គណបក្សសង្រ្គោះជាតិនឹងដាក់ចេញគោលនយោបាយ៥ចំណុចជូនប្រជាពលរដ្ឋដើម្បីគាំទ្រ

ពេលដែលដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាន់តែខិតជិតចូលមកដល់នោះ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិថ្មីៗនេះបានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិនឹងដាក់ចេញគោលនយោបាយ៥ចំណុច ជូនប្រជាពលរដ្ឋដើម្បីគាំទ្រ។ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា គោលនយោបាយទាំង៥ចំណុចគឺឆ្លើយតបនឹងស្ថានភាពជាក់ស្តែង ហើយនឹងអាចដោះស្រាយបញ្ហាដែលកំពុងប្រឈមនៅក្នុងសង្គមកម្ពុជាដែលគណបក្សសង្រ្គោះជាតិនឹងដាក់ឲ្យអនុវត្តន៍នៅពេលដឹកនាំប្រទេស។

លោក អេង ឆៃអ៊ាង បានពន្យល់ថា គោលនយោបាយអាទិភាពទី១ គឺការលើកកម្ពស់សិទ្ធិសេរីភាពប្រជាពលរដ្ឋតាមរយៈការធានាថាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូបត្រូវបានគោរពដូចៗគ្នាៗនៅចំពោះមុខច្បាប់ និងគ្មានការរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ។

គោលនយោបាយអាទិភាពទី២ គឺការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដោយធានាថា ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រព្រឹត្តទៅដោយសមធម៌ ហើយប្រជាពលរដ្ឋគ្រប់ៗរូបមានសិទ្ធិស្នើគ្នានិងឱកាសដូចៗគ្នាក្នុងការទទួលយកកំណើនសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្នពលរដ្ឋក្រីក្របានរងគ្រោះពីអ្នកមានអំណាចនិងប្រាក់ច្រើនដែលនោះបង្ហាញច្បាស់ថាសង្គមកម្ពុជាមានភាពអយុត្តិធម៌ស្ទើរតែគ្រប់វិស័យនិងគ្រប់ផ្នែក។

លោក អេង ឆៃអ៊ាង បានបន្តថា គោលនយោបាយអាទិភាពទី៣ គឺធានាសេវាសាធារណៈត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុតនិងមានប្រសិទ្ធភាពបំផុត។ ចៀសវាងអំពើពុករលួយ បក្ខពួកនិយម នៅក្នុងវិស័យសាធារណៈដែលសេវាសាធារណៈត្រូវតែមានតម្លាភាព ប្រសិទ្ធភាព ឆ្លើយតបតម្រូវការជាក់ស្តែង។

គោលនយោបាយអាទិភាពទី៤ សន្តិសុខនិងសណ្តាប់ធ្នាក់សាធារណៈ គឺគណបក្សសង្រ្គោះជាតិនៅពេលកាន់អំណាចនឹងដឹកនាំប្រទេសនិងសង្គមកម្ពុជាដែលធានាថាមានសន្តិសុខ សុវត្ថិភាពសាធារណៈដែលបញ្ហាទាំងនោះកំពុងកើតមានឡើងច្រើននៅក្នុងសង្គមកម្ពុជា ដូចជាចោរលួច ឆក់ ប្លន់ គ្រឿងញៀនជាដើម។

គោលនយោបាយអាទិភាពទី៥ លោក អេង ឆៃអ៊ាង បានបញ្ជាក់ច្បាស់ថា គឺគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដែលធានាថារដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសហការគ្នាបានល្អដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងផលប្រយោជន៍សាធារណៈ ពិសេសគឺការផ្ទេរសិទ្ធិ អំណាច សេវា និងថវិកាពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិឲ្យបានទាន់ពេលវេលា មានភាពសមស្រប និងមានប្រសិទ្ធភាពជាដើម៕

IMG_0633

Source link

x

Check Also

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​» មុន​ម៉ោង​១១​ថ្ងៃនេះ​

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ...

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា (គិតចាប់ពីម៉ោង ១៤:០០ ថ្ងៃទី ២២ ​កញ្ញា – ដល់ម៉ោង ១៤:០០ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧)

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា  ...