តុលាការ​ចោទ​មេ​គណៈកម្មការ​បុណ្យសព​កែប​ឡី​រឿង​ធ្វើ​ឲ្យ​បាត់​លុយ​បុណ្យ​?

​ភ្នំពេញ​៖​មេ​មូលនិធិ​បុណ្យសព​លោ​កប​ណ្ឌឹ​ត​កែម​ឡី​ចំនួន​៣​រួប​មាន​៖​ព្រះ​តេជគុណ​ប៊ុត​ប៊ុន​តិ​ញ​ប្រធាន​បណ្តាញ​សង្ឃ​ឯករាជ្យ​។​លោកប៉ា​ងួនទៀង​ប្រធាន​អង្គការ​ប្រព​ន្ធ័​ផ្ស​ព​ផ្សាយ​និង​លោក​មឿ​ន​តុលា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាប់ចោទ​ពី​រឿង​ធ្វើ​ឲ្យ​បាត់​លុយ​បុណ្យសព​លោ​កប​ណ្ឌឹ​ត​កែម​ឡី​។​​ក្នុង​ដីការ​ចោទប្រកាន់​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី

ភ្នំពេញ​លោក​គុជ​គឹម​ឡុង​បានសម្រេច​ចោទប្រកាន់​មន​នុស្ស​បីនាក់​នេះ​ពីបទ​រំលោភ​ទំនុកចិត្ត​តាម​មាត្រា​៣៩១​និង​មាត្រា​៣៩២​នៃ​ក្រមព្រហ្មទណ្ឌ​បទ​យោងតាម​តាម​ពាក្យបណ្តឹង​របស់​។​លោក​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក​ពេជ្រ​ស្រស់​កាលពី​ថ្ងៃទី​០៨​ខែកញ្ញា​ឆ្នាំ​២០១៧(​មិនមាន​ពាក្យ​ប្តឹង​ពី​គ្រួសារ​សព​លោក​កែម​ឡី​ទេ​)​ដែល​បាន​ប្តឹង​ព្រះ​
​តេជគុណ​ប៊ុត​ប៊ុន​តិ​ញ​លោកប៉ា​ងួនទៀង​និង​លោក​មឿ​ន​តុលា​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ស៊ើបអង្កេត​ស្វែងរក​ការពិត​លើ​គណៈកម្មការ​រៀបចំ​ថវិកា​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ចូល​បុណ្យសព​លោក​បណ្ឌិត​កែម​ឡី​។​

​លោក​គុជ​គឹម​ឡុង​ចេញ​ដីការ​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចុះ​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៨​នេះ​បាន​ឲ្យ​ដឹងថា​៖​បន្ទាប់ពី​បាន​ពិនិត្យមើល​សំណុំរឿង​និង​ភស្តុតាង​ដែល​បានដាក់​ដោយ​លោក​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក​ក៏បាន​សម្រេច​ចោទប្រកាន់​បុគ្គល​ទាំង​៣​អង្គ​.​រូបនេះ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលី​អំឡុង​ឆ្នាំ​២០១៦​តាម​មាត្រា​៣៩១​និង​មាត្រា​៣៩២​នៃ​ក្រមព្រហ្មទណ្ឌ​ហើយ​ក៏បាន​បញ្ជូន​សំណុំរឿង​ទៅកាន់​ចៅក្រម​ស៊ើបសួរ​ផងដែរ​។​

សូមបញ្ជាក់ថា​ក្រៅពី​ឈ្មោះ​ជួប​សម្លាប់​សម​ត្ត​កិច្ច​ក៏ដូចជា​តុលាការ​មិនបាន​រកឃើញ​ជន​នៅ​ពីក្រោយ​និង​ពាក់​ព​ន្ធ័​ចំពោះ​សកម្មភាព​បាញ់សម្លាប់​លោក​កែម​ឡី​កាលពី​ថ្ងៃទី​១៥​កក្កដា​ឆ្នាំ​២០១៥​នៅ​ស្ថានីយ៍​សាំង​កាល​តិច​ស្តុ​ប​បូកគោ​នោះឡើយ​។​ប៉ុន្មាន​ខែ​កន្លងមកនេះ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​បា​ចេញ​លុយ​ជាង​៥​ម៉ឺន​ដុល្លារ​អាមេរិក​ជួយ​ធ្វើ​បុណ្យសព​និង​សង់​ចេ​តី​យ៍​លោក​កែម​ឡី​នៅ​ស្រុកកំណើត​ខេត្តតាកែវ​។​លោកពច្រស្រស់បានយកឈ្មោះខ្មោចលោកកែមឡីដើរៃអង្គាសដែរតែដូចជាមិនឮផ្សាយថាទទួលបានចំណូលប៉ុន្មាននោះទេព្រោះគេថាចាយ

ដោះរៃអង្គាសចង់ច្រើនជាងចំណូលទៀត?៕

k-leiy-but-bun-tinhk-leiy-takeo2a-kema-kem2a-kema-kem1k-leiy-court

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...