ក្រុមហ៊ុន​ដួង​ខ្លាំង​មែន មក​បំផ្លិចបំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត ស្ទឹងត្រែង​និង​មណ្ឌលគិរី បន្ដ​ទៀតហើយ ក្រោយពី​កាប់បំផ្លាញ​ព្រៃឈើ នៅ​ខេត្តព្រះវិហារ

ក្រុមហ៊ុន​ដួង​ខ្លាំង​មែន មក​បំផ្លិចបំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត ស្ទឹងត្រែង​និង​មណ្ឌលគិរី បន្ដ​ទៀតហើយ ក្រោយពី​កាប់បំផ្លាញ​ព្រៃឈើ នៅ​ខេត្តព្រះវិហារ

img-20180111-wa0007

 ស្ទឹងត្រែង​៖ តាម​សេចក្ដីរាយការណ៍​ពិ​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​៖​កាលពី​ថ្ងៃទី​១២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨​គេ​បានឃើញ​កម្មករ ក្រុមហ៊ុន​ដួង ស្រួច​កំពុង​ដាក់​កម្លាំង​និង គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​នៅ ទីតាំង ក្នុងភូមិ​ចំការលើ ឃុំ​ចំការលើ ស្រុក​បាឡាត់​បរិ​វាត់ ខេត្តស្ទឹងត្រែង​។​តែ​បុគ្គ​លឹក​ក្រុមហ៊ុន ដួង​ស្រួច អះអាងថា គេ​មានច្បាប់​?! តែ​តាម​ការពិនិត្យ​ជាក់ស្ដែង

ភូមិ ឃុំ​ខាងលើ​ស្ថិតនៅក្នុង​តំបន់​ព្រៃ​ឡង​គ្មាន​អ្នកណា​គេ​ចេញ ច្បាប់ អោយ​កាប់បំផ្លាញ​ព្រៃ​ឡង​នោះទេ​។​សូមបញ្ជាក់ថា​កាលពីពេល​ថ្មីៗ​នេះ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក​វ៉េង​សុខុន​បានសម្រេច​លុបចោល​អាជ្ញា​ប​ណ្ឌ័​កាប់​ឈើ​របស់​គ្រុមហ៊ុន​ដួង​ស្រួច​ចេញពី​ខេត្ត​ព្រះ​វិ​ហ៊ា​រ​តាម​សំណើ​ចៅហ្វាយខេត្ត​ដែល​រាយការណ៍​ថា​អស់​ឈើ​កាប់​ហើយ​!​។​បន្ទាប់ពី​ប​ញ្ឍ​ប់​ពី​ខេត្ត​ព្រះ​វិ​ហ៊ា​រ​ក្រុមហ៊ុន​ដួង​ស្រួច​បាន​ងាក​មក​កាប់​ឈើ​និង​ឈូសឆាយ​ផ្លូវ​ដឹកឈើ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​។

​ជាក់ស្តែង​កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ សម​ត្ត​កិច្ច​បរិស្ថាន​បាន​ឃាត់​ជនជាតិ​វៀតណាម ចំនួន​៨​នាក់ ដែល​ក្រុមហ៊ុន​ដួង​ស្រួច បាន​ជួល​ឲ្យ​មក​ឈូសឆាយ​ព្រៃឈើ​និង កាប់​ឈើ នៅក្នុង​តំបន់​ដែន ជម្រក​សត្វព្រៃ​ភូមិ​ពូ​រា​ប៉ែត ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​ឃាត់ គ្រឿងចក្រ​ចំនួន​៣​គ្រឿង ដោយ​ឈើ​សរុប​ចំនួន​៧៥៣​ដើម ។​ករណី​យ៍​នេះ​ត្រូវបាន​គេ​គ្រប​ទុក​ស្ងាត់ឈឹង​មកទល់ពេលនេះ​ទោះបី​មាន​មន្ត្រី​តុលាការ​ចូលរួម​ក៏ដោយ​។​ប្រការនេះ​គេ​ជឿថា​ដោយសារតែ​ថៅកែ​ក្រុមហ៊ុន​ដួង​ស្រួច មាន​ខ្នងបង្អែក រឹងមាំ​ចាំ​ជួយ​ការពារ គ្រប់ពេលវេលា​ទើប​សម​ត្ត​កិច្ច​ខេត្តមណ្ឌលគិរី​រាប់ទាំង​តុលាការ​ផង​អត់​ហ៊ាន​ក្អក​។​

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ដួង​ស្រួច ដែល​ល្បីល្បាញ ខាង​កាប់​ឈើ​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ឲ្យ​រលាយ​សាបសូន្យ​នោះ បច្ចុប្បន្នកំពុង មក​ធ្វើ​សកម្មភាព​ឈូសឆាយ​ព្រៃឈើ​និង​កាប់​ឈើ ក្នុង​ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា យ៉ាង​ពេញបន្ទុក​តទៅទៀត​។​​ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី និង​លោក ស្វាយ សំ​អ៊ាង អភិបាល ខេត្តមណ្ឌលគិរី​ស្ថា​ត់​ឈឹង ទំនងជា​ទទួល បាន​ផលប្រយោជន៍ ពី​ក្រុមហ៊ុន​ដួង​ស្រួច ទើប​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នេះ ឈូសឆាយ​ព្រៃឈើ​និង​កាប់​ឈើ ក្នុងស្រុក​ពេ​ជ្រា​ដា យ៉ាង​ពេញបន្ទុក​តែម្តង​បែបនេះ​។

img-20180111-wa0007a-dong-sruocha-dong-sruoch1img-20180111-wa0012a-bom7

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...