ជនរងគ្រោះ​ព្រោះ​ឡាន​ឆ្នៃ​កិនស្រូវ​បុក សុំ​លោក​ប៉ូលិស​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ផង​ | មាតុភូមិ

ជនរងគ្រោះ​ព្រោះ​ឡាន​ឆ្នៃ​កិនស្រូវ​បុក សុំ​លោក​ប៉ូលិស​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ផង​

s-kro1

​សៀមរាប​៖​ជនរងគ្រោះ​ឈ្មោះ​លេន​ណា​ង​អាយុ ៤៩​ឆ្នាំ​រស់នៅ​ភូមិ​សង្កែ​ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៦​ខែមីនា ២០១៧ ម៉ោង ៣​សាមសិប​នាទី​រសៀល នៅ​ចំណុច​ភូមិ​សង្កែ ត្រូវបាន​ឡាន​កិនស្រូវ បុក​យ៉ាងដំណំ​បណ្ដាល​ឲ្យ​សន្លប់​នៅ​និង​កន្លែង បាក់ជើង​ខាងឆ្វេង​០៣​កំណាត់ បែកក្បាល​ជង្គង់ ខាងឆ្វេង ខ្នងជើង​ខាងស្ដាំ​ដាច់​សាច់​ដល់​ឆ្អឹង

ឈាម​ចេញ​តាម​ភ្នែក រយះ​មុខ បាត់​ការចងចាំ​អស់​៥០​ភាគរយ​។​
​ជនរងគ្រោះ​ឈ្មោះ​លេន​ណា​ង ឲ្យ​ដឹងថា​ថ្ងៃកើតហេតុ គាត់​ជិះ​ម៉ូតូ​ពី​ត្បូង​ទៅខាង​ជើង ស្រាប់តែ​គោយន្ដ​ឆ្នៃ​បើក បរ​ដោយ​ឈ្មោះ​ឆើត​រី​អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្រុំ ឃុំ​ស្រ​ណា​ល​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប បើ​មកពី​ទិស​ខាងជើង​មក​ត្បូង លឿន​ដូច​ហោះ ទោះ​គាត់​បានគេច​កៀន​ផ្លូវ​ហើយ តែ​គោយន្ដ​បានមក​បុក មួយ​ទំ​ហ៊ឹង បណ្ដាល​ឲ្យ​ទាំង​មនុស្ស​និង​ម៉ូតូ​អូស​ពីមុខ​គោយន្ដ​ជាង​០៣​ម៉ែត្រ​។​

អ្នកស្រី​លឿន​ថន​ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ​ឲ្យ​ដឹងថា ប្ដី​គាត់​អ្នក​ប្រហែល​មិន​រស់​ទេ​តែ ដឹក​ដល់​មន្ទី​ពេទ្យ​ខេត្តសៀមរាប​លោកគ្រូ​ពេទ្យ​សង្គ្រោះបន្ទាន់​បាន​ប្ដី​គាត់ ស្អែក​ឡើង​បានដឹងខ្លួន ។​តែ​អ្វីដែល​ហួសចិត្ត​នោះ ឪពុកម្ដាយ​ជនបង្ក​សុំ ចរចា​ជាច្រើន​ថ្ងៃ​ឲ្យ​ប្រាក់​តែ​៧០០ ដុល្លា​អាមេរិក ជួយ​ថ្លៃ​មើលជំងឺ ។​​អ្នកស្រី​បន្តថា​ប្ដី​គាត់​ពី​ការ​មួយជីវិត ចំណាយ​ប្រាក់​មើល​ប្ដី អស់ប្រាក់​ជាង​០៣​ពាន់​ដុល្លា​អាមេរិក​ហើយ មិនទាន់​ដឹងអី​ណា អី​ណី​ផង ។ អ្នកស្រី​ឲ្យ​លោក​អធិការ​ស្រុក​ក្រឡាញ់​បញ្ជូន​សុំ​ណុំ​រឿង​ប្ដី​គាត់​ទៅ​តុលាកា អ្នកស្រី​លឿន​ថន ទា​សំណង​ជំងឺ​ចិត្ត ថ្លៃ​មើលជុំងឺ​ប្ដី ៥០០០​ដុល្លារ និង​ជំងឺ​ចិត្ត​២០០០​ដុល្លា សារុប ទាំងអស់​៧០០០​ដុល្លា​អាមេរិក​។​

​អ្នកស្រី​និ​តណ​ម​សាក្សី​ឲ្យ​ដឹងថា ឈ្មោះ​ណា​ង​មកពី​ត្បូង​ចូលមក​លេង ផ្ទះ​គាត់ លា​គាត់​ចេញ​មកវិញ​ពោលថា ប្រ​ញ៉ាប់​មក​ស្រោច​ដំណាំ​ប្រ​​ពន្ធ​មិន​ស្រួល​។ ចេញមក​បាន​បួន ១០​នាទី​លឺថា​គេ​បុក​អាណាង ងាប់​ហើយ គាត់​មក​មើលឃើញ​ស្រឡប់​ឈឹង អ្នកស្រី​បន្តថា គោយន្ដ បើក​ចូលមក​ខាង​ម៉ូតូ បានជា​បុក​បែបនេះ​។​​លោក​ឌួង​សម្បត្តិ នាយរង​ប៉ុស្ដិ​ស្នួល ឲ្យ​ដឹងថា​គោយន្ដ​មាន​ចំណែក​ខុស ព្រោះ​អី​បើក បរ ចំ​ទ្រូ​ផ្លូវ​ចូលមក ខាង​ម៉​តូ​ហើយ​ល្បឿន​មិន​ធម្ម​ម្ដា​បុក​ម៉ូតូ​បាក់​កង់​មុខ បណ្ដាល​ឲ្យ​ស​ម្ពា​ស់មុខ ម៉ូតូ​កោ​កដី​ជិត​០៤​ម៉ែត្រ លោក​ទៅដល់​មុនគេ ថតរូប​ភាប​ទុក បែ​ជា​ជនបង្ក​ចោទ​គាត់​ថា លើក​ម៉ូតូ​បញ្ឈ​ហើយ​បាន​ថត លោក​ហួ​ក​ចិត្ត​។​មាតុភូមិ មិនអាច​ទាក់ទង រក​លោក​ឆើត​រី​សុំ ឆ្លើយតប​ការចោទប្រកាន់​បានទេ​ពេលនេះ​៕

s-kro1s-kro

Source link

x

Check Also

​បែកធ្លាយ​រឿង​ដល់ក ! ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មានការ​តែងតាំង​នាយ​អាវុធហត្ថ​នៃ​កងយោធពល​ខេមរភូមិន្ទ​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ដោយ​គ្មាន​អត្តលេខ​

​ជា​រឿង​ហួសចិត្ត​ឥតឧបមា​នៅពេល​ដឹងថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ...

ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិថ្វាយលិខិតជូនព្រះមហាក្សត្រពាក់ព័ន្ធនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ

Source link