គណបក្ស​កាន់​អំណាច៖ ការ​ស្នើ​កែប្រែ​ច្បាប់​បោះឆ្នោត​គឺ​ជា​ការ​រំខាន​ពលករ

ពលរដ្ឋ​តម្រង់​ជួរ​ចូល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នា​ការិយាល័យ​ក្នុង​សាលា​បឋម​សិក្សា​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Leng Maly

ដោយ រាជ វិញ្ញូ RFA 2017-08-13

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ថា សំណើ​ចង់​កែប្រែ​ច្បាប់​បោះឆ្នោត​ដើម្បី​ឲ្យ​ពលករ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន គឺ​ជា​ការ​រំខាន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្នាំងបាយ​របស់​ពលករ។ មន្ត្រី​បក្ស​កាន់​អំណាច​បញ្ជាក់​ថា ខ្លួន​នឹង​មិន​រួម​ចំណែក​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​បំផ្លាញ​ឆ្នាំងបាយ​របស់​ពលករ​ទាំងនោះ​ឡើយ។

សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ គឺ​ជា​កាត់​បន្ថយ​ភាព​លំបាក និង​ការ​ចំណាយ​របស់​ពលករ​នៅ​ក្រៅ​ប្រទេស​ទៅ​វិញ​ទេ រីឯ​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ប្រសិន​បើ​ពលករ​នៅ​ក្រៅ​ប្រទេស​ភាគច្រើន គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច ប្រាកដ​ណាស់ បក្ស​នេះ​នឹង​ធ្វើ​ច្បាប់​ក្នុង​រយៈពេល​មិន​ដល់ ២៤​ម៉ោង​ឡើយ ដើម្បី​ឲ្យ​ពលករ​ទាំងនោះ​បាន​ចុះ​ឈ្មោះ និង​បោះឆ្នោត​បាន​ដោយ​ស្រួល​ពី​ក្រៅ​ប្រទេស។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក រាជ វិញ្ញូ៖

Source link

x

Check Also

ដង្កូវចេញពីសាច់ឯង ឬ លឺ-ឡាយស្រេង ឱបសង្រ្គោះជាតិ? (ដោយ យឹម-កិច្ចសែ)

Source link

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិខ្មែរសាមគ្គីLong Beach,Ca

Foundation of Khmer Samaki មូលនិធិខ្មែរសាមគ្គី ...