តើដឹងទេថាអំបិលជាឃាតករលាក់មុខ?

បើ​យោង​តាម​ប្រសាសន៍​សាស្ត្រា​ចារ្យ​ផ្នែក​អាហារូបត្ថម្ភ​លោក​ Rachel Jonhson នៃ​សកល​វិទ្យាល័យ​វ័រមុន​​ បាន​ឲ្យ​ដឹង​ថា៖​ ប្រសិន​បើ​រាង​កាយ​របស់​យើង​ផ្ទុកសារ​ធាតុ​សូដ្យូម​ (ជាតិអំបិល)​ ជ្រុល​វា​ធ្វើ​ឲ្យ​ ដែល​វា​ធ្វើ​ឲ្យ​មាន​សម្ពាធ​ដល់​បេះដូង​។​ ការ​ប្រើប្រាស់​កម្រិត​សូដ្យូម​ខ្ពស់​បង្ក​ឲ្យ​មាន​ជម្ងឺ​ធ្ងន់ធ្ងរ​ច្រើន​ដូច​ជា​៖​ ដាច់​សសៃ​ឈាម​ខួរ​ក្បាល​ មហា​រីក​ក្រពះ​ ខូច​តម្រង​នោម​ ពុក​ឆ្អឹង​ និង​លើស​ឈាម​ជា​ដើម​។​

 

main-image

ការ​ទទួល​ទាន​កម្រិត​សូដ្យូម​ដែល​សមស្រប​គឺ​ក្នុង​បរិមាណ​ទាប​ជាង​ ១៥០០​ មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ដែល​មាន​នៅ​ក្នុង​អំបិល​ ៣,៧៥​ ក្រាម​ ឬ​បីភាគបួនស្លាប​ព្រា​កាហ្វេ​។​ ហេតុអ្វី​បាន​ជា​យើង​គួរ​ទទួល​អាហារ​ដែល​មាន​ជាតិ​សូដ្យូម​តិច​?​ កម្រិត​សូដ្យូម​ខ្ពស់​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ វា​ធ្​វើសារ​ពាង្គកាយ​ហើម​ដោយ​សារ​វាផ្ទុក​កម្រិត​ជាតិ​ទឹក​លើស​កម្រិត​ ហើយ​អាហារ​ប្រៃ​រមែង​មាន​ជាតិ​ខ្លាញ់​ និង​កាឡូរី​ខ្ពស់​ដែល​ធ្វើ​ឲ្យ​កើន​ទម្ងន់​ និង​ធាត់​ជ្រុល​។​

 

​អត្ថបទ៖​ Sam​

​ប្រភព​៖​ http://www.livescience.com/36256-salt-bad-health.html


Source link

x

Check Also

មីគោកឆ្ងាញ់ប្រចាំគ្រួសារ

ចង់សាកញ៉ាំមីគោកបែបចិនម្តងអត់? មានមិនអ្នកអានច្រើនណាស់រអ៊ូរឿងញ៉ាំអី ថាពិបាករកកន្លែងទៅ តែម្តងនេះសាកទៅញ៉ាំអីនៅ​ហាងមីគោកម្តងទៅ មិនថាមិត្តអ្នកអានឃ្លានពេលណាទេគឺអាចជួយបានទាំងអស់ ...

បុក​ល្ហុង​ខ្មែរ​រសជាតិ​ខ្មែរ​សុទ្ធសាធ១០០% ឃើញ​ភ្លាម​ស្រក់​ទឹក​មាត់

ថ្ងៃ​នេះ Sabay ដើរ​សូម​ណែនាំ​ចំណី​មាត់​មួយ​មុខ​ទៀត​ហើយ​គឺ​សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​ដែល​មាន​រសជាតិ​កាពិ និង​ប្រហុក​ជា​ពិសេស​​នោះ​គឺ​ម្ទេស​ហិល​ហ្នឹង​ហ៎្មង! អាហារ​មួយ​មុខ​នោះ​គឺ​បុក​ល្ហុង​ខ្មែរ​ពិតៗ ...