ក្រុមហ៊ុនធ្វើអាជីវកម្មថ្មភ្នំចំបាប់ បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋកាន់ តែខ្លាំងឡើងៗ

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ បានឲ្យ ដឹងថាក្រុមហ៊ុនចំនួន៣ដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មថ្មភ្នំចំបាប់ កំពុងធ្វើឲ្យប៉ះពាល់ ដល់ការរស់នៅរបស់ពួកគាត់យ៉ាងពេញបន្ទុក ព្រោះក្រុមហ៊ុនមិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេសដែលក្រសួងរ៉ែនិងថាមពល បានកំណត់ឡើយ។ ជាងនេះទៅទៀតក្រុម ហ៊ុនទាំងនោះបានធ្វើឲ្យផ្លូវក្នុងមូលដ្ឋានខូចជាបន្តបន្ទាប់ ដោយមិនបានធ្វើផ្លូវឲ្យល្អដូចអ្វីដែល គេបានសន្យាជាមួយប្រជាពលរដ្ឋនាពេលកន្លងមកនោះទេ។ ហេតុនេះហើយទើបប្រជាពល រដ្ឋក្នុងឃុំត្នោត ស្រុកបាទី ក៏ដូចជាឃុំដទៃទៀតនៅជិតតំបន់ភ្នំចំបាប់ អំពាវនាវឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បិទអាជីវកម្មក្រុមហ៊ុនទាំង៣នោះជាបន្ទាន់។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្រុមហ៊ុនទាំង៣ដែលកំពុងធ្វើអាជីវកម្មថ្មភ្នំ ចំបាប់ បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋគឺក្រុមហ៊ុនច្រាយគង់ , ក្រុមហ៊ុន អាយ ប៊ី ស៊ី មិងក្រុមហ៊ុនកូរ៉េ ( ជេអ៊ី) ដោយក្រុមហ៊ុនទាំង៣នេះគិតតែពីផលប្រយោជន៍ផ្ទាល់ ខ្លួនយ៉ាងគឃ្លើន។ ក្រុមហ៊ុនទាំងនេះមិនបានធ្វើផ្លូវដើម្បីកុំឲ្យធូលីហ៊ុយទៅលើលំនៅដ្ឋាន របស់ប្រជាពលរដ្ឋនោះទេ ហើយថែមទាំងធ្វើឲ្យមានជាតិរំសេវហូរចូលទៅក្នុងទឹកស្រះដែល ជាពលរដ្ឋប្រើប្រាស់នៅក្នុងមូលដ្ឋានទៀតផង។ បច្ចុប្បន្នក្រុមហ៊ុនទាំង៣ខាងលើបានធ្វើឲ្យ ផ្លូវក្នុងស្រុកបាទី ជាច្រើនខ្សែត្រូវខូចកាន់តែខ្លាំង ជាតិរំសេវហូរចូលស្រះទឹកប្រើលែងកើត សំឡេងបំផ្ទុះយកថ្មរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។

ដោយសារតែរងផលប៉ះពាល់ខ្លាំងពេកទើបប្រជាពលរដ្ឋក្នុងឃុំត្នោត ស្រុកបាទី និងឃុំដទៃទៀតអំពាវនាវឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បញ្ចប់អាជ្ញា ប័ណ្ណក្រុមហ៊ុនទាំង៣នោះជាបន្ទាន់ដើម្បីកុំឲ្យគេធ្វើអ្វីៗតាមអំពើចិត្តទៀត។ ប្រជាពលរដ្ឋមាន ការសង្ស័យថា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវ ក៏ដូចជាអាជ្ញាធរឃុំត្នោត និងអាជ្ញាធរ ស្រុកបាទី ទទួលផលប្រយោជន៍ពីក្រុមហ៊ុនទាំងនោះជាប្រចាំទើបគេមិនដោះស្រាយតាមសំ ណើរបស់ពួកគាត់ដែលបានតវ៉ាជាច្រើនលើកមកហើយ។ ចំណែកលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក៏មិនគួរមើកលរំលងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកបាទី ខេត្តតាកែវដែរ ព្រោះក្រុមហ៊ុនទាំង៣ដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មថ្មភ្នំចំបាប់ កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់មៅរបស់ពួកគាត់កាន់តែខ្លាំងឡើងៗហើយ៕

 

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិង ថាមពល

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិង ថាមពល

18034663_302387010182266_583923807_n18052606_302387063515594_256963620_n

Source link

x

Check Also

​ជាប់​ខ្នោះ​ទៀតហើយ មេ​ឈ្មួញ​ឈើ​គ្រញូង ឈ្មោះ ឃ្វៀ​ង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ សមត្ថកិច្ច ចាប់ខ្លួន​តាម ដីកា តុលាការ​ខេត្ត​ឧត្តរមានជ័​យ​

​ឧត្តរមានជ័យ ៖ លោក កូយ កាន់​យ៉ា ...

សង្វៀន​បញ្ជល់មាន់​នៅ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កំពុង​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅ​ស្រុក​ត្បូងឃ្មុំ បានបញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សង្វៀន​បញ្ជល់មាន់​បង្ក​ប់​ដោយ​វង់​អាប៉ោង ក្នុង​ចម្ការ​ចំប៉ី​មួយកន្លែង​នៅ​ភូមិ​ទួល​ទ្រា ឃុំ​ជប់ ...