ក្រសួងបរិស្ថាន ខំប្រឹងបិទបាំងបទល្មើសបំផ្លាញព្រៃឈើដែលនៅតែបន្តកើតឡើងយ៉ាងពេញបន្ទុក

ក្រោយពេលអង្គការអន្តរជាតិមួយលាតត្រដាងអំពីបទល្មើសបំផ្លាញឈើនៅកម្ពុជារួច មកស្រាប់តែមន្ត្រីក្រសួងបរិស្ថានចេញមុខបកស្រាយតបវិញថា ឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា មិនធ្ងន់ធ្ងរដូចការរកឃើញរបស់អង្គការអន្តរជាតិទេ។ ប៉ុន្តែប្រជា ពលរដ្ឋខ្មែរទូទាំងប្រទេស មានការជឿជាក់លើរបាយការណ៍របស់អង្គការអន្តរជាតិ ព្រោះអីជាក់ស្តែងព្រៃឈើដែល នៅសេសសល់តិចតួចកំពុងរងការបំផ្លាញយ៉ាងមហន្តរាយ ហើយបទល្មើសដឹកជញ្ជូន ឈើចេញទៅស្រុកយួននៅតែបន្តកើតមានឥតឈប់ឈរ។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាសហគមន៍ការពារព្រៃឈើនៅក្នុងខេត្តកំពង់ធំ ចេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ជាដើមបានឲ្យដឹងថារហូតមកដល់ពេលនេះបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់នៅតែកើតឡើងយ៉ាងពេញបន្ទុក។ មានន័យថាចាប់តាំងពី លោក វេង សាខុន ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្មជំនួសលោក អ៊ុក រ៉ាប៊ុន រួចមកគឺនៅ មិនទាន់ឃើញចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាពនៅឡើយទេ ហើយព្រៃឈើដែលនៅសេសសល់តិចតួចតាមបណ្តាខេត្តមួយចំនួនកំពុងប្រឈមនឹងការបំ ផ្លាញឥតឈប់ឈរ។ ជាក់ស្តែងឈ្មួញជាច្រើននាក់កំពុងបន្តប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើពី ខេត្តរតនគិរី ចេញទៅស្រុកយួនហើយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបែរជារក្សា ភាពស្ងៀមស្ងាត់បណ្តោយឲ្យបទល្មើសកើតឡើងយ៉ាងអនាធិបតេយ្យ។

ចំណែកលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏កំពុងត្រូវបានសកម្មជនព្រៃ ឈើ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាសហគមន៍ការពារព្រៃឈើតាមបណ្តាខេត្តនានារិះ គន់ពីរឿងអសមត្ថភាពក្នុងការបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងតែបន្តកើតឡើងយ៉ាងគគ្រឹកគគ្រេងនោះដែរ។ សកម្មជនព្រៃឈើបានកត់សម្គាល់ថា តំបន់អភិរក្សដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ក្រសួងបរិស្ថានដូចជាព្រៃឡង់ ព្រៃព្រះរកា តំបន់អភិរក្សជួរភ្នំក្រវាញភាគ កណ្តាល ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់អភិរក្សជីវៈចម្រុះកែវសីមា ដែនជម្រកសត្វព្រៃ លំផាត់ ជាដើមកំពុងកើតមានបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុក ហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះទេ។ ផ្ទុយទៅវិញថ្មីៗនេះមានការរិះគន់ថាមន្ត្រីបរិស្ថានការពារព្រៃឡង់ នៅក្នុងស្រុកសំបូរខេត្តក្រចេះនិងនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ គឺជាអ្នកឃុបឃិតឲ្យឈ្មួញចូលកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃយ៉ាងពេញបន្ទុកដើម្បីប្រមូលលុយដាក់ហោប៉ៅ។

តាមបណ្តាញព័ត៌មាននានាបានឲ្យដឹងថា រយៈពេល៣ខែកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុករវៀង ខេត្តព្រះវិហារ កំពុងកើតឡើងយ៉ាងរាលដាលហើយមានឧត្តមសេនីយ៍យោធា មួយចំនួនជាប់ពាក់ព័ន្ធបទល្មើសទៀតផង។ ក៏ប៉ុន្តែទាំងលោក វេង សាខុន ដែលជារដ្ឋមន្ត្រី ក្រសួងកសិកម្ម និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការទប់ស្កាត់បទល្មើសឡើយ។ ហេតុនេះហើយទើបមជ្ឈដ្ឋាននានាគ្មានជំនឿ ទៅលើក្រសួងកសិកម្មនិងក្រសួងបរិស្ថាន ក្នុងការបង្ក្រាបបទល្មើសបំផ្លាញព្រៃឈើ ព្រោះជាក់ ស្តែងបទល្មើសនៅតែកើតឡើងយ៉ាងអានាធិបតេយ្យ ហើយព្រៃឈើដែលនៅសេសសល់តាម បណ្តាខេត្តនានាកំពុងតែប្រឈមនឹងសេចក្តីវិនាសចៀសមិនផុតឡើយ៕

IMG_1543 IMG_1115 IMG_1545 IMG_1546

Source link

x

Check Also

សមត្ថកិច្ចខេត្តរតនគិរី ឃុបឃិតជាមួយឈ្មួញឈ្មោះ ហូវ ជីវ៉ៃ នាំឈើទៅលក់នៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ

សមត្ថកិច្ចខេត្តរតនគិរី ពិសេសមន្រ្តីនគរបាលអន្តោប្រវេសន៍ឈ្មោះ អ៊ី ចំរើន និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ...

Real ឈ្នះ​ពាន​លើក​ទី​៣៣ បន្ទាប់ពីលុត Malaga ២​ទល់នឹង​០

​អធិរាជ​ស Real Madrid បាន​គ្រង​តំណែង​ជើងឯក La ...