ច្របាច់ក​រំលោភ​អ្នក​មេម៉ាយ​រូប​ស្រស់​កណ្តាល​អា​ធ្រា​ត​រួច​រត់​បាត់​បាន​មួយ​ដង្ហើម​ចង្រឹត​

​ខេត្តតាកែវ ៖ យុវជន​ម្នាក់ បាន​លបចូល​ផ្ទះ​ស្ត្រី​មេម៉ាយ​វ័យក្មេង​ម្នាក់ នៅ​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃទី​៦​មករា​ស្ថិតនៅ​ចំណុច​ភូមិ​ស្រែ​ពោធិ៍ ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​ហើយ​បានធ្វើ​សកម្មភាព​ប្រតាយ​ចាប់​ច្របាច់ក ធ្វើឱ្យ​ជនរងគ្រោះ​សន្លប់​ទើប​រំលោភ​សេពសន្ថវៈ​បានសម្រេច​រួច​ដាក់​មេ​ប្រូច​។​ក្រោយពី​រត់គេច​សម្ងំ​នៅ​ក្នុងផ្ទះ​របស់ខ្លួន​បាន​មួយ​ដង្ហើម​ចង្រឹត​

យុវជន​ស្ទាវ​ច្រ​បា់ក​រំលោភ​ឈ្មោះ​សុង ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ត្រូវបាន​សម​ត្ត​កិច្ច​ក៏​ចាប់ខ្លួនបាន​នៅ​ព្រឹក​ថ្ងៃអាទិត្យ ០៦​រោច ខែបុស្ស ឆ្នាំរកា  ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៨ តាម​ពាក្យបណ្តឹង​!​។

​មន្ត្រីនគរបាល​ស្រុក​ព្រៃកប្បាស​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សុង ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ បានធ្វើ​សកម្មភាព​ចូលទៅ​ផ្ទះ​របស់​ជនរងគ្រោះ​ឈ្មោះ ន ស ភ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា ហើយ​ចាប់​ច្របាច់ក ឱ្យ សន្លប់ រួច​រំលោភ​រហូត​បាន​សម្រេច ។​

 លុះ​ស្ត្រី​រងគ្រោះ​ដឹងខ្លួន ឡើង​ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​។ ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ​បាន​នៅ​ចំណុច ផ្ទះ​របស់​ជនសង្ស័យ​តែម្តង ។ បច្ចុប្បន្ន ជនសង្ស័យ កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ ៕

b-rap1b-rap3

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...