ឈ្មួញសម្រុកដឹកឈើជន្លង់ម្រេចចេញពីស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង យ៉ាងពេញបន្ទុក

ប្រភពពីប្រជាពលរដ្ឋរស់ក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានឲ្យដឹងថា រយៈពេលពីរខែចុងក្រោយនេះឈ្មួញជាច្រើននាក់បានសម្រុកកាប់ឈើ និងដឹកជញ្ជូនឈើជន្លង់ម្រេចចេញពីមូលដ្ឋានពួកគាត់ក្នុងមួយថ្ងៃៗជាច្រើនរថយន្តកែច្នៃ និងគោលយន្តកន្រ្តៃដោយគ្មានមន្រ្តីអាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះទេ។ ប្រជាសហគមន៍ការពារព្រៃឈើបានឲ្យដឹងថា មន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងតំបន់នេះបានដឹងយ៉ាងច្បាស់ពីសកម្មភាពក្រុមឈ្មួញកាប់ឈើ និងដឹកជញ្ជូនឈើជន្លង់ម្រេចយ៉ាងពេញបន្ទុកប៉ុន្តែទំនងពួកគេជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបមិនចាត់វិធានការបង្រ្កាប។ ប្រការនេះធ្វើឲ្យបទល្មើសរាលដាលកាន់តែខ្លាំង ហើយព្រៃឈើក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ជៀសមិនផុតពីសេចក្តីវិនាសឡើយ។

ប្រភពពីសកម្មជនការពារព្រៃឈើក៏បានឲ្យដឹងដែរថា មានឈ្មួញជាច្រើននាក់បានចុះបំផុសឲ្យពលរដ្ឋចូលកាប់ឈើជន្លង់ម្រេចក្នុងតំបន់វាលខ្សាច់ ឃុំចំការលើ ហើយឈ្មួញទាំងនោះប្រមូលទិញដឹកជញ្ជូនតាមរថយន្តកែច្នៃ និងគោយន្តកន្រ្តៃយកទៅគរទុកនៅខាងក្រោយចំណុចទីតាំងក្រុមហ៊ុនថ្មម៉ាបរបស់ចិនដោយគ្មានមន្រ្តីជំនាញណាទៅត្រួតពិនិត្យឡើយ។ បន្ទាប់មកឈ្មួញបានដឹកជញ្ជូនឈើទាំងនោះចេញទៅតំបន់ផ្សេង ហើយមានចូលមកខេត្តក្រចេះផងដែរ ព្រោះមានការឃុបឃិតពីមន្រ្តីជំនាញ និងសមត្ថកិច្ចពុករលួយជាប្រព័ន្ធ។ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តក្រចេះក៏ដូចជានាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ត្រូវបានប្រជាពលរដ្ឋរិះគន់ថា មិនយកចិត្តទុកដាក់បង្រ្កាបបទល្មើសព្រៃឈើដែលកំពុងកើតឡើងយ៉ាងអនាធិបតេយ្យនោះទេ ហើយកំពុងបណ្តោយឲ្យបទល្មើសរាលដាលកាន់តែខ្លាំង។ មានការរិះគន់ដែរថា នៅពេលអ្នកភូមិចូលព្រៃកាប់អូសដុតត្រូវមន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្រ្កាបយ៉ាងកំរោលប៉ុន្តែនៅពេលឈ្មួញដឹកជញ្ជូនឈើជន្លង់ម្រេចយ៉ាងគគ្រឹកគគ្រេងបែរជាគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់ទាល់តែសោះ។

មន្រ្តីអង្គការក្រៅរដ្ឋាភិបាលបានអំពាវនាវឲ្យលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ក៏ដូចជាលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ជាបន្ទាន់មុនពេលព្រៃឈើត្រូវវិនាសាបសូន្យ។ មន្រ្តីក្រៅអង្គការក្រៅដ្ឋាភិបាលបានឲ្យដឹងទៀតថា ឈើជន្លង់ម្រេចត្រូវឈ្មួញប្រមូលទិញពីប្រជាពលរដ្ឋក្នុងមួយដើមតម្លៃ៩ពាន់រៀល ហើយក្នុងនោះមានលាយឈើប្រណីតដូចជាបេង ធ្នង់ និងគ្រញូងទៀតផង។ ដូច្នេះអាជ្ញាធរខេត្តស្ទឹងត្រែងព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធមិនគួរបណ្តែតបណ្តោយតទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ជាពិសេសត្រូវចាត់វិធានការតាមច្បាប់ទៅលើក្រុមឈ្មួញដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើជន្លង់ម្រេចចេញពីស្រុកថាឡាបរិវ៉ាត់ ដើម្បីកុំឲ្យពួកគេប្រព្រឹត្តបទល្មើសតទៅទៀត៕

IMG_2357 IMG_2359 IMG_2358

Source link

x

Check Also

រឿង​កំប្លែង ! បង្ក្រាប​សង្វៀន​បញ្ជល់មាន់​គ្រប់គ្រង​ដោយ​ក្មួយ​ប្រសា​នាយករដ្ឋមន្ត្រី​ដែល​ដំណើរការ​ជាង​១​ឆ្នាំ​មកហើយ ដូច​បំបាក់មុខ​សមត្ថកិច្ច​មូលដ្ឋាន​

​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​រាប់សិប​នាក់​ត្រូវបាន​ចាត់​បញ្ជូន​ឲ្យ​ទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន​ដ៏​ធំ​មួយកន្លែង​ឋិត​នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ...

ព្រះ​សង្ឃរាជ​ទេព វង្ស​ ​ប្រាប់​ព្រះសង្ឃ​និង​ពលរដ្ឋ​​ខ្មែរ​ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់អំណាច

មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ផុត​លេខនៃ​ប្រទេស​កម្ពុជា​ នៅ​សប្តាហ៍​នេះ​ បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ ព្រះ​សង្ឃ​ទូទាំង​ប្រទេស​កម្ពុជាបោះឆ្នោតឱ្យ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​ ​ហ៊ុន ...