ក​ញ្ញ​ម៉ូ​លីកា​អួត​ពី​រឿង​លក់​ឡេ​ចំណេញ​!​តើ​ស្រី​លក់​ឡេ​ត្រូវតែ​ស៊ិ​ច​ស៊ី​?

​ភ្នំពេញ​៖​គេ​សង្កេតឃើញថា​តាម​បណ្តាញ​សង្គម​មាន​មនុស្ស​ជាច្រើន​ប្រកបមុខរបរ​ថ្មី​គឺ​រកស៊ី​លក់ទំនិញ​តាម​អន​ឡាញ​។​មូលហេតុ​គឺ​វា​កាក់កប​។​តែ​ដើម្បី​បាន​លកដាច់​អ្នកលក់​ត្រូវតែ​ស្អាត​ស្រស់​និង​ស៊ិ​ច​ស៊ី​ផងដែរ​។​ជាក់ស្តែង​កញ្ញា​ម៉ូ​លីកា​ដែល​មួយរយៈ​ចុងក្រោយ​នេះ​នាង​រយាល​ពី​ការងារ​សិល្បៈ​គឺ​ដោយសារតែ​កំពុង​មមាញឹក​ខ្លាំង​ជាមួយនឹង​មុខរបរ​លក់​ផលិតផល​តាម​អន​

ឡាញ​។​ជា​តារា​សម្នាក់​ម៉ូ​លីកា បាន​ឲ្យ​កាសែត​ដឹងថា​៖ ពីមុន​នាង​ឡាយ​វីដេអូ​តាម​ហ្វេ​ស​ប៊ុ​ក​លក់​តែ​ជ្រក់​ជើងមាន់​តែប៉ុណ្ណោះ​តែមួយ​រយៈ​នេះ​នាង​បាន​បែកគំនិត​លក់​ផលិតផល​ថែរក្សា​សម្រស់​គ្រប់​ប្រភេទ​ហើយក៏​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ជាច្រើន​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​។​

 ម៉ូលីកា​បាន​នាំចូល​ផលិតផល​ថែរក្សា​សម្រស់​គ្រប់​ប្រភេទ​យកមក​លក់​នៅតាម​អន​ឡាញ​មាន​ទាំង ថ្នាំលាប​ឲ្យ​ស្បែក​ស្អាត រាង​ស្លី​ម ថ្នាំ​បំបាត់​មុន បំបាត់​ជាំ ថ្នាំ​សម្រក​រាង ថ្នាំ​បណ្តុះ​សក់ ពន្លូត​កម្ពស់ ឡេ​លាប​ស្បែក​ឲ្យ​ស​ជាដើម ពោល​គឺមាន​គ្រប់​ប្រភេទ​ទាំងអស់ ។​ផលិតផល​ទាំងនោះ​គឺ​នាំយក​មកពី​ប្រទេស ថៃ កូរ៉េ ជប៉ុន និង​អាមេរិក​ជាដើម​ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​។​

ម៉ូ​លីកា បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃ​នាង​រកចំណូលបាន​ពី​ការលក់​ផលិតផល​តាម​អន​ឡាញ​បាន​ជិត​១​ពាន់​ដុល្លារ ដូច្នេះ​ក្នុង​១​ខែៗ​នាង​អាច​សល់​យ៉ាងតិច​ក៏​ខ្ទង់​ម៉ឺន​ដុល្លារ ដែរ​ខណៈដែល​នាង​ក៏​នៅតែ​ឆ្លៀត​លក់​ជ្រក់​ជើងមាន់​ជាធម្មតា​។ សូម្បីតែ​អាណិកជន​ខ្មែរ​នៅតាម​បណ្ដា​ប្រទេស​មួយចំនួន​ក៏​កុម្មង់​ទិញ​ផលិតផល​នាង​ដែរ​ដូចជា​នៅ​ប្រទេស​ស្វី​ស ញ៉ូ​ដឺ​លែ​ន៍ អូស្ត្រាលី អាមេរិក កូរ៉េ និង​ថៃ ជាដើម​។​ជឿដែរ?

g-molika4g-molika3g-molika2g-molika

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...