តុលាការ​សម្រេច​ឃុំ​ខ្លួន​តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​នៅ​ពន្ធនាគារ​ព្រៃស

តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក ធុយ វី ពេល​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។  RFA/Tha Kitya

ដោយ ម៉ម មុនីរតន៍ RFA 2017-05-19

ជន​សង្ស័យ​របស់​សមាជិក​រណសិរ្ស​រំដោះ​ជាតិ ក្នុង​រឿង​ក្ដី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ថា ចង់​ផ្ដួល​រលំ​រដ្ឋាភិបាល ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ហើយ។ ប្រធាន​រណសិរ្ស​រំដោះ​ជាតិ លោក សម សេរី បាន​ថ្កោល​ទោស​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចំពោះ​ការ​ចាប់​ខ្លួន​នេះ។

លោក ធុញ វី ដែល​ជា​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ភ្លាមៗ នៅ​ពេល​ចៅក្រម​ស៊ើបសួរ​សម្រេច​ដីកា​ឃុំ​ខ្លួន នៅ​ថ្ងៃ​រសៀល​ថ្ងៃ​ទី​១៩ ខែ​ឧសភា។

អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន ឲ្យ​ដឹង​ថា លោក សេង ឬទ្ធី ជា​ចៅក្រម​ដែល​កាន់​រឿង​ក្តី​នេះ សម្រេច​ចោទ​ប្រកាន់ និង​ចេញ​ដីកា​ឃុំ​ខ្លួន​លោក ធុញ វី រួច​ហើយ៖ «»។

អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ ឲ្យ​ដឹង​ថា លោក ធុញ វី រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា ៤៩៤ និង មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​មនុស្ស ៣​នាក់ ពាក់ព័ន្ធ​ក្នុង​ពេល​ដែល​ពួក​គេ​ធ្វើ​សន្និសីទ​កាសែត នៅ​ខណ្ឌ​ច្បារអំពៅ ដោយ​ចោទ​ប្រកាន់​ថា មាន​ចេតនា​ចង់​ផ្ដួល​រលំ​រដ្ឋាភិបាល។ ក្រោយ​ការ​ចាប់​ខ្លួន មនុស្ស ២​នាក់​ក្នុង​ចំណោម​អ្នក​ទាំង ៣​នាក់ ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។
យ៉ាង​នេះ​ក្ដី តំណាង​ឧត្ដមស្នងការ​អន្តរ​សាស្ត្រ គឺ​លោក ឃុន សាវ៉ាកខែត ដែល​អាជ្ញាធរ​ដោះលែង​ឲ្យ​មាន​សេរីភាព និង​បាន​តាម​ដាន​ការ​សាកសួរ​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៩ ឧសភា ចោទ​ប្រកាន់​ថា ការ​ចាប់​ខ្លួន​ពួក​គេ​នេះ​គឺ​មិន​ត្រឹមត្រូវ​ឡើយ។ លើស​ពី​នេះ​ទៀត អ្នក​ដែល​មាន​កំហុស ហើយ​និង​ត្រូវ​តុលាការ​ចោទ​ប្រកាន់​នោះ​គឺ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ឯ​ណោះ​ទៅ​វិញ​ទេ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ពី​បញ្ហា​សង្គម និង​នយោបាយ យល់​ឃើញ​ថា បទ​ចោទ​របស់​តុលាការ និង​វិធានការ​របស់​អាជ្ញាធរ ជា​វិធានការ​ដែល​មិន​បាន​គោរព​លើ​គោលការណ៍​សិទ្ធិ​មនុស្ស​នោះ​ទេ។ លោក​បន្ត​ថា ការ​បក​ស្រាយ​ច្បាប់​របស់​តុលាការ គឺ​ជា​ការ​បកស្រាយ​ដែល​មិន​ទាន់​ស៊ី​ជម្រៅ និង​មាន​ភាព​លម្អៀង ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ក្លាយ​ជា​ជន​រងគ្រោះ។ សម្រាប់​លោក អ្នក​វិភាគ​សង្គម​ជើង​ចាស់​រូប​នេះ យល់​ឃើញ​ថា សមាជិក​រណសិរ្ស​ទាំង​នេះ ពុំ​ទាន់​មាន​សកម្មភាព​ណា​មួយ​ដែល​អាច​ទៅ​បំផ្លាញ​សង្គម​ដូច​ការ​ចោទ​តាម​រយៈ​ការ​ចូលរួម​ពី​ពលរដ្ឋ​នោះ​នៅ​ឡើយ​ទេ៖ «»។

សមាជិក​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ប្រមាណ ១០​នាក់ មក​ហើយ​ដោយ​ចោទ​ប្រកាន់​ថា ពួក​គេ​មាន​ចេតនា​ចង់​ផ្ដួល​រលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក ហ៊ុន សែន។ ការ​ចោទ​ប្រកាន់​ទាំង​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា សកម្មភាព​របស់​ក្រុម​ចលនា​ទាំង​នេះ គឺ​មាន​ចេតនា​ចង់​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​ជាដើម។

ជុំវិញ​ការ​សាកសួរ​ដែល​ប្រើ​ពេល​ប្រមាណ ២​ថ្ងៃ​ទៅ​លើ​ជន​សង្ស័យ​ឈ្មោះ ធុញ វី សង្កេត​ឃើញ​ថា គឺ​ពុំ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​សង្កេតការណ៍ និង​ភ្នាក់ងារ​នយោបាយ​នោះ​ទេ។ដោយ​ឡែក​ខាង​តុលាការ​វិញ ពុំ​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​បាន​ថតរូប​ទៀត​ផង។ លោក ធុញ វី ដែល​ជាប់​ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ ត្រូវ​បាន​កម្លាំង​នគរបាល​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ស្ងាត់ៗ ក្រោយ​ពេល​ចៅក្រម​បញ្ចប់​ការ​សាកសួរ​រួចរាល់៕

Source link

x

Check Also

Slain peacekeepers returned

Military officials carry the coffin ...

បោះឆ្នោតដើម្បីធ្វើការផ្លាស់ប្តូរ…

Source link