Don't Miss

ករណី​ជនជាតិ​យួន​ចូលមក​ជីករណ្ដៅ​រ៉ែ​មាស​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ពោធិ៍ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ឥឡូវនេះ​ជនជាតិ​យួន​បាន​ចូលមក​ជីករណ្ដៅ​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​នៅ​ចំណុច​អូរ​ត្រូ​ន ភូមិ​អូរ​ពោធិ៍ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​បង្ក្រាប​អាជីវកម្ម​រណ្ដៅ​រ៉ែ​មាស​របស់​ជនជាតិ​យួន​នៅ​ចំណុច​អូរ​ត្រូ​ន ភូមិ​អូរ​ពោធិ៍ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​រាលដាល​កាន់តែខ្លាំង​ថែមទៀត​។ ដោយហេតុថា​លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោ​ប៉ោ​យ៉ាង​សុខ​ស្រួល ហើយ​បណ្ដោយ​ឲ្យ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភូមិ​អូរ​ពោធិ៍ ឃុំ​ក្បាលដំរី ស្រុក​សំបូរ កើតឡើង​យ៉ាង​ពេញបន្ទុក​ហើយ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ​ខ្មែរ​ដែលជា​អ្នក​ជីករណ្ដៅ​រ៉ែ​មាស​ផងដែរ​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ពោធិ៍ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​កន្លងមក​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ត្រូវបាន​ផ្អាក​សកម្មភាព​មួយរយៈ ប៉ុន្តែ​ឥឡូវនេះ​អាជីវកម្ម​រណ្ដៅ​រ៉ែ​មាស​របស់​ជនជាតិ​យួន​កំពុងដំណើរការ​ឡើងវិញ​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អាជីវកម្ម​រ៉ែ​មាស​របស់​ជនជាតិ​យួន​មានប្រើ​រំសេវ​បំផ្ទុះ​យក​រ៉ែ​មាស​និង​មាន​សារ​ធាតុគីមី​ចម្រាញ់​យក​រ៉ែ​មាស​ទៀតផង ហើយ​គេ​ប្រើ​គ្រឿងចក្រ​ទំនើបៗ​សម្រាប់ធ្វើ​អាជីវកម្ម​។ ចំណែក​មន្ត្រី​អាជ្ញាធរ​ឃុំ មន្ត្រី​អាជ្ញាធរ​ស្រុក មន្ត្រី​អាជ្ញាធរខេត្ត និង​លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ក្បាលដំរី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ក្រៅពី​អាជីវកម្ម​រណ្ដៅ​រ៉ែ​មាស​របស់​ជនជាតិ​យួន គឺមាន​ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន​កំពុង​ដឹកជញ្ជូន​គ្រឿងចក្រ​ព្រមទាំង​សម្ភារៈ​ច្រើន​ប្រភេទ​ដើម្បី​ដំណើរការ​អាជីវកម្ម​រ៉ែ​មាស​របស់ខ្លួន​ឡើងវិញ​ផងដែរ​។ សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ឃុំ​ក្បាលដំរី បាន​ឲ្យ​ដឹងថា កន្លងមក​ក្រុមហ៊ុន​ចិន​នោះបាន​ផ្អាក​សកម្មភាព​មួយរយៈ​ក្រោយពេល​កើតមាន​គ្រោះថ្នាក់​ស្លាប់​កម្មករ​ខ្មែរ​ក្នុង​រណ្ដៅ​រ៉ែ​មាស​ជា​បន្តបន្ទាប់​។ ការចាប់ផ្ដើម​អាជីវកម្ម​រ៉ែ​មាស​ឡើងវិញ​នៅក្នុង​ភូមិ​អូរ​ពោធិ៍ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ គឺជា​ការបំផ្លាញ​ធនធានធម្មជាតិ​យ៉ាង​មហន្តរាយ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​លោក ស៊ុយ សែម គួរពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ ព្រមទាំង​មន្ត្រីក្រោមឱវាទ​ជាបន្ទាន់​ព្រោះ​ពួកគេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​៕

1 លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល25394221_396305830790383_202732750_n

Source link

x

Check Also

ល្បែងស៊ីសង​រាលដាល​ក្នុង​ទឹកដី​ខណ្ឌទួលគោក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​លើកឡើងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​) កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ...

អំពើពុករលួយ​របស់​សមត្ថកិច្ច​លើផ្លូវ​ជាតិ​លេខ​៧៨ ខេត្តរតនគិរី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​រកស៊ី​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​ដែល​រកស៊ី​ដឹក​កសិផល​ដូចជា ដំឡូង​មី ពោត សណ្ដែក ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ...