Don't Miss

ចែច្រឹប ហៅ វ៉ាន់ ចាន្នី នៅតែឈ្មួញដែលអាចដឹកឈើទៅស្រុកយួនតាមអំពើចិត្ត

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី បានឲ្យដឹងថារហូតមកដល់ពេលនេះឈ្មួញឈើឈ្មោះ វ៉ាន់ ចាន្នី ហៅ ចែច្រឹប នៅតែ អាចដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងរលូនដដែល។ ប្រភពពីសមត្ថកិច្ចតូចតាចក្នុងស្រុកអូរ យ៉ាដាវ ក៏បានឲ្យដឹងដែរថា ចែច្រឹបអាងមានប្តីឈ្មោះ មិន ថុន ហៅ ខ្លាធំ ដែលជាមេប៉ុស្តិ៍ច្រក របៀងខ្លាធំ ជាអ្នកកាងនិងសម្របសម្រួកជាមួយមន្ត្រីជំនាញនិងសមត្ថកិថ្ចពាក់ព័ន្ធដទៃទៀត ទើបអាចបន្តសកម្មភាពដឹកឈើទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។ ជាងនេះទៅ ទៀតមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដូចជាមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន នគរបាល ប្រឆាំងបទល្មើសខេត្ត និងសមត្ថកិច្ចអាវុធហត្ថ ជាដើមមិនហ៊ានបង្ក្រាបឈ្មួញឈើឈ្មោះ ចែច្រឹប នោះទេព្រោះខ្លាចបាត់បង់ចំណូលប្រចាំអាទិត្យឬប្រចាំខែ។

ប្រភពពីសមត្ថកិច្ចតូចតាចក្នុងខេត្តរតនគិរី បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ឈ្មួញឈើឈ្មោះ វ៉ាន់ ចាន្នី ហៅចែច្រឹប ដែលមានប្តីឈ្មោះ មិន ថុន ហៅខ្លាធំ មេប៉ុស្តិ៍ច្រករបៀងខ្លាធំ បានដឹកជញ្ជូនឈើចេញទៅស្រុកយួនជាច្រើនរថយន្តធំៗដោយពុំមាន មន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាបង្ក្រាបឡើយ។ ប្រភពបានឲ្យដឹងទៀតថា ឈើទាំងនោះ ត្រូវបានគេកាប់នៅតំបន់ត្រពាំងចំបក់ ភូមិកែវសាន ឃុំសេដា ស្រុកលំផាត់ ជាពិសេសគឺដឹក ចេញពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ដោយមានការឃុបឃិតជាមួយមន្ត្រីបរិ ស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ក្នុងនោះលោក កែប កត់ នាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ររតនគិរី ត្រូវបានគេដឹងថាជាខ្នងបង្អែករឹងមាំរបស់ ចែច្រឹប ហើយ ចាត់ទុក ចែច្រឹប ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួនជាយូរមកហើយ។

សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនៅខេត្តរតនគិរី បានឲ្យដឹងថាឈ្មោះ វ៉ាន់ ចាន្នី ហៅ ចែច្រឹប គឺជាឈ្មួញរកស៊ីដឹកជញ្ជូនឈើដ៏ល្បីល្បាញក្នុងខេត្តរតនគិរី ហើយមិន ដែមមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់នោះទេ។ ប្រភពខ្លះបានឲ្យដឹងថា ក្រោយពេលប្តីរបស់ខ្លួនឈ្មោះ មិន ថុន ហៅខ្លាធំ ទទួលបានតួនាទីជាមេប៉ុស្តិ៍ច្រករបៀងខ្លាធំ ស្រុកអូរយ៉ាដាវ គឺឈ្មួញឈ្មោះ ចែច្រឹប ក៏ធ្វើសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញទៅ ស្រុកយួនកាន់តែខ្លាំងថែមទៀត។ អភិបាលស្រុកអូរយ៉ាដាវ ក៏ដូចជាលោក ថង សាវុន ដែល ជាអភិបាលខេត្តរតនគិរី ព្រមទាំងមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ មិនបង្ក្រាបឈ្មួញឈើ ឈ្មោះ វ៉ាន់ ចាន្នី ហៅ ចែច្រឹបឡើយបើទោះបីឈ្មួញម្នាក់នេះបន្តសកម្មភាពបំពានទៅនឹងបទ បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងគឃ្លើនបែបណាក៏ដោយ៕

ឈ្មួញឈើឈ្មោះ វ៉ាន់ ចាន្នី ហៅចែច្រឹប

ឈ្មួញឈើឈ្មោះ វ៉ាន់ ចាន្នី ហៅចែច្រឹប

18051888_302405093513791_569847178_n 18072687_302405063513794_2102652058_n

Source link

x

Check Also

ឧកញ៉ា សុខ គង់ ពិតជា​ថ្លើមធំ​មែន ឬ​ជា​ល្បែង​? ក្រុមហ៊ុន Sokha Hotel ប្តូរ​ឈ្មោះ​រមណីយដ្ឋាន «​បូកគោ​» ទៅជា​រមណីយដ្ឋាន «​សុខា​» ផ្អើល​ដល់​នាយករដ្ឋមន្ត្រី

​ចាប់តាំងពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងមក​ថ្មីៗ​នេះ ក្រុមហ៊ុន សុខា ...

បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ប៉ុស្ដិ៍​៧៥១​ក្នុង​ទឹកដី​យួន​ត្រូវបាន​គេ​ឈូសឆាយ​ផ្លូវ​រួចជាស្រេច​ដើម្បី​ចាំ​ប្រមូល​ទិញ​ឈើ​ចេញពី​ទឹកដី​ខេត្តមណ្ឌលគិរី តាម​ប៉ុស្ដិ៍​លេខ​៤ និង​ប៉ុស្ដិ៍​លេខ​៥ ...