Don't Miss

ការបំភ្លឺ​ពាក់ព័ន្ធ​នឹង​​កម្មករ​លួច​យក​ខ្សែភ្លើង​ត្រូវខ្សែ​ភ្លើងរុំ​​លើ​ខ្លួន​ជនសង្ស័យ​

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​កម្មករ​លួច​យក​ខ្សែភ្លើង​ជាច្រើន​ចង​លើ​ខ្លួន​ នៅក្នុង​ការដ្ឋាន​សំណង់​ខុន​ដូ​ព្រីមស៍​ផ្លា​ហ្សា នោះ​មិនមែន​ធ្វើ​ជា​ការធ្វើ​ទារុណកម្ម​ទេ ពីព្រោះ​ក្នុងពេល​ដែល​សន្តិសុខ​ឆែក​ខ្លួន​ឃើញ​មាន​រុំ​ខ្សែភ្លើង​យ៉ាងច្រើន​ពេញ​ខ្លួន ទើប​សន្តិសុខ ឲ្យ​ជនសង្ស័យ​ដោះអាវ​ចេញ ដើម្បី​ថតរូប​ទុក​ជា​វត្ថុតាង ប៉ុន្តែ​មាន​ការភ័ន្តច្រឡំ​ពី​មជ្ឈដ្ឋាន​ទូទៅ ក្នុងពេល​រូបថត​នេះ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ចំការមន​។ សូម​បងប្អូន​កុំ​ជឿ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​១០០​ភាគរយ តាមរយៈ​ការសរសេរ​និង​ឃើញ​រូបភាព​បង្ហោះ​នោះទេ​។​

​ជនសង្ស័យ​ឈ្មោះ ហោ សុ​ភី អាយុ​៣០​ឆ្នាំ​ជា​កម្មករ​ក្នុង​ការដ្ឋាន​សំណង់​ខុន​ដូ​”​ព្រី​នស៍ ផ្លា​ហ្សា​” បាន​យក​ខ្សែភ្លើង​ជាច្រើន​ចាប់ចង ជាប់​ខ្លួន ក្រោយ​ជនសង្ស័យ​លួច​ខ្សែភ្លើង​យកទៅលក់ បង្ក​ការភ្ញាក់ផ្អើល កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ តាម​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​កន្លងមក គេ​តែងតែ​សង្កេតឃើញថា រាល់​មាន​បទល្មើស​កើតឡើង​ពិសេស បទ​ឆក់​ឬ​បទ​ប្លន់ ជាដើម ប្រជាពលរដ្ឋ​តែង​ប្រព្រឹត្ត​ហិង្សា​លើ​ជនសង្ស័យ ដែល​ពេល​ខ្លះ​អាច​ដល់​ស្លាប់​ថែម​ទៀង​ផង ។ បញ្ហា​នេះ អ្នកច្បាប់ និង មជ្ឈដ្ឋាន​មួយចំនួន សំណូមពរ​ដល់​សាធារណជន មេត្តា​យល់​ឱ្យ​ច្បាស់​ពី​បញ្ហា​នេះ ដែល​ពេល​ខ្លះ អាច​ក្លាយ​ខ្លួន​ជា​ជនល្មើស​ដោយ​មិន​ដឹង​ខ្លួន ។ រាល់​បទល្មើស​កើតឡើង គម្បី​ទុក​សមត្ថកិច្ច ជូន​មន្ត្រីនគរបាល​យុត្តិធម៌​និង​តុលាការ ជា​អ្នក​មាន​ចំណាត់ការ​ផ្លូវច្បាប់​វិញ ៕

 

d171215a6 d171215a7

Source link

x

Check Also

ល្បែងស៊ីសង​រាលដាល​ក្នុង​ទឹកដី​ខណ្ឌទួលគោក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​លើកឡើងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​) កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ...

អំពើពុករលួយ​របស់​សមត្ថកិច្ច​លើផ្លូវ​ជាតិ​លេខ​៧៨ ខេត្តរតនគិរី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​រកស៊ី​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​ដែល​រកស៊ី​ដឹក​កសិផល​ដូចជា ដំឡូង​មី ពោត សណ្ដែក ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ...