Don't Miss

កុំអាល​ញ៉ោ​ក​ញ៉ាក​ពលករ​ខ្មែរ​ប្រទេស​កូរ៉េ​គេ​ចេះ​ដោះស្រាយ​ហើយ​!

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន អំពាវនាវ​និង​បាន​អះអាង​ដល់​ក្រុមគ្រួសារ និង​ពលករ ពល​ការី​នី​ខ្មែរ​ដែល​កំពុង​រស់នៅ​និង​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ សូមកុំ​មានការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នៅ​កូរ៉េ គឺ​ត្រូវ​ស្ងប់ចិត្ត សង្គ្រាម​មិនអាច​កើតឡើង​ទេ មិនមាន​ហេតុផល​ណាមួយ​ដែល​ត្រូវធ្វើ​ការជម្លៀសចេញ​នោះទេ​។ សម្តេច​តេ​ជោ បញ្ជាក់ថា​៖

​ការជម្លៀស​មនុស្ស​ប្រមាណ​ជាង​បួន​ម៉ឺន​នាក់​វា​មិនមាន​ភាពងាយស្រួល​នោះទេ​។ សម្រាប់​ពលករ​វិញ​ពេលដែល​ជម្លៀស​ហើយ​នោះ ក៏​អាច​ប្រឈម​នឹង​ការបាត់បង់​ឱកាស​ការ​ងារ​នៅ​ប្រទេស​កូរ៉េ ព្រោះថា​ពេល​ប្រទេស​គេ​កំពុងមាន​បញ្ហា​យើង​រត់ចោល​គេ​។ ដូច​ច្នេះ​សូម​រក្សា​ភាព​ស្ងៀមស្ងាត់​គឺ​រស់​នៅតាម​ធម្មតា​ទៅតាម​ប្រជាពលរដ្ឋ​កូរ៉េ​ដែល​បានរស់នៅ​ទីនោះ​!!​។ រដ្ឋាភិបាល​កូរ៉េ​គឺមាន​មធ្យោបាយ​និង​វិធីសាស្ត្រ​ច្រើន​ក្នុងការ​ថែរក្សា​ការពារ​ពលរដ្ឋ​កូរ៉េ​។​ទោះជា​យ៉ាងណា​តេ​ជោ​សែន​ឲ្យ​ដឹងថា​៖ ក្នុង​លក្ខណៈ​ចាំបាច់​ណាមួយ​នោះ សម្តេច​នឹង​អញ្ជើញ​ទៅកាន់​ប្រទេស​កូរ៉េ​ដោយផ្ទាល់​តែម្តង ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​បងប្អូន​យើង​នៅ​ទីនោះ​។​
 

ទោះជា​យ៉ាងណាក្តី សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង ឱ្យមាន​ភាពស្ងប់ស្ងាត់ ហើយ​បន្ត​រស់នៅ​ជាមួយ​ប្រជាជន​កូរ៉េ សាមគ្គី​ជាមួយ​ប្រជាជន​កូរ៉េ ដើម្បី​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​៕

​សេចក្តីថ្លែងការណ៍​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី​ពី​រឿង​ពលរ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ​២០១៧ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប (AEU) ចំនួន ១,៨៨៥​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​ថ្ងៃនេះ​មានៈ បរិញ្ញាបត្ររង​ជំនា​ន់ទី​១៧, បរិញ្ញាបត្រ​ជំនា​ន់ទី​១៥, អនុបណ្ឌិត​ជំនា​ន់ទី​៩, បណ្ឌិត​ជំនា​ន់ទី​១ និង​ទី​២ ។

​រំលឹក​កាលពី​ខែមេសា ឆ្នាំ​២០០៩ ពេល​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​, សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន ឲ្យ​ដឹងថា នៅពេលនោះ​សម្តេច​បានសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ នៅពេល​ដែលមាន​ហេតុការណ៍ បាតុករ​ក្រុម​អាវ​ក្រហម​ថៃ​សំរុក​ចូលទៅ​កន្លែង​កិច្ចប្រជុំ​កំពូល​អាស៊ាន​, ដោយ​គេ​ធ្វើការ ជ​ម្រៀ​ស​ថ្នាក់ដឹកនាំ​កំពូល​ចេញពី​ប្រទេស​ថៃ​, ដោយ​សម្តេច​សម្រេច​មិន​ចាកចោល​កូនចៅ​ដែលជា​គណៈប្រតិភូ​, ថ្នាក់​រដ្ឋមន្ត្រី និង​ជំនួយការ​ជាច្រើន​នាក់ នៅ​ខណៈ​មាន​គ្រោះអាសន្ន កើតចេញពី​ការតវ៉ា​របស់​ក្រុម​អាវ​ក្រហម​ថៃ​ឡើយ​។​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា បើ​នៅពេលនោះ សម្តេច​តេ​ជោ​សម្រេច​ថា នឹងធ្វើ​ដំណើរ​ចាក​ចេញពី​កិច្ចប្រជុំ តាម​ការជម្លៀស​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ សម្តេច​ពិតជា​មិន​សម​ធ្វើជា​មេដឹកនាំ​ប្រទេស​នោះទេ​។​

​សូមបញ្ជាក់ថា​ប៉ុន្មាន​ថ្ងៃនេះ​ប្រទេស​កូ​រ៉​ខាងជើង​កុំ​មុយ​និ​ស​និង​អាមេរិក​ព្រមទាំង​សម្ព​ន្ធ័​មិត្ត​ជប៉ុន​និង​កូរ៉េខាងត្បូង​បាន​ប្រុង​ជើងការ​ពី​រឿង​សង្គ្រាម​ដោយសារតែ​មេដឹកនាំ​វ័យក្មេង​របស់​កូ​រ៉​ខាងជើង​លោក​គឹម​ជុង​អ៊ុន​ឌឺ​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់​ត្រាំ​ខ្លាំងពេក​។​

សម្តេច​តេ​ជោ បាន​លើកឡើងថា សង្គ្រាម​មិនដែល​ចំណេញ​ដល់​ភាគី​ពាក់ព័ន្ធ​នោះទេ​។ សង្គ្រាម​នឹង​នាំឱ្យ​ប្រជាពលរដ្ឋ​រងទុក្ខវេទនា ប៉ុន្តែ​ទោះជា​យ៉ាងណា​សម្តេច​មិន​ជឿថា សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ នឹង​ផ្ទុះឡើង​ដូច​ការព្រមាន​របស់​ភា​គី​ពាក់ព័ន្ធ​នោះទេ​។ សម្តេច​បាន​ប៉ាន់ប្រមាណ​ថា លទ្ធភាព​ដែលនាំឱ្យ​កើតឡើង​នូវ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ នៅ​កម្រិត ០,១​ភាគរយ​ប៉ុណ្ណោះ ចំណែក​ការដែល​មិនមាន​សង្គ្រាម​គឺមាន​រហូតដល់ ៩៩,៩៩ ឬ​លើសពីនេះ​ទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា​៖ «​សម្រាប់​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ យើង​នៅតែ​បន្ត​អំពាវនាវ​ឱ្យមាន​ការអត់ធ្មត់ កុំ​ប្រើប្រាស់​កម្លាំង​។ គ្មាន​អ្នកឈ្នះ​នោះទេ គឺ​មានតែ​អ្នកចាញ់ បើសិនជា​សង្គ្រាម​កូរ៉េ​ផ្ទុះឡើង អ្នកចាញ់​ពិតប្រាកដ គឺ​អ្នកជិតខាង​តែម្តង​»​។​«​សង្ឃឹមថា នឹង​ស្វែងរក​នូវ​វិធីសាស្ត្រ ដើម្បី​សុវត្ថិភាព​នៅ​ឧបទ្វីប​កូ​រ៉ តាមរយៈ​នៃ​ការបើក​ការចរចា​៦​ភាគី​ឡើងវិញ ឬ​មធ្យោបាយ​ណា​ផ្សេងទៀត ដែលជា​មធ្យោបាយ​សន្តិវិធី​»​។​

hun-eu1


Source link

x

Check Also

ឧកញ៉ា សុខ គង់ ពិតជា​ថ្លើមធំ​មែន ឬ​ជា​ល្បែង​? ក្រុមហ៊ុន Sokha Hotel ប្តូរ​ឈ្មោះ​រមណីយដ្ឋាន «​បូកគោ​» ទៅជា​រមណីយដ្ឋាន «​សុខា​» ផ្អើល​ដល់​នាយករដ្ឋមន្ត្រី

​ចាប់តាំងពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងមក​ថ្មីៗ​នេះ ក្រុមហ៊ុន សុខា ...

បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ប៉ុស្ដិ៍​៧៥១​ក្នុង​ទឹកដី​យួន​ត្រូវបាន​គេ​ឈូសឆាយ​ផ្លូវ​រួចជាស្រេច​ដើម្បី​ចាំ​ប្រមូល​ទិញ​ឈើ​ចេញពី​ទឹកដី​ខេត្តមណ្ឌលគិរី តាម​ប៉ុស្ដិ៍​លេខ​៤ និង​ប៉ុស្ដិ៍​លេខ​៥ ...