Don't Miss

ជួប សម្លាប់ ប្តឹង​ឧទ្ធរណ៍ ដោយ​យល់ថា​ទោស​ធ្ងន់​ពេក​ | មាតុភូមិ

ជួប សម្លាប់ ប្តឹង​ឧទ្ធរណ៍ ដោយ​យល់ថា​ទោស​ធ្ងន់​ពេក​

ang8551

​ភ្នំពេញ​៖ អឿ​ត អាង ហៅ​ជួប សម្លាប់ ឃាតក​សម្លាប់​លោក​កែម​ឡី​បា​នស​ម្រ​ច​ចិត្ត​ប្តឹង​ឧទ្ធរណ៍ ដើម្បី​ប្រឆាំងនឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត វា ធ្ងន់ធ្ងរ​ពេក ។​


​មេធាវី​ការពារ​ក្ដី​ជួប សម្លាប់ គឺ លោក យុង ផានិត ថ្លែងប្រាប់ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧ ថា លោក​បានដាក់​ពាក្យបណ្ដឹង​ឧទ្ធរណ៍​កាលពី​ថ្ងៃទី​២០ ខែមេសា តាម​ឆន្ទៈ​របស់​កូនក្តី ។ លោក​មេធាវី អះអាងថា មូលហេតុ​នៃ​ការប្តឹង​ឧទ្ធរណ៍​នេះ ដោយសារ​ជួប សម្លាប់ យល់ថា ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត គឺ ធ្ងន់ធ្ងរ​ពេក​ដែល​ធ្វើ​ឲ្យ​គេ​គ្មាន​ឱកាស​កែប្រែ​កំហុស ហើយ​គេ​សង្ឃឹមថា សាលាឧទ្ធរណ៍​នឹង​ផ្តល់​ស្ថានសម្រាលទោស​ដល់​រូបគេ ។​
​គួរ​បញ្ជាក់ថា ជនជាប់ចោទ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ ផ្តន្ទាទោស​អស់​មួយជីវិត ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ក្រោម​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​បទ​រក្សាទុក​អាវុធ​ខុសច្បាប់ តាម​មាត្រា​២០០​និង​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ ។​
​លោក យុង ផានិត ធ្លាប់​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា តុលាការ​សម្រេច​បំបែកសំណុំរឿង​បន្ថែម ដើម្បី​ស៊ើបអង្កេត​រក​អត្តសញ្ញាណ​អ្នក​ដែល​ផ្តល់​អាវុធ​ដល់ ជួប សម្លាប់ និង អត្តសញ្ញាណ​អ្នក​ដែល​នាំ​ជួប សម្លាប់ ឲ្យ​ស្គាល់​បណ្ឌិត កែម ឡី ។​
​នា​សវនាការ​កន្លងទៅ ជនជាប់ចោទ អឿ​ត អាង ហៅ​ជួប សម្លាប់ នៅតែ​សារភាពថា ខ្លួន​ពិតជា​អ្នកបាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ពិតប្រាកដ​មែន ហើយ​សកម្មភាព​នេះ គឺ ខ្លួន​ធ្វើ​តែម្នាក់ឯង ពុំមាន​អ្នក​នៅ​ពីក្រោយ​ខ្នង​នោះទេ បើទោះបីជា​ក្រុមគ្រួសារ​នៃ​សព​មិន​ជឿ​ក៏ដោយ ។​
​ជនជាប់ចោទ ជួប សម្លាប់ អះអាង​ទៀតថា មូលហេតុ​ដែល​ខ្លួន​សម្លាប់​លោក​បណ្ឌិត កែម ឡី ព្រោះ​ខឹង​នឹង​ជនរងគ្រោះ​ដែល​ជំពាក់​ប្រាក់​ចំនួន​៣០០០​ដុល្លារ មិន​ព្រម​សង ទើប​ខ្លួន​ធ្វើ​សកម្មភាព​បែបនេះ​តែម្តង ។​
​នៅក្នុងពេល​សវនាការ តុលាការ​ក៏បាន​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​នៅ​បរិវេណ​ក្នុង​ស្តារ​ម៉ា​ត រហូតដល់​ចំណុច​មុខ​វត្ត​ស្វាយ​ពពែ ដែល​បង្ហាញថា ក្នុង​អំពើ​ឃាតកម្ម​នេះ គឺ មានតែ​ជនជាប់ចោទ ជួប សម្លាប់ ម្នាក់​ប៉ុណ្ណោះ ។ រីឯ ក្រយៅដៃ​លើ​កាំភ្លើង ត្រូវបាន​លទ្ធផល​កោសល្យវិច័យ​បង្ហាញថា ពិតជា​ក្រយៅដៃ​របស់ ជួប សម្លាប់ ពិតប្រាកដ​មែន ។​
​អឿ​ត អាង ហៅ​ជួប សម្លាប់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​វេលា​ម៉ោង​៨៖៥០​នាទី ព្រឹក​ថ្ងៃទី​១០​ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ទីតាំង ស្តារ​ម៉ា​ត នៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច បូកគោ ស្ថិតនៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស និង មហាវិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ៕

ang8551
 

Source link

x

Check Also

ឧកញ៉ា សុខ គង់ ពិតជា​ថ្លើមធំ​មែន ឬ​ជា​ល្បែង​? ក្រុមហ៊ុន Sokha Hotel ប្តូរ​ឈ្មោះ​រមណីយដ្ឋាន «​បូកគោ​» ទៅជា​រមណីយដ្ឋាន «​សុខា​» ផ្អើល​ដល់​នាយករដ្ឋមន្ត្រី

​ចាប់តាំងពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងមក​ថ្មីៗ​នេះ ក្រុមហ៊ុន សុខា ...

បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ប៉ុស្ដិ៍​៧៥១​ក្នុង​ទឹកដី​យួន​ត្រូវបាន​គេ​ឈូសឆាយ​ផ្លូវ​រួចជាស្រេច​ដើម្បី​ចាំ​ប្រមូល​ទិញ​ឈើ​ចេញពី​ទឹកដី​ខេត្តមណ្ឌលគិរី តាម​ប៉ុស្ដិ៍​លេខ​៤ និង​ប៉ុស្ដិ៍​លេខ​៥ ...