ក្រុម​អ្នក​កាសែត​នាំ​គ្នា​ផ្ដិត​មេដៃ​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​អតីត​បុគ្គលិក​អាស៊ីសេរី

ពី​ឆ្វេង៖ លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​អ្នក​សម្របសម្រួល លោក យាង សុជាមេត្តា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៦។  RFA

ដោយ តាំង សារ៉ាដា RFA 2017-11-19

ក្រុម​អ្នកកាសែត​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា បាន​នាំ​គ្នា​ផ្ដិត​ស្នាម​មេដៃ ស្នើ​ទៅ​តុលាការ​ក្រុងភ្នំពេញ អោយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា។ លិខិត​របស់​ក្រុម​អ្នកសារព័ត៌មាន​កាល​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា គឺ​ក្រោយ​មួយ ថ្ងៃ ដែល​ព្រះរាជអាជ្ញា​សាលាដំបូង​ក្រុងភ្នំពេញ ចោទ​ប្រកាន់​អ្នកកាសែត​ទាំងពីរ​រូប​នោះ។

រយៈពេល​៤​ថ្ងៃក្រោយ ពេល​អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​នាក់ ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់​ឃុំ និង​មួយថ្ងៃ​បន្ទាប់ពី​តុលាការ​ក្រុងភ្នំពេញ​បញ្ជូន​ពួកគេ​ទៅ​គុក​ព្រៃ​ស ជាប់ចោទ​ពី​បទ​មិន​ច្បាស់លាស់​ថា លួច​ផ្ដល់​ព័ត៌មាន​ទៅ​ក្រៅ​ប្រទេស​នោះ មិន​ទាន់​មាន​ក្លឹប​អ្នកកាសែត ឬ​អង្គការ​សមាគម​ការពារ​អ្នក​សារព័ត៌មាន​ក្នុងស្រុក ចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ​នៅឡើយ​ទេ។

ក្រុម​អ្នក​កាសែត​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា​ជាង​៦០ សំដែង​ការ​សោកស្ដាយ តាមរយៈ​លិខិត​ចំហ​របស់​ខ្លួន​ថា ការចោទប្រកាន់​ទាក់ទង​នឹង​ការ​ផ្តល់​ព័ត៌មាន​ដែល​នាំ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ជា​ការ​ចោទ ប្រកាន់​មួយ​ដ៏​ធ្ងន់ធ្ងរ។ ពួកគេ​ខ្វល់ខ្វាយ​ថា ការចោទប្រកាន់​លើ​អតីត​អ្នកយកព័ត៌មាន​ទាំងពីរ​រូប​នេះ កំពុងតែ​បង្ក​ភាព​ភ័យខ្លាច​ដល់​អ្នក​សារព័ត៌មាន ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ និង​ធ្វើ​ឲ្យ​សេរីភាព​សារ​ព័ត៌មាននៅ​កម្ពុជា​ធ្លាក់​ចុះ។

អ្នកកាសែត​ល្បីឈ្មោះ​ម្នាក់ លោក ម៉ៃ ទិត្យថារ៉ា ដែល​កំពុង​បំពេញ ការងារ​នៅ​កាសែត​ខ្មែរ​ថាមស៍ (Khmer Times) និយាយ​ថា ការ​បំពេញ​ការងារ​របស់​លោក អួន ឈិន និង​លោក យាង សុជាមេត្តា ដែល​លោក​បាន​ដឹង​គឺ​អ្នក​ទាំងពីរ​បំពេញ​ការងារ​ដោយ​វិជ្ជាជីវៈ ល្អ ស្លូតត្រង់ និង​ដើម្បី​ជីវិត​ប៉ុណ្ណោះ មិន​គួរណា​តុលាការ​ចោទប្រកាន់​ខ្លាំង​ដូចនេះ​ទេ។

លោក ម៉ៃ ទិត្យថារ៉ា លើក​ឡើង​ទៀត​ថា ក្រុម​អ្នកកាសែត​សម្រេច សរសេរ​លិខិត​ចំហ​នៅ​ពេល​នេះ​ព្រោះ​ពួក រង់​ចាំ​មើល​ប៉ុន្មាន​ថ្ងៃ​នេះ មិន​ឃើញ​មាន​ក្លឹប​អ្នកកាសែត ឬ​ស្ថាប័ន​ការពារ​អ្នកកាសែត​រូប​ណា ចេញ​សេចក្ដី​ថ្លែង​ស្នើ​ឲ្យ​ដោះលែង ឬ​ទម្លាក់​បទ​ចោទ​លើ​អតីត​បុគ្គលិក​អាស៊ីសេរី។ «»

ក្លឹប​អ្នកកាសែត​កម្ពុជា ដែល​ល្បី​ខាង​ការពារ​អ្នកកាសែត​ដែល​ជួប​បញ្ហា​អយុត្តិធម៌ មិន​ទាន់​ចេញ​សេចក្ដី​ថ្លែង​ការ​ណាមួយ ចំពោះ​ករណី​នេះ​នៅឡើយ​ទេ។ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា ប្រាប់​ថា ក្លឹប​អ្នក​កាសែត​របស់​លោក សុំ​រក្សា​ភាព​ស្ងប់ស្ងាត់​សិន​នៅ​ពេល​នេះ ដោយ​រង់ចាំ ការ​សម្រេច​របស់​តុលាការ​បន្ត​ទៀត។

មក​ដល់​ពេល​នេះ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ក្រោយពី​ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សេង ហៀង កាលពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា។

មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​កម្ពុជា លោក សឹង សែន​ករុណា គាំទ្រ​លិខិត​ចំហ​របស់​អ្នកកាសែត​ដែល​ស្នើ​ព្រះរាជអាជ្ញា និង​ចៅក្រម ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពិចារណា​ទម្លាក់​បទ​ចោទ ប្រកាន់​លើ​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី។ លោក​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏បាន​ជជែក​គ្នា​ពី​គម្រោង​ធ្វើ​សេចក្ដី​ថ្លែង​ស្នើ​ឲ្យ​មានការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់។

ចំណែក​លោកអ្នក​វិភាគ​ឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ និង​នាយក​ប្រតិបត្តិ ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បាន​ហៅ​ការ​ចាប់​ខ្លួន​អតីត​អ្នកកាសែត​អាស៊ីសេរី ទាំងពីរ​នោះ គឺជា​របៀប​ធ្វើការ​របស់​កុម្មុយនិស្ត​ផ្ដាច់ការ៕

Source link

x

Check Also

ជាតិខ្មែរតែមួយ

Source link

សង្គម​ក្រៅរដ្ឋាភិបាលថា​វិធានការ​បិទ​សិប្បកម្ម​ស្ករ​ត្នោត​ក្លែងក្លាយ​យឺតយ៉ាវ

មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ ចុះ​ពិសោធ​ស្ករ​ត្នោត​រក​សារធាតុ​គីមី​ឈ្មោះ សូដ្យូម អ៊ីដ្រូសូលហ្វីត (sodium ...