ឈ្មួញ​ឈើ​គ្រញូង​នៅតែ​អាច​បន្តសកម្មភាព​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តព្រះវិហារ និង​ខេត្តឧត្ដរមានជ័យ​

ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​មួយរយៈ​កន្លងទៅនេះ​នៅតែមាន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាន់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​ក្នុង​ខេត្ត​ស៊ីសាកេត ជា​បន្តបន្ទាប់​។ ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​ត្រូវបាន​សមត្ថកិច្ច​សៀម ចាប់ខ្លួន​ដើម្បី​ចាត់វិធានការ​តាមច្បាប់​ផងដែរ ក្នុងខណៈដែល​ឈ្មួញ​ឈើ​គ្រញូង​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​។ ឈ្មួញ​ឈើ​គ្រញូង​មួយចំនួន​នៅក្នុង​ខេត្តព្រះវិហារ គឺជា​មន្ត្រី​យោធា​និង​មន្ត្រីនគរបាល ហើយ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្តព្រះវិហារ មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​នោះទេ​។

​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​យោធា​មួយចំនួន​នៅតាម​តំបន់​ព្រំដែន​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ដែល​បញ្ចុះបញ្ចូល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម ហើយ​ពួកគេ​រង់ចាំ​ទិញ​ឈើ​គ្រញូង​តាម​ច្រករបៀង​ព្រំដែន​នោះ ត្រូវ​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​យ៉ាងច្បាស់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ស្នងការ​នគរបាល​ខេត្តព្រះវិហារ ចាត់វិធានការ​លើ​ក្រុម​ឈ្មួញ​ដែលជា​មន្ត្រី​យោធា​និង​មន្ត្រីនគរបាល​ទាំង​នោះឡើយ​។ ហេតុនេះហើយ​ទើប​ពួកគេ​នៅតែ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម ហើយ​ត្រូវ​សមត្ថកិច្ច​សៀម​ចាប់ខ្លួន​ជា​បន្តបន្ទាប់ រួមជាមួយ​វត្ថុតាង​ឈើ​គ្រញូង​យ៉ាងច្រើន​ទៀតផង​។

ចំណែក​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន​ឈ្មួញ​ជាម​ន្ត្រី​យោធា​ឈ្មោះ ភោគ ផន និង​ឈ្មួញ​មួយចំនួនទៀត​នៅតែ​អាច​ប្រមូល​ទិញ​ឈើ​គ្រញូង​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាត់​និង​ស្ពាយ​ចេញពី​ទឹកដី​សៀម​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅតែ​ត្រូវ​សមត្ថកិច្ច​សៀម​ចាប់ខ្លួន​ដើ​ម្បិ​ចាត់វិធានការ​តាមច្បាប់ ហើយ​ករណីខ្លះ​សមត្ថកិច្ច​សៀម​បាញ់សម្លាប់​និង​បាញ់​ឲ្យ​រងរបួស​យ៉ាង​សាហាវព្រៃផ្សៃ​។ ដូច្នេះ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​លោក ម៉ែន លី ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ គួរ​ចាត់វិធានការ​តាមច្បាប់​លើ​មន្ត្រី​យោធា និង​មន្ត្រីនគរបាល​ដែលជា​ឈ្មួញ​ឈើ​គ្រញូង ព្រោះ​ពួកគេ​គឺជា​ដើមហេតុ​ដែល​នាំ​ឲ្យ​កើតមាន​បទឧក្រិដ្ឋ​ឈើ​គ្រញូង​ប្រឡាក់​ឈាម​គ្មាន​ទីបញ្ចប់​៕

22447195_1745576145737960_714819582_n 22447402_1745576155737959_391128297_n 22538010_1745576129071295_1151856834_n 22551497_1745576109071297_793501101_n

Source link

x

Check Also

​ជយោ ! រាជរដ្ឋាភិបាល​បុរស​ខ្លាំង​បង្គាប់​ឲ្យ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ប្រើប្រាស់​ភាសា និង​អក្សរ​ខ្មែរ​ដោយ​យក​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ធ្វើជា​គោល

បន្ទាប់ពី​និរាករណ៍​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១១/៦០០ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១១ ស្តីពី​ការបង្កើត​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ...

សមត្ថកិច្ច​ច្រក​អូ​រយ៉ា​ដាវ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចូលទៅ​ស្រុក​យួន​យ៉ាង​រលូន​

​ប្រភពពី​មន្ត្រី​និង​សមត្ថកិច្ច​មួយចំនួន​នៅ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​កាលពី​យប់​ថ្ងៃទី​១៨ ខែតុលា ...