ជំទាវ​ហ៊ុន​ចាន់​ធី​ភរិយា​អភិបាលខេត្ត​ពោធិសាត់រ​ង​ការ​រិះគន់ថា​ឃុ​ប​ឃឺ​ត​គ្នា​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​បំផ្លាញ​រមនីយ៍ដ្ឋាន​កោះ​ថាស់​និង​ដំណាក់​អំពិល​!

​ខេត្តពោធិ៍សាត់​៖​រមនីយ៍ដ្ឋាន​កោះ​ថាស់​និង​សំណង់​ធារាសាស្ត្រ​ទំនប់​ដំណាក់​អំពិល​ដែល​កាលពីមុន​មាន​មនុស្សម្នា​ភ្ញៀវ​ទេសចរណ៍​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ទៅ​ទស្សនា​និង​លេង​កំសាន្ត​យ៉ាងច្រើន​កុះករ​ហើយ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​បាន​ទាញយក​ចំណូល​ពី​ការលក់ដូរ​ទំនិញ​និង​ម្ហូបអាហារ​នៅ​ទីនោះ​កំពុង​ប្រ​ឈ​ម​នឹង​ការ​រលាយ​ហិនហោច​ដោយសារ​អាជីវក​ម្ម​

បូម​ខ្សាច់​លោកជំទាវ​ម៉ៅ​ធនិន​។​តាម​សេចក្តីរាយការណ៍​របស់​ប្រជា​ពល​រដ្ឋា​បាន​ឲ្យ​ដឹងថា​៖ឥឡូវ​ទីតាំង​នោះបាន​ក្លាយទៅជា​ទីតាំង​ការដ្ឋាន​បូម​ខ្សាច់​អស់ហើយ​ដោយ​គេ​យក​គ្រឿងចក្រ​និង​ម៉ាស៊ីន​បូម​ខ្សាច់​បូម​យក​ខ្សាច់​និង​ជីកដី​ផ្ដាច់​កោះ​ថាស់​នោះ​ទៀតផង​។​រមណីយ៍ដ្ឋាន​កោះ​ថាស​និង​ទំនប់​ទ្វារ​ទឹក​ដំណាក់​អំពិល​បច្ចុប្បន្ន​បានក្លាយ​ជាទី​ស្ងាត់ជ្រងំ​ពុំមាន​មនុស្សម្នា​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​កសាន្ត​ដូច​មុន​ទៀត​ទេ​ដោយសារតែ​គ្មាន​ការយកចិត្តទុកដាក់​ពី​ចៅហ្វាយខេត្ត ។​

​លោក​ហួត​ថៅកែ​ការដ្ឋាន​បូម​ខ្សាច់​នៅ​ចំណុច​ខាងក្រោម​ទំនប់​ដំណាក់​អំពិល​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​អោយដឹងថា​៖​ក្រុមហ៊ុន​របស់លោក​ស​ព្វ​ថ្ងៃ​ស៊ីឈ្នួល​បូម​ខ្សាច់​លោក​អភិបាលខេត្ត​ដោយ​ក្នុង​ប៉ែល​AX(​មួយ​ម៉ែត​គូប​)​ត្រូវ​បង់លុយ​អោយ​ខេត្ត​ចំនួន​1$​ស្មើនឹង​៤០០០​រៀល​ដែល​ក្នុង​១​ប៉ែល​លក់បាន​តម្លៃ​ត្រឹមតែ​៨០០០​រៀល​ប៉ុណ្ណោះ​។​
​លោក​បន្តថា​លុយ​ដែល​ត្រូ​បង់​ឲ្យ​ខេត្ត​សព្វថ្ងៃ​គឺ​ត្រូវតែ​គ្រប់​ចំនួន​សូម្បី​១​ប៉ែល​ក៏​មិនអាច​ខ្វះ​បានដែរ មិនដឹងថា​គេ​យកលុយ​នោះ​ទៅ​បង់​ចូល​ថវិកា​រាជា​តិ​ឬ​អត់​នោះទេ បើ​អ្នកសារព័ត៌មាន​ចង់ដឹង​ឬ​ចង់​សួរ​អី​សូម​សួរ​ទៅ​សួរ​លោក​អភិបាលខេត្ត​ទៅ​។​

ចំណែក​លោក​ហួត​ប​ញ្ញ​វុ​ធ​(​ហៅ​ម៉ៅ​)​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​នៅ​ការដ្ឋាន​កោះ​ថាស់​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​០១​មេសា​២០១៧​ថា​ក្រុមហ៊ុន​គាត់​ស៊ីឈ្នួល​បូម​ខ្សាច់​អោយ​លោកជំទាវ​បើ​ចង់ដឹង​អោយ​សួរ​ទៅ​លោកជំទាវ​នោះ​ទៅ​ដែលមាន​លេខ​ទូរស័ព្ទ​០៨៨៤៥៥៥៥៦០​។​ចំណែក​លោកជំទាវ​ហ៊ុន ចាន់​ធី​បាន​ប្រាប់​អ្នកយក​ព័ត​មាន​យើង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​០១​មេសា​២០១៧​ថា​ក្រុមហ៊ុន​របស់គាត់​ឈ្មោះ​ក្រុន​ហ៊ុន​(HT)​មានច្បាប់​ត្រឹមត្រូវ​បើ​មិនមាន​ច្បាប់​គេ​មិនអាច​បូម​ខ្សាច់​នៅ​ទីនោះ​បានទេ​?​។​

​ពាក់ព័ន្ធ​និង​ករណីខុបឃឹតគ្នារកស៊ី​ខាងលើ​ត្រូវបាន​ប្រជា​ពរល​រដ្ឋ​រិះគន់​ព្រោះ​បាន​មើលឃើញថា​៖​លោក​អភិបាលខេត្ត​ពោធិ៍សាត់​និង​ប្រពន្ធ​សុ​ទ្ទ​តែមាន​ភាគហ៊ុន​ជាមួយ​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ទាំងអស់ដែលបាននិងគំពង់បំផ្លាញបរិស្ថានដោយគ្មានការដេញថ្លៃឬវាយតម្លៃផលប៉ះពាល់អ្វីឡើយ​។​តើ​ល្មម​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​មើលឃើញ​តាមច្បាប់​ប្រឆាំង​អំពើរ​ពុករលួយ​អត់​?៕

mao-thonin-w1k-sand1k-sand2k-san-mao

Source link

x

Check Also

អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្តព្រះវិហារ មិនទាន់​បង្ក្រាប​ឈ្មួញ​ឈើ​គ្រញូង​ធំៗ​នៅឡើយ​

ថ្មីៗ​កន្លងទៅនេះ​សមត្ថកិច្ច​ក្នុង​ខេត្តព្រះវិហារ បង្ក្រាប​ពលរដ្ឋ​ដែល​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម និង​ស្ពាយ​ឈើ​គ្រញូង​ចេញពី​ទឹកដី​សៀម​នៅ​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ...

មាន​មន្ត្រីជាន់ខ្ពស់​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​នេសាទ​យ៉ាង​រាលដាល​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្តកំពង់ធំ

​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់​លំដាប់ថ្នាក់ នៅក្នុង​ស្រុក​ស្ទោង ...