័រ​ជា​ខ្មែរ​ដែរ តែ​មិន​ចេះ​ជួយ​ឈឺឆ្អាល​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ស្ថានភាព​លំបាក​របស់​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា។ តំណាង​រដ្ឋាភិបាល​ចាត់​ទុក​ការ​រិះគន់​បែប​នេះ​ថា មក​ពី​ចាញ់​ឃោសនា​អកុសល​ដែល​ខុស​ពី​ការពិត​នៅ​កម្ពុជា សព្វថ្ងៃ។

មិន​ខុស​ពី​ទស្សនកិច្ច​កាល​ពី​ឆ្នាំ​២០១៤ ទេ លើក​នេះ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ម្នាក់ គឺ​លោក ម៉ុម រ៉ាឌី ដែល​ជា​តំណាងរាស្ត្រ​នៅ​សង្កាត់​ទី​១៨ នៃ​ខណ្ឌ​មីតដលសិច (Middlesex) ក្នុង​ក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាសាឈូសេត បាន​លើក​សរសើរ និង​ពេញចិត្ត​រដ្ឋាភិបាល​កម្ពុជា យ៉ាង​ខ្លាំង បន្ទាប់​ពី​លោក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ចុង​ខែ​មីនា៖ «សុំ​ជម្រាប​ត្រង់ អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​តាំង​ពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​ឥឡូវ​ហ្នឹង ដែល​ខ្ញុំ​បើក​បាន​ពីរ​ថ្ងៃ​ជាប់។ អស់​រយៈពេល​ពីរ​ថ្ងៃ​ហ្នឹង ខ្ញុំ​បាន​ដើរ​ប្រាំ​ខេត្ត ប៉ុន្តែ​គ្រាន់​តែ​បើក (ឡាន) ទេ! ខ្ញុំ​មើល​ឃើញ​រីកចម្រើន​មែន​ទែន។ ផ្លូវ​ល្អ សន្តិសុខ​ក៏​មាន​ទៀត។ ខ្ញុំ​ថា​អស្ចារ្យ​មែន! ខ្ញុំ​សប្បាយចិត្ត​ណាស់! ខ្ញុំ​ជឿ​ថា មាន​ការ​រីក​ចម្រើន»។

ប៉ុន្តែ​ការ​អួត​សរសើរ​ស្ថានភាព​ប្រទេស​កម្ពុជា ដោយ​គ្រាន់តែ​ធ្វើ​ដំណើរ​មួយ​ត្រួស​តាម​រថយន្ត ដូច្នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ដូច​គ្នា បង្ហាញ​ការ​ហួស​ចិត្ត និង​សោកស្ដាយ​ដែល​លោក ម៉ុម រ៉ាឌី មិន​បាន​យក​តួនាទី​ជា​តំណាងរាស្ត្រ​ខ្មែរ-​អាមេរិកាំង ដើម្បី​ពាំនាំ​នូវ​ក្ដី​កង្វល់​របស់​សហគមន៍​ខ្មែរ-​អាមេរិកាំង នៅ​ក្រៅ​ប្រទេស​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​ដោះស្រាយ។

អតីត​ក្រុមប្រឹក្សា​ក្រុង​ឡូវែល លោក នួន វាសនា លើក​ឡើង​ថា លោក ម៉ុម រ៉ាឌី មិន​មែន​មិន​ដឹង​ពី​ទុក្ខ កង្វល់​ទាំង​នេះ​នោះ​ទេ៖ «ប្អូន រ៉ាឌី ក៏​ប្អូន​បាន​ដឹង​ដែរ​នូវ​កង្វល់​ខ្វល់ខ្វាយ​ទាំង​នោះ។ ការ​ខ្វាយខ្វល់​ពី​រឿង​សិទ្ធិមនុស្ស ពាក់ព័ន្ធ​នឹង​រឿង​ព្រៃឈើ ដែល​កាប់​ខ្ទេចខ្ទី​ហ្នឹង ហើយ​ការ​វាយ​ដំ​សកម្មជន ធ្វើ​បាប​សកម្មជន​សិទ្ធិមនុស្ស​មួយ​ចំនួន ព្រមទាំង​វាយដំ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ហ្នឹង។ ការ​ខ្វាយខ្វល់​ទាំង​អស់​ហ្នឹង​ហើយ​ដែល​ជា​ឱកាស​ប្អូន រ៉ាឌី ហ្នឹង ជួប​អ្នក​មុខ​អ្នក​ការ​នៅ​ក្រសួង​ការបរទេស​ហ្នឹង សួរ​នាំ​នូវ​កិច្ចការ​ហ្នឹង»។

លោក នួន វាសនា ឆ្ងល់​មិន​ដឹង​ថា លោក ម៉ុម រ៉ាឌី យក​អ្វី​ជា​សម្អាង​ដែល​ហ៊ាន​អះអាង​ថា ស្រុក​ខ្មែរ​មាន​សន្តិសុខ និង​អភិវឌ្ឍ​អស្ចារ្យ៖ «បញ្ហា​រឹប​អូស​ដីធ្លី ខ្មែរ​ក្រ សង្គម​ខ្វះ​ស្ថិរភាព…»។

ការ​មិន​ពេញចិត្ត​នឹង​ឥរិយាបថ​របស់​លោក ម៉ុម រ៉ាឌី នេះ​បាន​រាលដាល​ដល់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ផង​ដែរ។ ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី និង​ជា​តំណាងរាស្ត្រ​នៅ​ក្នុង​រដ្ឋ​វ៉ិកតូរីយ៉ា ប្រទេស​អូស្ត្រាលី លោក ហុង លីម  ចាត់​ទុក​លោក ម៉ុម រ៉ាឌី ថា​ជា​តំណាងរាស្ត្រ​ដែល​ជាប់​ខ្សែ​ខាង​គណបក្ស​ប្រជាជន និង​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​បោះឆ្នោត​ឲ្យ​គាត់​អស់សង្ឃឹម ព្រោះ​ធ្វើ​ក្បត់​តួនាទី​ក្នុង​នាម​ជា​អ្នកតំណាង​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​របស់​ខ្លួន៖ «»។

តប​ទៅ​នឹង​ការ​លើក​ឡើង​បែប​នេះ លោក ម៉ុម រ៉ាឌី បាន​អះអាង​ថា ការ​លើក​សរសើរ​រដ្ឋាភិបាល​កម្ពុជា នេះ គឺ​ផ្អែក​លើ​ការ​មើល​ឃើញ​ផ្ទាល់​ភ្នែក​របស់​គាត់ និង​ថា​ដំណើរ​ទស្សនកិច្ច​លើក​នេះ គឺ​តប​តាម​ការ​អញ្ជើញ​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍  (William A. Heidt) ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​អន្តរ​វប្បធម៌ អំពី​បទពិសោធន៍​របស់​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ។

លោក ម៉ុម រ៉ាឌី បញ្ជាក់​ថា ជំនួប​លើក​នេះ គឺ​ជួយ​ឲ្យ​គាត់​លើក​ពី​បញ្ហា​ចង់​ជួយ​ពង្រឹង​វិស័យ​កីឡា​បាល់បោះ (Basketball) នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា លោក​មិន​បម្រើ​ឲ្យ​បក្ស​នយោបាយ​ណា​មួយ​នៅ​កម្ពុជា នោះ​ទេ៖ «»។
ពាក់ព័ន្ធ​នឹង​ការ​មិន​ឈឺ​ឆ្អាល​រឿង​សិទ្ធិមនុស្ស និង​អ្នក​ជាប់​ឃុំ លោក ម៉ុម រ៉ាឌី លើក​ឡើង​ថា លោក​មាន​ពេល​វេលា​គ្រប់គ្រាន់​នឹង​ធ្វើ​រឿង​នេះ​ទេ និង​ក្ដាប់​បញ្ហា​ស្រុក​ខ្មែរ​មិន​ជុំ​ទេ។ ម្យ៉ាង​ទៀត​កិច្ចការ​នេះ​ស្ថិត​ក្រៅ​ដែន​សមត្ថកិច្ច​នៃ​ការងារ​របស់​គាត់ និង​គ្មាន​នរណា​ទាក់ទង​គាត់​ឲ្យ​ទៅ​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ផង៖ «»។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​មិន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ទោស​ដែល​ជា​សកម្មជន​គណបក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី​ទាំង​នោះ ថា​ជា​ការ​​ត្រឹមត្រូវ និង​ចេះ​ច្បាប់៖ «»។

លោក សុខ ឥសាន យល់​ថា ការ​រិះគន់​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​គឺ​មិន​មែន​មាន​ចេតនា​សំដៅ​លើ​លោក ម៉ុម រ៉ាឌី ទេ ប៉ុន្តែ​ចង់​វាយ​ប្រហារ​លើ​រដ្ឋាភិបាល​កម្ពុជា ឯ​ណោះ​ទេ។ លោក សុខ ឥសាន អះអាង​ថា ទាល់​តែ​អ្នក​ក្រៅ​ស្រុក​មក​លេង​ស្រុក​ខ្មែរ​ផ្ទាល់ ដូច​លោក ម៉ុម រ៉ាឌី ទើប​ដឹង​ការពិត​អំពី​ការ​អភិវឌ្ឍ​ពិត​ប្រាកដ៖ «»។

កាល​ពី​ឆ្នាំ​២០១៥ អភិបាល​ក្រុង​ឡូវែល ដែល​ជា​​ជនជាតិ​អាមេរិកាំង លោក រ៉ដនី អ៊ីលៀត (Rodney Elliot) ក៏​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​កម្ពុជា និង​បាន​ជួប​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ព្រមទាំង​បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ រួម​មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី​ផង​ដែរ។

លោក រ៉ដនី ថែម​ទាំង​បាន​សរសេរ​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​លោក​ចាត់​ទុក​ថា ពួកគាត់​ជាប់​ឃុំឃាំង​ដោយសារ​ការ​អនុវត្ត​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ។ លោក រ៉ដនី ទទួល​រង​ការ​ស្ដីបន្ទោស​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ផង​ដែរ ដែល​ហ៊ាន​សរសេរ​លិខិត​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​នេះ។ ថ្មីៗ​នេះ លោក​ក៏​បាន​ទៅ​លេង​ប្រទេស​កម្ពុជា ៩​ថ្ងៃ និង​បាន​ចុះ​សួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​តាម​ជនបទ។

លោក​នៅ​ប្រកាន់​ជំហរ​ថា ប្រទេស​កម្ពុជា នៅ​តែ​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​តែ​មាន​ភាព​ក្រីក្រ​ក្នុង​ជីវភាព៖ «ទ្រព្យធន​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​កណ្ដាប់ដៃ​របស់​អ្នក​មាន និង​មន្ត្រី​បក្ស​កាន់​អំណាច​មួយ​ក្ដាប់​តូច។ រដ្ឋាភិបាល​កម្ពុជា មិន​បាន​យក​ចិត្ត​ទុក​ដាក់ ផ្ដល់​សេវា​សាធារណៈ​ដែល​ចាំបាច់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ឲ្យ​បាន​សមស្រប និង​មិន​បាន​ជួយ​គិតគូរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​រក​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ»។

ពលរដ្ឋ​ខ្មែរ​ក្រុង​ឡូវែល គ្រោង​កោះ​ហៅ​លោក ម៉ុម រ៉ាឌី ដើម្បី​បំភ្លឺ​ជា​សាធារណៈ​ជុំវិញ​ជំហរ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា។ លោក កៃ ខេមរា ជា​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង នៅ​ទីក្រុង​ឡូវែល បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ឡូវែល និង​រូប​លោក​ចង់​ដឹង​អំពី​គោលបំណង​ពិត​ដែល​លោក ម៉ុម រ៉ាឌី ទៅ​ស្រុក​ខ្មែរ៖ «»។

លោក ម៉ុម រ៉ាឌី ជា​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ដំបូង​គេ​ដែល​ជាប់​ឆ្នោត​អាណត្តិ​ទី​២ ជា​សមាជិក​សភា​តំណាង​ពលរដ្ឋ​ក្នុង​សង្កាត់​ទី​១៨ នៅ​រដ្ឋ​ម៉ាសាឈូសេត។ សង្កាត់​ទី​១៨ មាន​ប្រជាជន​ជិត ៤​ម៉ឺន​នាក់ (៣៩.៦២៧) ក្នុង​នោះ​មាន​ខ្មែរ​ជិត​បួន​ពាន់​នាក់ (៣.៦៨៨​នាក់) ជា​សង្កាត់​មួយ​ក្នុង​ចំណោម​សង្កាត់ ៣៧ ក្នុង​ខណ្ឌ​មីតដលសិច៕

Source link

x

Check Also

The flower on the Sangke River: Tracing the history of creativity in Battambang

Romcheik 5 collective artist Bo ...

វេទិកា​សាធារណៈ​ជាមួយលោក​ សម​ រង្សុី

Sam Rainsy giving Keynote Address ...