ឈ្មួញ ចាង ចេង​ភាវ ម្ចាស់​រថយន្ត​ដឹក​ដី​ក្នុង​ក្រុង​ប៉ោយប៉ែត ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ឈ្មួញ ចាង ចេង​ភាវ ដែលជា​ថៅកែ​រថយន្ត​ដឹក​ដី​ល្បីឈ្មោះ​ក្នុង​ក្រុង​ប៉ោយប៉ែត ច្រើន​ឆ្នាំ​មកហើយ​នោះ​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាង​ពេញបន្ទុក​។ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​ឈ្មួញ ចាង ចេង​ភាវ ជីករណ្ដៅ​ដី​មាន​ជម្រៅ​ជ្រៅៗ​ក្នុង​មូលដ្ឋាន​ពួកគាត់ ហើយ​កន្លងមក​រណ្ដៅ​ដី​របស់​ឈ្មួញ​ម្នាក់នេះ​ធ្វើ​ឲ្យ​កុមារ​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ទៀតផង​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនទាន់​ចាត់វិធានការ​ទៅលើ​ឈ្មួញ ចាង ចេង​ភាវ តាមច្បាប់​នៅឡើយ​ទេ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ភូមិ​-​សង្កាត់ ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​ឈ្មួញ ចាង ចេង​ភាវ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវ​បេតុង​នានា​ក្នុង​ក្រុង​ប៉ោយប៉ែត ជាពិសេស​នៅ​សង្កាត់​ផ្សារកណ្ដាល​។ រណ្ដៅ​ដី​របស់​ឈ្មួញ ចាង ចេង​ភាវ មាន​ទំហំ​ធំៗ​និង​ជ្រៅៗ​រហូតដល់​ជាង​៦០​ម៉ែត្រ ហើយ​មកដល់ពេលនេះ​ឈ្មួញ ចាង ចេង​ភាវ ជីករណ្ដៅ​ដី​មាន​ទំហំ​សរុប​មិនតិចជាង​៦០​ហិកតា​នោះទេ​។ ការដែល​ឈ្មួញ ចាង ចេង​ភាវ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត ជា​មិត្តសម្លាញ់​របស់ខ្លួន​ដែល​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា បើទោះបី​ឈ្មួញ​ម្នាក់នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ស្ទើរ​ពេញ​ក្រុង​ប៉ោយប៉ែត និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​ក្រុង​ប៉ោយប៉ែត​យ៉ាងណាក៏ដោយ​។

​កន្លងមក​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តបន្ទាយមានជ័យ ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រណ្ដៅ​ដី​របស់​ឈ្មួញ ចាង ចេង​ភាវ គឺជា​រណ្ដៅ​ខុសច្បាប់​ព្រោះ​មាន​ជម្រៅ​ជ្រៅៗ​ហួស​ពីអ្វី​ដែល​ច្បាប់​បានកំណត់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​មន្ទីរ​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​បរិស្ថាន ក៏ដូចជា​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបន្ទាយមានជ័យ ចាត់វិធានការ​តាមច្បាប់​ទៅលើ​ឈ្មួញ ចាង ចេង​ភាវ នោះទេ​។ ជាងនេះទៅទៀត​ឈ្មួញ ចាង ចេង​ភាវ បាន​អួត​អាងយ៉ាង​ក្រអឺតក្រទម​ថា​ខ្លួន​ជា​មិត្តសម្លាញ់​របស់លោក ង៉ោ ម៉េង​ជ្រួ​ន ហើយ​ខ្លួន​មាន​លិខិតអនុញ្ញាត​ពី​សាលាក្រុង​ប៉ោយប៉ែត ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​ជីករណ្ដៅ​ដី​និង​ដាក់​អាចម៍ដី​លក់​។ ដូច្នេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ គួរពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​ឈ្មួញ ចាង ចេង​ភាវ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ក៏ដូចជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ​៕

21698091_1931171927121368_837859494_n-500x350 21691279_1931171950454699_2025076103_n-500x297 21698237_1931171910454703_49725493_n-500x345

Source link

x

Check Also

របាយការណ៍ ​Freedom House៖ លទ្ធិប្រជាធិបតេយ្យ​លើ​ពិភពលោក​រួម​ទាំង​កម្ពុជា​ផង​ កំពុង​ជួប​វិបត្តិ

របាយការណ៍នេះ​បាន​បញ្ជាក់​ចំ​ឈ្មោះ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​ធ្វើ​ការ​បង្ក្រាប​ទាំង​កម្រោល​ទៅលើ​គណបក្ស​ប្រឆាំង ...

លោក មុំ វុត្ថា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១ កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​

​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​លើកដែក ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​លោក មុំ ...