ក្រុមហ៊ុន​រ៉ែ​មាស កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ

ថ្មីៗ​នេះ​តំណាង​ប្រជាពលរដ្ឋ​៥៦​គ្រួសារ​នៅ​ឃុំ​រម​ទ​ម្យ ស្រុក​រវៀង ខេត្តព្រះវិហារ បានដាក់​ញត្តិ​ទៅ​ក្រសួង​រៀបចំ​ដែនដី​ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​ដោះស្រាយ​ទំណាស់​ដីធ្លី​រវាង​អ្នកភូមិ​ជាមួយ​ក្រុមហ៊ុន​រ៉ែ​មាស ដែលមាន​មន្ត្រីជាន់ខ្ពស់​នៅ​ពី​ក្រោយខ្នង​។ ការដែល​ប្រជាពលរដ្ឋ​សុំ​អន្តរាគមន៍​ដល់​ក្រសួង​រៀបចំ​ដែនដី គឺ​ដោយសារ​កន្លងមក​អាជ្ញាធរ​ស្រុក​រវៀង ក៏ដូចជា​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ មិន​ចាត់វិធានការ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ឡើយ​។ ប្រការ​នេះហើយ​ទើប​ក្រុមហ៊ុន​រ៉ែ​មាស ឈ្មោះ ឌែ​លខម ខេ​ម​បូ​ឌា (Del com Cambodia) បង្កបញ្ហា​នៅក្នុង​តំបន់​រំដេង ភ្នំ​លុង ឃុំ​រម​ទ​ម្យ ស្រុក​រវៀង ខេត្តព្រះវិហារ ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ឌែ​លខម ខេ​ម​បូ​ឌា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​មាន​មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​ពី​ក្រោយខ្នង ធ្វើ​សកម្មភាព​រំលោភ​យក​ធ្លី​ពួកគាត់​តាំងពី​អំឡុង​ឆ្នាំ​២០០២ រហូត​មកហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​មន្ទីរ​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ដោះស្រាយ​នោះទេ​។ ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ពួកគាត់​ដាក់ពាក្យ​ប្ដឹង​សុំ​អន្តរាគមន៍​ជាច្រើនលើក​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត ឲ្យ​ជួយ​ដោះស្រាយ​ប៉ុន្តែ​មិនបាន​ទទួលលទ្ធផល​អ្វី​ទាំងអស់​តាំងពី​ជំនាន់​លោក អ៊ុំ ម៉ា​រ៉ា នៅ​ធ្វើជា​អភិបាលខេត្ត​ព្រះវិហារ រហូតដល់​រជ្ជកាល​លោក អ៊ុន ចាន់​ដា ធ្វើជា​អភិបាលខេត្ត​ព្រះវិហារ​។ ហេតុនេះហើយ​ទើប​ពួកគាត់​ឡើងមក​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ឲ្យ​ជួយ​ដោះស្រាយ​ព្រោះ​គ្មាន​ជម្រើស​អ្វី​ក្រៅពីនេះ​ទៀតឡើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​៥៦​គ្រួសារ​រស់នៅ​លើដី​មានទំនាស់​នោះ​តាំងពី​ឆ្នាំ​១៩៩៧ ដោយមាន​ការទទួលស្គាល់​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មាន​ឯកសារ​កាន់កាប់​ដីធ្លី​ស្របច្បាប់​ទៀតផង​។ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០០២ រហូតមក​ក្រុមហ៊ុន ឌែ​លខម ខេ​ម​បូ​ឌា បានមក​ព័ទ្ធរបង​ធ្វើ​ការដ្ឋាន​រំលោភ​យក​ដីចម្ការ​រប​ស់​ពួកគាត់​អស់​១២៧​ហិកតា គឺ​នៅសល់តែ​២០​ហិកតា​ប៉ុណ្ណោះ​ដែល​ពួកគាត់​អាច​បង្កបង្កើនផល​បាន​។ ទំនាស់​ដីធ្លី​អូសបន្លាយ​យូរអង្វែង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ទាំង​៥៦​គ្រួសារ​យ៉ាងខ្លាំង ហើយ​ពួកគាត់​ស្វែងរក​អន្តរាគមន៍​ជា​បន្តបន្ទាប់​។ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ពលរដ្ឋ​រងគ្រោះ​ពុំមាន​ទទួលលទ្ធផល​អ្វី​ទេ ព្រោះ​មាន​មន្ត្រី​យោធា​ពាក់​ផ្កាយ​៤​ម្នាក់​នៅ​ពីក្រោយ​ក្រុមហ៊ុន ឌែ​លខម ខេ​ម​បូ​ឌា ហើយ​អាជ្ញាធរខេត្ត​ព្រះវិហារ មិន​ហ៊ាន​ប៉ះពាល់​ក្រុមហ៊ុន​នោះឡើយ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​រងគ្រោះ​ឡើងមក​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី ព្រោះ​ពួកគាត់​រស់នៅ​ដោយមាន​ការទទួលស្គាល់​ពី​មន្ត្រី​អាជ្ញាធរ និង​មាន​ឯកសារ​កាន់កាប់​ដីធ្លី​ត្រឹមត្រូវ​តាំងពី​ឆ្នាំ​១៩៩៧​មកម្ល៉េះ​៕

26855973_406961393058160_624948813_nលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ  ​

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...