ចាំមើលសមត្ថកិច្ចខេត្តឧត្តរមានជ័យ ហ៊ានចាត់ការឈ្មួញឈើគ្រញូងជនជាតិយួនឈ្មោះ ង្វៀង ធីម៉ៃ ហៅ យាយម៉ាយ ឬអត់?

ថ្មីៗនេះលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ មានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ ខ្លួនឈ្មួញឈើគ្រញូងជនជាតិយួនឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ ដែលមានជាប់ពាក់ ព័ន្ធបទឧក្រិដ្ឋឈើគ្រញូងប្រឡាក់ឈាម ក៏ដូចជាពាក់ព័ន្ធករណីប៉ុនប៉ងធ្វើឃាតអ្នកសារព័ត៌ មាននាពេលកន្លងមក។ សកម្មជនព្រៃឈើ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល មន្ត្រីរាជការ និងប្រជា ពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ គាំទ្របទបញ្ជារបស់លោក ស ថាវី ដែលជាអភិបាលខេត្ត ប៉ុន្តែ គេគ្មានជំនឿថាសមត្ថកិច្ចហ៊ានប៉ះពាល់ឈ្មួញយួនឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ នោះទេព្រោះឈ្មួញយួនម្នាក់នេះមានឧត្តមសេនីយ៍យោធាជាច្រើននាក់ជាខ្នងបង្អែកដ៏រឹងមាំ អស់រយៈពេលច្រើនឆ្នាំមកហើយ។
លោក អ៊ឹម សាវរិទ្ធ មេរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ត្រូវបានមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តនេះរិះគន់ថា ជាអ្នកនៅ

ពីក្រោយខ្នងក្រុមឈ្មួញជួញដូរឈើគ្រញូងខុសច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងសុខស្រួល។ ក្នុងនោះឈ្មួញយួនល្បីខាងជួញដូរឈើគ្រញូងក្នុងខេត្តឧត្តរមានជ័យឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ ត្រូវបានគេដឹងថាមានខ្នងបង្អែកជាមេរដ្ឋបាលព្រៃឈើ និងក្រុមឧត្តមសេនីយ៍កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ហេតុនេះហើយទើប យាយម៉ាយ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ យាយម៉ាយ គឺជាឈ្មួញ យួនអាយុ៣៩ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមាន ជ័យ មានខ្នងបង្អែករឹងមាំដូចជា លោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន រហស្សនាម៥១, លោកឧត្តមសេនីយ៍ត្រី ជា សុភ័ក្ត្រ បម្រើការងារនៅអង្គភាពយោធាយោធភូមិភាគ៤ ទទួល បន្ទុកទិសទី២សមរភូមិមុខ និងលោក ឧត្តមសេនីយ៍ត្រី ចាន់ សុខុន ហៅការ៉េ២ ជាដើម។ ចំណែកលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ដែលជាឧត្តមសេនីយ៍យោធាដែរនោះ ក៏អាចជាខ្នងបង្អែករបស់យាយម៉ាយ ផងដែរព្រោះកន្លងមកលោក ស ថាវី អត់ហ៊ានប៉ះពាល់ឈ្មួញឈើគ្រញូងជនជាតិយួនឈ្មោះ ង្វៀង ធីម៉ៃ ហៅ យាយម៉ាយ នោះឡើយ។

សមត្ថកិច្ចតូចតាចបានឲ្យដឹងថា យាយម៉ាយ មានខ្នងបង្អែកជាមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន ដែលតែងតែទទួលផលប្រយោជន៍ពីឈ្មួញយួនម្នាក់នេះជាប្រចាំ។ បើតាមមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ បានរិះគន់ថាចាប់តាំងពីលោក អ៊ឹម សាវរិទ្ធ មកកាន់តំណែងជានាយខណ្ឌរដ្ឋបានព្រៃឈើខេត្តនេះ គឺជំនួញឈើគ្រញូងខុសច្បាប់ នៅតែបន្តកើតឡើងយ៉ាងរាលដាលព្រោះឈ្មួញយួនឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ នៅតែបន្តប្រមូលទិញឈើគ្រញូង ស្តុកឈើគ្រញូងនិងដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្តរមានជ័យ យ៉ាងពេញបន្ទុកដដែល។ ប្រភពបានឲ្យដឹងទៀតថាប្រសិនបើគ្មានការបើកដៃពីលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ និងលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងឧត្តមសេនីយ៍យោធាដូចមានឈ្មោះខាងលើទេនោះគឺឈ្មួញយួនមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាយូរមកហើយ។

ដោយសារតែ យាយម៉ាយ នៅតែមានអំណាចធំធេងក្នុងការជួញដូរឈើ គ្រញូងខុសច្បាប់ទើបនៅតែមានពលរដ្ឋខ្មែរឆ្លងដែនចូលកាប់ឈើគ្រញូងលើទឹកដីសៀម ប្រឈមនឹងគ្រោះថ្នាក់សព្វបែបយ៉ាង។
បើតាមប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថាការដែលឈ្មួញ ជនជាតិយួនឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ នៅតែអាចប្រមូលទិញឈើគ្រញូងនិងដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្តរមានជ័យ យ៉ាងរលូនដូចសព្វថ្ងៃនេះគឺដោយសារតែមន្ត្រីជាន់ខ្ពស់មួយចំនួនជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍។ ដូច្នេះបទបញ្ជារបស់លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ក្នុងការតាមចាប់ខ្លួនឈ្មួញយួនឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយ ម៉ាយ អាចក្លាយជារឿងឥតន័យព្រោះខ្នងបង្អែករបស់យាយម៉ាយ មិនធម្មតាឡើយគឺគេមាន ឥទ្ធិពលខ្លាំងជាងលោក ស ថាវី ទៅទៀត៕

(កណ្តាល) លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ

(កណ្តាល) លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ

ឈ្មួញយួនឈ្មោះយាយម៉ាយ និងក្រុម ឧត្តមសេនីយ៍យោធា

ឈ្មួញយួនឈ្មោះយាយម៉ាយ និងក្រុម ឧត្តមសេនីយ៍យោធា

IMG_2352

 

Source link

x

Check Also

កាសែត​ The Cambodia Daily ​ថា​ការ​ទារ​ពន្ធ​៦លាន​ដុល្លារ​ជា​ការ​ប៉ុនប៉ង​បិទ​កាសែត

អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​បាន​ទុក​ពេល​ឲ្យ​កាសែត​ ឌឹ​ខេមបូឌា​ដេលី​ (The ...

អង្គការ AIM បំភ្លឺ​ពី​ការ​ផ្សាយ​របស់ ​CNN ​រឿង​ជួញ​ដូរ​ផ្លូវភេទ​ក្រោយ​រដ្ឋាភិបាល​ចង់​បិទ​ទ្វារ​អង្គការ​នេះ

បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​និង​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​ បាន​ប្រតិកម្ម​លើ​របាយការណ៍​មួយ​របស់​ទូរទស្សន៍​ ...