ខេត្ត​ចំនួន​២​នៅជាប់​មាត់សមុទ្រ​កំពុង​ប្រឈម​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​

​ខេត្ត​ព្រះសីហនុ ៖ ភ្លៀង​បាន​បន្ដ​ធ្លាប់​ជាប់ៗ​គ្នា​៣​យប់​៣​ថ្ងៃ​ហើយ ដោយ​បណ្ដាល​ឲ្យ​តំបន់​វាលទំនាប​មួយចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ធំ រង​ការ​ជន់​លិច​បង្ក​ការលំបាក​ដល់​ការធ្វើដំណើរ និង​ប្រកបមុខរបរ​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ជំនន់​នេះ​មិន

ទាន់​ដល់​កម្រិត​ប្រកាសអាសន្ន​នៅឡើយ​ទេ ។​
​សូមជម្រាបថា ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ដោយបាន​បញ្ជាក់ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ក្នុងនោះ​រាជធានី​-​ខេត្ត​មួយចំនួន អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ចំពោះ​តំបន់ឆ្នេរ និង​លើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន និង​រលក​សមុទ្រ​មាន​កំពស់​ខ្ពស់ៗ​។​
​ក្រសួង​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​ប្រជា​នេសាទ និង​ធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បា​តុ​ភូម​ភ្លៀង រលក បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅពេល​មេឃ​រកកលភ្លៀង​៕

20148975_281597015581315_962974816_o20187337_281597025581314_320806147_o fn-2017-07-16-22-37-25-2 fn-2017-07-16-22-37-26-13

Source link

x

Check Also

អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្តព្រះវិហារ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ព្រះ​រកា​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន ...

លោក សម​ រង្ស៊ី បញ្ជាក់ថាពលរដ្ឋនៅបឹងទំពុន ក្នុងខណ្ឌមានជ័យ កំពុងព្រួយបារម្ភពីបញ្ហាជីវភាពពួកគាត់     

ក្នុងពេលដែលដំណើរការបូមខ្សាច់លុបបឹងទំពុន កំពុងតែប្រព្រឹត្តទៅច្រើនឆ្នាំមកនេះលោក សម​ រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ...