Don't Miss

ចិន​ចាប់​កម្មករ​ខ្មែរ ចងស្លាបសេក​ផ្អោប បង្គោល​ភ្លើង​ហាលថ្ងៃ​ចោទថា​លួច​ខ្សែភ្លើង​! | មាតុភូមិ

ចិន​ចាប់​កម្មករ​ខ្មែរ ចងស្លាបសេក​ផ្អោប បង្គោល​ភ្លើង​ហាលថ្ងៃ​ចោទថា​លួច​ខ្សែភ្លើង​!

a-khmer2

​ភ្នំពេញ ៖ កម្មករ​ខ្មែរ​ម្នាក់​ត្រូវបាន​ថៅកែ​ជនជាតិ​ចិន​ប្រើ​អំពើ​ព្រៃ​ផ្សែ​ចាប់ចង​ភ្ជាប់​ជាមួយនឹង​បង្គោល​ភ្លើង ដាក់​ហាលថ្ងៃ ក្នុង​ទីលាន​បាល់ទាត់ ដោយ យក​ខ្សែភ្លើង​រាប់សិប​ខ្សែ មក​ចងរឹត​រុំ​ព័ទ្ធជុំវិញ​ខ្លួន​ដោយសារ​ចោទថា​លួច​ខ្សែភ្លើង កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ការដ្ឋាន​សង់​ខុន​ដូ មជ្ឈមណ្ឌល​ព្រី​នស៍​ផ្លា​ហ្សា តាម​បណ្តោយ​ផ្លូវ​ព្រះ​

នរោត្តម ក្រុម​៦២ ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

 សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់ បានឱ្យដឹងថា បុរស​ដែល​ត្រូវ​ថៅកែ​ចោទថា ជា​ចោរលួច​ខ្សែភ្លើង​នោះ មានឈ្មោះ ហោ សុ​ភី អាយុ​៣០​ឆ្នាំ ជា​កម្មករ​ក្នុង​ការដ្ឋាន​សង់​ខុន​ដូ មជ្ឈមណ្ឌល​ព្រី​នស៍​ផ្លា​ហ្សា ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​

បុរស​កម្មករ​ជា​ប់សង្ស័យ បាន​ឆ្លើយ​សារភាព គាត់​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​លួច​យក​ខ្សែភ្លើង​នៅ​ខុន​ដូ​ខាងលើ ៤​ដង​មកហើយ ដោយសារ​ចាយ​ប្រាក់ខែ​កម្មករសំណង់​មិន​គ្រប់ ។​លើក​ទី​៤ ក៏ត្រូវ​មេការ​ចាប់បាន រួច​យក​ខ្សែភ្លើង​ដែល​លួច​នោះមក​ចងស្លាបសេក​រុំ​លើ​ខ្លួន រឹប​សឹងតែ​ដកដង្ហើម​មិន​រួច រហូតដល់​សមត្ថកិច្ច​ចុះមក​ដល់ បញ្ជា​ឱ្យ​សន្តិសុខ​ស្រាយ​ខ្សែភ្លើង​ចេញពី​ខ្លួន និង​បង្គោល​ដែក ទើបបាន​អង្គុយ​ចុះ​ដកដង្ហើម​ស្រួល​វិញ​។​

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ បានបញ្ជាក់​ឱ្យដឹងថា បន្ទាប់ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​ករណី​ចាប់​ចោរលួច​ខ្សែភ្លើង សមត្ថកិច្ច​ក៏​ចុះ​មកដល់​ការិយាល័យ​មជ្ឈមណ្ឌល ព្រី​នស៍​ផ្លា​ហ្សា ក៏​ឃើញ​ជនសង្ស័យ​ត្រូវគេ​ចងស្លាបសេក​ជាប់​នឹង​បង្គោល​ភ្លើង ព្រមទាំង​យក​ខ្សែភ្លើង​ដែល​ជនសង្ស័យ​លួច​នោះ រុំ​ជាប់​សឹងតែ​ដកដង្ហើម​មិនបាន ទើប​សមត្ថកិច្ច​បា​នប​ញ្ជា​ឱ្យ​សន្តិសុខ​ដែល​យាម​នៅ​នោះ​ស្រាយ​ខ្សែ​ចេញ ដើម្បី​នាំ​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍ ដើម្បី​សាកសួរ​នាំ​។

ប៉ុន្តែ​ត្រូវ​បុរស​ជា​មេការ​មិនឱ្យ​សមត្ថកិច្ច​នាំទៅ​ប៉ុស្តិ៍ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​ទេ ដោយ​គេ​អះអាងថា ការដ្ឋាន​នេះ​មាន​មេការ​ជនជាតិ​ជា​អ្នកគ្រប់គ្រង​ដោះស្រាយ​ខ្លួនឯង ដោយ​ជនសង្ស័យ​ជា​កម្មករ​របស់ខ្លួន និង​មិន​ចង់​ឱ្យគេ​មានទោស​ទណ្ឌ​ទេ ព្រោះ​អាណិត គ្រាន់តែ​ធ្វើការ​អប់រំ​ឱ្យ​ឈប់​ប្រព្រឹត្ត​បទល្មើស​លួច​ទៀត បាន​ហើយ​?!​។​
​សមត្ថកិច្ច ក៏បាន​ដក​កម្លាំង​ចេញមក​វិញ ដោយ​យោងតាម​ការអាះអាង​ពី​អ្នកបកប្រែ​ខ្មែរ និង​ក្រោយពី​មានការ​បញ្ជាក់​ជំហរ​ច្បាស់លាស់​ពី​ខាង​ក្រុមហ៊ុន​៕

a-khmer2a-khmera-khmer1

Source link

x

Check Also

ល្បែងស៊ីសង​រាលដាល​ក្នុង​ទឹកដី​ខណ្ឌទួលគោក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​លើកឡើងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​) កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ...

អំពើពុករលួយ​របស់​សមត្ថកិច្ច​លើផ្លូវ​ជាតិ​លេខ​៧៨ ខេត្តរតនគិរី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​រកស៊ី​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​ដែល​រកស៊ី​ដឹក​កសិផល​ដូចជា ដំឡូង​មី ពោត សណ្ដែក ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ...