ចាប់បាន​មុខសញ្ញា​ចែកចាយ​នូវ​សារធាតុ​ញៀន​ដ៍​ធំជាងគេ​នៅ​ស្រុក​កំពង់ត្រឡាច​,​តែមាន​អ្នក​អន្តរាគមន៍ ចង់ឱ្យ​ដោះលែង | មាតុភូមិ

ចាប់បាន​មុខសញ្ញា​ចែកចាយ​នូវ​សារធាតុ​ញៀន​ដ៍​ធំជាងគេ​នៅ​ស្រុក​កំពង់ត្រឡាច​,​តែមាន​អ្នក​អន្តរាគមន៍ ចង់ឱ្យ​ដោះលែង

k-drug


​កំពង់ឆ្នាំង​៖ មុខសញ្ញា​ចែកចាយ​នូវ​សា​ធាតុ​ញៀន​ដ៏​ធំជាងគេ​បំផុត នៅក្នុង​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវ សមត្ថកិច្ច​នគរបាល​ជំនាញ​បង្ក្រាបបាន​ហើយ​កាលពី​វេលា​ម៉ោង ៤​និង​២៣​នាទី ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច ដី​វាល​ម្តុំ​អណ្តូង​ខ្ទុំ ភូមិ​តា​ជេស ឃុំ​តា​ជេស ស្រុក​កំពង់ ត្រឡាច ខេ​ត្តំ​ពង់​ឆ្នាំង​។ សមត្ថកិច្ច​ឃាត់​បាន រួមទាំង វត្ថុតាង មានដូចជា

ម្សៅ​ក្រាម​សរ​ថ្លា​ចំនួន ២​កញ្ចប់ ធំ​១​កញ្ចប់ តូច​១​កញ្ចប់
​ទូរស័ព្ទ ៤​គ្រឿង ម៉ាក (​ណូគា​)២​គ្រឿង , (​សាំ​ស៊ុ​ង )​សេរី​ទំ​ទេ​ី​ប ២​គ្រឿង ,​លុយ​បាត ៣០០០​បាត​, លុយ​ខ្មែរ​ជាង​១០​មុ​ឺ​ន​រៀល , ម៉ូតូ ឌ្រី​ម សង់ សេរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ​មួយគ្រឿង​។​
​ជនសង្ស័យ មាន ឈ្មោះ សុខ សុខុម ភេទ​ប្រុស អាយុ​៣១ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ ឃុំ​កើ​ហេតុ​ខាងលើ​។​ជនសង្ស័យ មុខសញា​ចែកចាយ រូបនេះ ត្រូវជា​គ្មួយ លោក មេភូមិ តា​ជេស​ផងដែរ​។​

​ក្រោយពី​សមត្ថកិច្ច​នគ​របាល ជំនាញ​ខេត្ត និង ស្រុក កំពង់ត្រឡាច ឃាត់ខ្លួន​បាន​ភ្លាមៗ ប្រភព​បាន​លួចខ្សឹប​ប្រាប់​សារ​ព័​ត៍​មាន​យើង​ឱ្យដឹងថា មាន ការ​អន្ត​រ៉ា​គ្គមន៍ យ៉ាងច្រើន ពី​សំ​ណាស់ អស់​លោកធំៗ​( ផ្កាយ លោក​ខែ ) តាម​ទូរស័ព្ទ​មកកាន់​សមត្ថកិច្ច ។​

​តែ​សមត្ថកិច្ច​ជំនាញ ស្រុក​កំពង់ត្រឡាច​​បានធ្វើ​ការកសាង​សុំ​ណុំ​រឿង បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​បានរស់នៅ​ក្នុងភូមិ​តា​ជេស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ដែល​តែងតែ​ព្រួយ​បារ​ម្មណ៍​កន្លងមក ដែល​កូនៗ របស់​ពួកគាត់ ខូចខ្លួន​ដោយសារ​ជនសង្ស័យ​រូបនេះ ដើរព​ង្វ​ក់ ដោយសារ​ធាតុ​ញៀន ។​​ពួកគាត់ សប្បាយចិត្ត​យ៉ាងខ្លាំង​ដែល​ពេល​ឃើ​ញ​សមត្ថកិច្ច​ជំនាញ ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​បាន
​តែ​ដល់​ឮ ថា​មាន អស់​លោកធំៗ​(​ផ្កាយ លោក ខែ ) មក​អន្ត​រ៉ា​គ្គមន៍ ចង់​ដោះស្រាយ យក​ជនសង្ស័យ ចេញពី​សំណាញ់ច្បាប់ បែបនេះ ពួកគាត់ ចង់ ដាច់ខ្យល់​ស្លាប់​ហ្ម៉​ង​!​។​

k-drugk-drug1

Source link

x

Check Also

ចាក់​សាំង​ក្បែ​ចង្ក្រាន​ឆេះ​ផ្ទះ​អស់ពី​ខ្នង​លេង​!

​ខេត្ត​មណ្ឌល​គី​រី ៖ ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​ពី​ខ្នង ស្ថិតនៅ​ភូ​មុ​ពូ​ទុង ឃុំ​ចុង​ផ្លាស ...

​មិន​ស័ក្តិសម​នឹង​ឈ្មោះ ! កម្ពុជា​ជា​ប្រទេស​កសិកម្ម តែ​នាំចូល​បន្លែ​ជិត​១​លាន​តោន​ក្នុង​១​ឆ្នាំៗ ដែល​ភាគច្រើន​ពី​ស្រុក​យួន​

​របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​អង្គការសហប្រជាជាតិ​ដែល​បានលើកឡើង​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី «​ការលើកកម្ពស់​សុវត្ថិ​ភាព​បន្លែ​សម្រាប់​ទីផ្សារ​កម្ពុជា​» រៀបចំឡើង​ដោយ អគ្គនាយកដ្ឋាន​កសិក​ម្ម​នៃ​ក្រសួងកសិកម្ម ...