ក្រសួងបរិស្ថាន​មិនទាន់​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​

ជនជាតិដើម​ភាគតិច​រស់នៅ​ក្នុងភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​មកដល់ពេលនេះ​បទល្មើស​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ និង​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នកមាន​លុយ អ្នកមានអំណាច កំពុង​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រាប់សិប​ហិកតា​បន្ថែមទៀត​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ សូម្បីតែ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏​មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ យ៉ាង​ពេញបន្ទុក​នោះឡើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​សេ​ដា បាន​ឲ្យ​ដឹងថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ព្រៃឈើ​រាប់សិប​ហិកតា​នៅ​ខាងត្បូង​ភ្នំ​អាត ត្រូវគេ​អារ​រំលំ​បន្ថែមទៀត​ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧ ប្រជា​សហគមន៍​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំផាត់ បាន​ប្រទះឃើញ​មនុស្ស​មួយក្រុម​មាន​ម៉ាស៊ីន​កាត់ឈើ​៣​គ្រឿង​កំពុង​អារ​រំលំ​ដើមឈើ​រាប់សិប​ហិកតា​នៅ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ជើងភ្នំ​អាត​។ កន្លែង​ដែលមាន​កើតឡើង​ជាថ្មី​នោះ គឺជា​ទីតាំង​ដែល​កើតមាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​អស់​រាប់រយ​ហិកតា​កាលពី​អំឡុង​ខែមិថុនា​កន្លងទៅ ហើយ​អភិបាលស្រុក​លំផាត់ អភិបាលខេត្ត​រតនគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តរតនគិរី មិន​គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

សេចក្ដីរាយការណ៍​ពី​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ឃុំ​សេ​ដា បាន​ឲ្យ​ដឹងថា រយៈពេល​១​សប្ដាហ៍​កន្លងទៅនេះ​សំឡេង​ម៉ាស៊ីន​កាត់ឈើ​ខ្ទ័រ​ពេញ​ព្រៃ​ក្នុង​តំបន់​ក្បែរ​ជើងភ្នំ​អាត ហើយ​គ្មាន​មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជា​សហគមន៍​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំផាត់ អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តរតនគិរី ហើយ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​ជាបន្ទាន់​។ ប្រជា​សហគមន៍​ភូមិ​សមុទ្រ​ក្រោម​បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​មហន្តរាយ​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ព្រោះ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ក្រុម​ជនល្មើស​បំផ្លាញ​ព្រៃឈើ​ប្រមាណ​៣០​ទៅ​៤០​ហិកតា ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​៕

15267522_785516781587445_4323878647824624035_nលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន b8240aec-9c35-43a3-b503-c876ee2c97972017-01-15-01-copy 27

Source link

x

Check Also

ករណីម្ចាស់កាស៊ីណូណាសាវើល បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់

មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថានៅតាមព្រំដែនខ្មែរ-សៀម ក្នុងភូមិផ្សារព្រំ ...

​សមត្ថកិច្ច​ចុះ​ណែនាំ​ផ្អាក​ការទទួល​បញ្ចាំ​ទៅដល់​ម្ចាស់​ទីតាំង ២ កន្លែង​ក្នុង​ភូមិ​វត្ត​លៀប​

បាត់ដំបង ៖ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចំការ​សំរោង​បាន​ចុះ​នែរ​នាំ​និង​ធ្វើ​កិច្ចសន្យា​ផ្អាក​ការទទួល​បញ្ចាំ​ផល​ចោរកម្ម​ផ្សេងៗ​ទៅ​ដល់​ម្ចាស់​ទីតាំង​២​កន្លែង​ដែល​គ្មាន ច្បាប់​ស្ថិត​ក្នុង​ភូមិ​វត្ត​លៀប​។ ​លោក ...