ករណី​បុរស​ម្នា​ក់ទារ​សិទ្ធ​គ្រប់គ្រង​យុវជន​ម៉ា​ដក់​កូនចិញ្ចឹម​តារា​ហូលីវូដ​អ្នកនាង​អែ​ចូ​លី​ណា​បង្ក​ប្រតិកម្ម​

​ភ្នំពេញ​៖​បុរស ម្នាក់​ដែលជា​បុគ្គលិក​នៅ​អង្គការ​មួយ ក្នុងប្រទេស​កម្ពុជា​បាន​និយាយប្រាប់​កាសែត​បរទេសមួយ​ឈ្មោះ​ឌឺ​ស​សាន់​(The Sun)​ថា លោក ជា​ឪពុក​ស្របច្បាប់​របស់​យុវជន​ម៉ា​ដក​( Maddox) បច្ចុប្បន្ន​អាយុ​១៥​ឆ្នាំ​កំពុង​រស់នៅ​ជាមួយ​តារា​ហូលីវូដ​អ្នកនាង​អែ​ជេ​លី​ណា​ចូ​លី​( Angelina Jolie)​។​​លោក​ម៉ោញ​សា​រ៉ា​ធ​( Mounh Sarath) អាយុ​៥១​ឆ្នាំ​ដែល​គេ​សា្គ​ល់​ថា

​ជា​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​និយាយថា លោក​នៅតែមាន​ភាព​ឥទ្ធិពល​ក្នុង​ផ្លូវច្បាប់​លើ​ករណី​របស់​ម៉ា​ដក​( Maddox) ហើយ​ពេលនេះ​លោក​កំពុង​តវ៉ា​ជាមួយ​អែ​ជេ​លី​ណា​( Angelina)​។ លោក​ថា​៖ "​ខ្ញុំ​នឹង​សប្បាយចិត្ត ប្រសិន​ប្រទេស​កម្ពុជា​មិនអាច​ឃើញ Angelina ម្ដងទៀត​"​។​

​លោក Mounh Sarath បានបង្ហាញ​សារព័ត៌មាន The Sun កាលពី​ថ្ងៃអាទិត្យ​នៃ​ឯកសារ​សុំ​កូន​ជាមួយ​តុលាការខេត្ត​បាត់ដំបង​កាលពី​ខែ សីហា ឆ្នាំ ២០០៣​។ វា​បានបញ្ជាក់​ច្បាស់​ថា តុលាការ​បាន​កាត់​ថា លោក​សា​រ៉ា​ត​( Sarath )​ជា​ឪពុក​របស់​ម៉ា​ដក​( Maddox)​។ លោក Sarath បន្តថា​៖ "​ក្នុង​ឯកសារ​របស់​តុលាការ​ម៉ា​ដក​( Maddox )​នៅតែ​ជា​កូនប្រុស​របស់ខ្ញុំ​។​អែ​ជេ​លី​ណា​(Angelina)​មិនដែល​បញ្ជាក់​រឿងនេះ​ឲ្យ​ច្បាស់​ទេ​"​។​

​លោក​ម៉ោញ​សា​រ៉ា​ធ​ថា​៖​អែន​ជេ​លី​ណា​( Angelina) និង​ស្វាមី​មុន​តារា​សម្ដែង​លោក​ប៊ី​លី​បប​ថម​សុន​( Billy Bob Thornton )​មិនបាន​បំពេញបែបបទ​ឲ្យ​ពេញលេញ​ក្នុង​ការសុំ​សិទ្ធិ​ចិញ្ចឹម Maddox កាលពី​ឆ្នាំ​២០០៣​ឡើយ​។ នេះ​បើតាម The Sun​។ ប៉ុន្តែ​មិនទាន់មាន​អ្វី​បង្ហាញថា Angelina ឬ Thornton បានដឹង​ពី​រឿង​លោក Sarath មាន​ឯកសារ​សុំ​កូន​ជាមួយ​តុលាការខេត្ត​បាត់ដំបង​យ៉ាងណាទេ​។​

Mandatory Credit: Photo by James Shaw/REX (3740106a)  Angelina Jolie and Maddox Jolie-Pitt  'Maleficent' film event, Kensington Palace, London, Britain - 08 May 2014

Mandatory Credit: Photo by James Shaw/REX (3740106a)
Angelina Jolie and Maddox Jolie-Pitt
‘Maleficent’ film event, Kensington Palace, London, Britain – 08 May 2014

joly-father-amrdocjoli-maxdokjoly-childrenjoli-sarat


​លោក Mounh Sarath ដែល​បាន​ជួប Angelina Jolie នៅ​កម្មវិធី​សប្បុរសធម៌​មួយ​និយាយទៀតថា​៖ " Angelina បាន​ប្ដូរ​ឈ្មោះ​របស់ Maddox​។ ខ្ញុំ​នៅតែ​និយាយថា Maddox ជា​កូនប្រុស​របស់ខ្ញុំ​"​។

​ព​តិ​មាន​មួយ​នេះ​បាន​បង្ក​ប្រតិកម្ម​ជាច្រើន​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ថ្កោលទោស​លោក​ម៉ោញ​សា​រ៉ា​ធ​ថា​បើជា​កូន​របស់ខ្លួន​ហេតុអ្វី​បាន​ឲ្យ​កូន​ទៅ​គេ​?​ឬក៏​លក់​កូន​?​ពេល​ឃើញ​គេ​មាន​សេចក្តីសុខ​បែ​ជា​មក​ទាមទារ​សិទ្ធ​គ្រប់គ្រង​ក្នុងពេលដែល​ខ្លួន​គ្មាន​លទ្ធភាព​ចិញ្ចឹម​ជាដើម​?​ក្នុងនោះ​អ្នកនាង​ខាត់​សុ​ឃីម​តារាចម្រៀង​និង​សម្តែង​បាន​ព្រមាន​លោក​ម៉ោញ​សា​រ៉ា​ធ​ឲ្យ​ល្មមៗ​បាន​ហើយ​កុំ​ច្រុល​ពេក​តាម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។​តារា​ពហុ​ជំនាញ​រូបនេះ​បាន​បង្ហោះ​វីដេអូ Live មួយ​រួម​នឹង​សារ​មួយ​ថា​៖ "​លើស បន្តិច​ហើយ តែ​ខឹង​ពេក ឈប់​បាន​ឈប់​ទៅ​ពូ​" ។

Source link

x

Check Also

លោក ទី ប៊ុន​ឡង់ អាងខ្នង​បង្អែក​ធំ​ជាង​អគ្គនាយក​គយ ទើប​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​

មួយរយៈ​កន្លងទៅនេះ​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដែល​រកស៊ី​នាំ​ទំនិញ​ពី​ប្រទេស​សៀម​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ...

លោក ប៊ុន សេង មេបញ្ជាការ​យោធា​យោធភូមិភាគ​៥ រង​ការ​រិះគន់ថា​បើកដៃ​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​យោធា​ឈ្មោះ ឃួន ជឿន និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង ថា​មកដល់ពេលនេះ​ឈ្មួញ​នៅតែ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ចូល​តាម​ច្រក​អូរ​បី​ជាន់ ...